ដើម្បីការពារមិនអោយកីឡាកររួមភេទអូឡាំពិកទីក្រុងតូក្យូដំឡើងគ្រែធ្វើពីក្រដាសកាតុង

អត្តពលិកដែលចូលរួមព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសជប៉ុនថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១ នឹងមានការភ្ញាក់ផ្អើលពេលពួកគេមកចូលរួមក្នុងព្រឹត្តិការណ៍កីឡាលើកនេះ។

ដោយសារចំនួន ១៨,០០០ គ្រែលើកនេះសុទ្ធតែធ្វើពីក្រដាសកាតុងរឹង។ ព័ត៌មាននេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនធ្លាប់មានពីមុនមក។

រូបភាព https://news.yahoo.co.jp/

គណៈកម្មាធិការរៀបចំបានអោយដឹងថាចលនានេះដើម្បីកាត់បន្ថយការជួបជុំគ្នានៅកន្លែងស្ងាត់ក្នុងបរិបទជំងឺ​កូវីដ១៩ រាតត្បាត។ អត្តពលិកត្រូវធ្វើតេស្តជារៀងរាល់ថ្ងៃ អ្នកដែលធ្វើតេស្តវិជ្ជមាននឹងត្រូវបញ្ជូនទៅតំបន់ធ្វើ​ចត្តា​ឡី​ស័ក​ឬមន្ទីរ​ពេទ្យព្យាបាល។

រូបភាព https://news.yahoo.co.jp/

គណៈកម្មាធិការតម្រូវអោយអត្តពលិកត្រូវពាក់ម៉ាស់ការពារគ្រប់ពេល គ្រប់ទីកន្លែង លើកលែងតែពេលប្រកួត ចូល​គេងឬបរិភោគ។

ទោះជាយ៉ាងណាបញ្ហារួមភេទក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិកមិនមែនជារឿងកម្រឡើយ ពេលខ្លះប្រទេសម្ចាស់ផ្ទះត្រូវ​ចែកស្រោមអនាម័យដល់អត្តពលិកផង។

រូបភាព https://news.mynavi.jp/

នៅឆ្នាំនេះជប៉ុនក៏បានចែកចាយស្រោមអនាម័យស្តើងចំនួន ១៦ ម៉ឺងផងដែរ ប៉ុន្តែចាត់ទុកជាអនុស្សាវរីយ៍ជា​ជាង​ប្រើ​ដើម្បីជៀសវាងការប្រមូលផ្តុំគ្នា។

រូបភាព https://mainichi.jp/articles

ក្រៅពីគ្រែដែលធ្វើពីក្រដាសកាតុងរឹង ផ្នែកកីឡាក៏ចែកជូនកីឡាកររបស់របរមួយចំនួនដែលផលិតពីជ័រកែច្នៃឡើង​វិញ។ សូម្បីតែពូកក៏នឹងត្រូវយកទៅកែច្នៃជាផ្លាស្ទិចឡើងវិញក្រោយពេលប្រើប្រាស់រួចដែរ។

គណៈកម្មាធិការរៀបចំក៏នឹងបែងចែកបន្ទប់ និងក្រុមកីឡាករដាច់ដោយឡែកពីគ្នាប្រសិនជាអាច។ កន្លែងទទួល​ទាន​អាហារក៏នឹងដំឡើង​របាំង​ផ្លាស្ទិចដើម្បីកាត់បន្ថយការទំនាក់ទំនង។

រូបភាព https://news.yahoo.co.jp/

រឿងដែលជប៉ុនបន្តធ្វើជាម្ចាស់ផ្ទះអូឡាំពិកពិតជាគួរឱ្យភ្ញាក់ផ្អើលសម្រាប់អ្នកជំនាញ ខណៈដែលមនុស្សជាច្រើនបានបដិសេធព្រឹត្តិ​ការណ៍​ប្រមូលផ្តុំនេះ។

ទោះជាយ៉ាងណាគណៈកម្មាធិការរៀបចំនៅតែព្យាយាមអោយរដ្ឋាភិបាលអនុម័ត ព្រោះពួកគេនឹងខាតបង់ប្រាក់រាប់លានដុល្លារក្នុងការផ្សាយពាណិជ្ជកម្មប្រសិនបើអូឡាំពិកត្រូវលុបចោល ខណៈដែលប្រាក់វិនិយោគសាងសង់មុន​ៗ​ត្រូវបានចំណាយ។

ដោយដឹងថាព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូប្រទេសជប៉ុនមានប៉មចំនួន ២១ ពី ១៤ ដល់ ១៨ ជាន់សរុប ៣៦០០ បន្ទប់​ដែលអាចផ្ទុកមនុស្សបានរហូតដល់ ១១,០០០ នាក់។ ព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហាឆ្នាំ ២០២១ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: