ស្រ្តីឃាតករប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតតែត្រូវតុលាការបដិសេធ
តុលាការជប៉ុនបានជំទាស់ការប្តឹងឧទ្ធរណ៍ចុងក្រោយរបស់ឃាតករសម្លាប់មនុស្ស។
ស្រ្តីម្នាក់នេះជាឃាតករសម្លាប់មនុស្សត្រូវកាត់ទោសប្រហារជីវិតដែលគេហៅថា “ស្រ្តីមេម៉ាយខ្មៅ” ត្រូវបានតុលាការជប៉ុនបដិសេធការប្តឹងឧទ្ធរណ៍ចុងក្រោយ។
ជនល្មើសឈ្មោះ Chisako Kakehi អាយុ ៧៤ ឆ្នាំត្រូវផ្តន្ទាទោសពីបទសម្លាប់ប្តី និងមិត្តប្រុសពីរនាក់ បន្ទាប់មកមានគម្រោងសម្លាប់បុរសទី ៤ ។
ស្រ្តីឈ្មោះ Chisako Kakehi ក្នុងរូបថតកាលពីខែមីនាឆ្នាំ ២០១៤
រូបភាព https://autos.yahoo.com/
ស្រ្តី Kakehi ទទួលបានប្រាក់មរតក និងប្រាក់ធានារ៉ាប់រងរាប់លានដុល្លារ បន្ទាប់ពីបានបំពុលជនរងគ្រោះដោយប្រើ xyanua ជាមួយបំណងចង់យកមរតករាប់លានដុល្លារ។
នៅពេលត្រូវចាប់ខ្លួនស្រ្តី Kakehi ត្រូវកាត់ទោសប្រហារជីវិតតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីជំនុំជម្រះអស់រយៈពេល ៤ ខែ។ សេចក្តីជំនុំជម្រះទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយបណ្តាប្រទេសជាច្រើន។ គេនិយាយថាស្រ្តីម្នាក់នេះពឹងទៅលើសេវាណែនាំគូស្រករ ជាពិសេសចង់ជួបបុរសអ្នកមាន គ្មានកូន ព្រោះស្រ្តីនេះចង់បានប្រាក់ដើម្បីសងបំណុល។
មេធាវីការពារក្តីរបស់ Kakehi បានប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសប្រហារជីវិតដោយផ្អែកលើមូលហេតុកូនក្តីរបស់ខ្លួនមានជំងឺវង្វេងស្មារតីធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាតុលាការកំពូលជប៉ុននៅតែរក្សាសាលក្រមឆ្នាំ ២០១៧ ដោយផ្តន្ទាទោសប្រហារជីវិតព្យួករស្រ្តី Chisako Kakehi ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុនហៅស្រ្តីម្នាក់នេះថាមេម៉ាយខ្មៅ ដូចជាសត្វពីងពាងញីសម្លាប់ពីងពាងឈ្មោលបន្ទាប់ពីរួមភេទរួច។
ស្រ្តីមេម៉ាយខ្មៅ Kakehi បានរៀបការហើយមានទំនាក់ទំនងជាមួយបុរស ១០ នាក់។
រូបភាព https://www.maltatoday.com.mt/
ករណីសម្លាប់មនុស្សរបស់ស្ត្រីមេម៉ាយខ្មៅ Kakehi សុទ្ធតែកើតឡើងចន្លោះពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣។ ប្តីស្រ្តីនេះឈ្មោះ Isao Kakehi អាយុ ៧៥ ឆ្នាំទទួលមរណភាពបន្ទាប់ពីពួកគេរៀបការបានមួយខែក្នុងឆ្នាំ ២០១៣ ។
យោងតាមសារព័ត៌មាន Japan Times បានអោយដឹងថាស្រ្តី Kakehi ទទួលមរតកពីអ្នកស្លាប់។ ស្រ្តី Kakehi បាត់បង់ប្រាក់មួយចំនួនធំ និងជំពាក់បំណុលដោយសារវិនិយោគផ្សារហ៊ុន។
ហើយស្រ្តី Chisako Kakehi ក៏ត្រូវផ្តន្ទាទោសពីបទសម្លាប់បុរសម្នាក់ទៀតដែលឥឡូវបានស្លាប់ដោយសារជំងឺមហារីក។
ស្រ្តី Kakehi មានប្តី ៣ នាក់ផ្សេងទៀតក៏បានស្លាប់ដែរ ប៉ុន្តែគាត់មិនត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងការស្លាប់ពួកគេទេ។
Japo Cambodia