ភាពក្លាហានរបស់នារីសាមូរ៉ៃជប៉ុនសម្រុកចូលគ្រាប់កាំភ្លើងសម្លាប់សត្រូវ

ក្នុងនាមជាសាមូរ៉ៃមួយរូប Nakano Takeko បានប្តេជ្ញាចិត្តមិនឱ្យសត្រូវចាប់ខ្លួន។ នាងបានដឹកនាំក្រុម​នារី​សាមូរ៉ៃ​សម្រុក​ចូល​គ្រាប់​កាំភ្លើង​កងទ័ពចក្រភព។

ជីវិត និងសោកនាដកម្មរបស់នារីសាមូរ៉ៃ Nakano Taketo

នារីសាមូរ៉ៃឈ្មោះ Nakano Taketo កើតឆ្នាំ ១៨៤៧ ដោយឪពុកម្តាយជាជនជាតិ Aizu តែធំដឹងក្តីនៅអេដូជាកន្លែង​ដែលនាងចាប់ផ្តើមហាត់ក្បាច់គុនតាំងពីអាយុ ៦ ឆ្នាំ។

រូបភាព https://www.ancientpages.com/

កាលពីតូចនាងត្រូវទទួលចិញ្ចឹមដោយគ្រូដាវម្នាក់ឈ្មោះ Akaoka Daisuke ។ ក្រៅពីរៀនវប្បធម៌ Nakano Taketo ល្បី​ឈ្មោះ​ដោយ​សារក្បាច់គុន និងជំនាញប្រយុទ្ធយ៉ាងប៉ិនប្រសប់។

Nakano Taketo ប្រើដាវ Naginata ដែលជាអាវុធបុរាណរបស់ជប៉ុន។ នាងប្រើយ៉ាងស្ទាត់ជំនាញ និងគួរ​ឱ្យ​ចាប់អារម្មណ៍រហូតក្លាយជាគ្រូបង្រៀនអស់រយៈពេលជាច្រើនឆ្នាំ។

តាំងពីសម័យបុរាណរហូតដល់សតវត្សរ៍ទី ១៧ ស្រ្តីជប៉ុនមួយចំនួនល្បីឈ្មោះ ដោយ​សារ​ភាព​ក្លាហាន​របស់​ពួកគេ មិនខ្វល់ពីប្រព័ន្ធសង្គមសក្តិភូមិ។

ច្រើនសតវត្សរ៍មកហើយជប៉ុនមានទម្លាប់បណ្តុះបណ្តាលស្ត្រីការពារខ្លួនក្នុងករណីត្រូវគេវាយប្រហារគ្មានសាច់ញាតិ និងសាមូរ៉ៃការ​ពារ។

គួរចងចាំថាការបណ្តុះបណ្តាលក្បាច់គុនដល់ស្រី្តមិនមែនជារឿងកម្រនៅជប៉ុនសម័យសក្ដិភូមិនោះទេ។

ហេតុ​ដូច្នេះក្នុងសម័យដែលពោពេញទៅដោយភាពឃោរឃៅ និងគ្រោះថ្នាក់ នារីសាមូរ៉ៃត្រូវរៀនក្បាច់គុនដើម្បីត្រៀមខ្លួនក្នុងស្ថាន​ភាព​អាសន្ន។

ជារឿងធម្មតាទេដែលកើតមកក្នុងត្រកូលសាមូរ៉ៃ Nakano Takeko ត្រូវហាត់ក្បាច់គុនច្រើនម៉ោងក្នុងមួយថ្ងៃ។

បដិសេធមិនរៀបការ នាងជាមនុស្សស៊ូស្លាប់ការពារឧត្តមគតិ

នៅពេលដែលគ្រូក្បាច់គុនរបស់ Nakano Takeko និង Akaoka Daisuke ចង់លើកនាងអោយទៅសាច់ញាតិរបស់គាត់។ Nakano Takeko បានបដិសេធហើយចាកចេញទៅផ្ទះឪពុកម្តាយបង្កើត។

រូបគំនូររបស់ Nakano Takeko (ខែមេសាឆ្នាំ ១៨៤៧ ដល់ថ្ងៃទី ១៦ ខែតុលាឆ្នាំ ១៨៦៨) ប្រាសាទ Hokaiji : https://www.ancientpages.com/

ត្រូវបដិសេធមិនរៀបការជាការប្រមាថចំពោះបុរស ប៉ុន្តែ Nakano Takeko កាលនោះមិនចង់ចំណាយពេលវេលារបស់នាងធ្វើជាម្តាយ ជា​ភរិយា​នោះ​ទេ។ នាងជាមនុស្សស្រីដែលមានការប្តេជ្ញាចិត្ត រឹងមាំ និងឧត្តមគតិផ្ទាល់ខ្លួន។

Nakano Takeko រស់នៅក្នុងកំឡុងសម័យជប៉ុនស្ថិតក្រោមសង្គ្រាមស៊ីវិលរវាងបក្សពួកពីរគឺ Tokugawa កាន់អំណាច និងអ្នកដែលចង់រកមធ្យោបាយប្រគល់អំណាចនយោបាយទៅឱ្យអធិរាជវិញ។

លទ្ធផលសង្គ្រាម Boshin បានបន្តពីឆ្នាំ ១៨៦៨ ដល់ឆ្នាំ ១៨៦៩។ មិនថាមេទ័ពចុះចាញ់ មេដឹកនាំរបស់ Aizu ដែលជា Katamori នៅតែបន្តតស៊ូ។ រដ្ឋាភិបាលមេជីបានប្រកាសថា ជន​នោះ​ជា​សត្រូវ​ហើយ​បញ្ជាឱ្យប្រហារជីវិត។

សាមូរ៉ៃ Matsudaira Katamori daimyō ទី ៩ នៃដែន Aizu និង Shugoshoku Kyoto គ្មានចេតនាចង់ចុះចាញ់ឡើយ។ គាត់បានអំពាវនាវអោយអ្នកចម្បាំងរបស់ខ្លួនប្រយុទ្ធតទល់រហូតដល់ស្លាប់។

Takeko Nakano ដឹកនាំនារីមួយក្រុមទៀតចូលរួមសង្គ្រាមស៊ីវិលដើម្បីស្ដារអំណាចរបស់អធិរាជ។ នារីសាមូរ៉ៃចូលរួមក្នុងសមរភូមិការពារ Aizu ក្នុងឆ្នាំ ១៨៦៨ ដោយប្រយុទ្ធជាមួយកងទ័ពសាមូរ៉ៃបុរស។

មុនពេលប្រយុទ្ធ Takeko Nakano បំពាក់អាវុធរបស់ខ្លួនជាមួយនឹងកំណាព្យមរណៈរុំលើដាវ Naginata ។

Nakano Takeko ដឹកនាំក្រុមស្ត្រីសាមូរ៉ៃចំនួន ៣០ នាក់ដែលគេហៅថា Joshigun ។ ពួកគេរត់ចូលពាំងគ្រាប់​កាំ​ភ្លើង​របស់កង​ទ័ព​ដោយ​ប្រើ​តែ​ដាវ Naginata ប៉ុណ្ណោះ។

ប្រាសាទ Aizu-Wakamatsu: https://www.ancientpages.com/

នៅពេលដែលកងទ័ព shogunate ដឹងថាខ្លួនកំពុងប្រយុទ្ធជាមួយស្ត្រី ពួកគេចង់ចាប់រស់ស្រ្តីសាមូរ៉ៃ។

ទោះជាយ៉ាងណា គ្រាប់កាំភ្លើងលឿនជាង ដូច្នេះ Nakano Takeko និងក្រុមរបស់នាងត្រូវបាញ់សម្លាប់។ Nakano Takeko ប្រើដាវ Naginata សម្លាប់សត្រូវបាន ៥ ទៅ ៦ នាក់មុនត្រូវគេបាញ់សម្លាប់។

ក្រោយមក Masako កាត់ក្បាលរបស់ប្អូនស្រី Nakano Takeko កុំអោយសត្រូវចាប់បាន។ ផ្នែកក្បាលដែលកាត់ត្រូវបានបញ្ជូនត្រឡប់ទៅប្រាសាទក្នុងតំបន់។

ស្ត្រីសាមូរ៉ៃបានការពារប្រាសាទ Aizu-Wakamatsu ដោយភាពក្លាហានគ្មានគូប្រៀប សុខចិត្តសម្លាប់សមាជិកគ្រួ​សារ​ជា​ជាងទុកអោយសត្រូវចាប់បាន។

ដូចជាស្រ្តីសាមូរ៉ៃ Samurai Kawahara Asako កាត់សក់របស់ខ្លួន ហើយកាត់ក្បាលម្តាយក្មេក និងកូនស្រីមុនពេលចូលសមរភូមិដៃកាន់ដាវ Naginata បង្ហូរឈាម។

ក្នុងនាមជាអ្នកដើរតាមក្បួនច្បាប់ Bushido ដែលមិនសរសេរជាលាយលក្ខណ៍អក្សររាប់សតវត្សរ៍សម្រាប់អ្នកចម្បាំង​សាមូរ៉ៃឬនារី​សាមូរ៉ៃ​​ពួកគេត្រូវតែស្លាប់កុំឱ្យសត្រូវចាប់ខ្លួន។

ប្រពន្ធរបស់សាមូរ៉ៃក៏ធ្វើពិធីធ្វើអត្តឃាតដែលគេហៅថា Jigai បន្ទាប់ពីប្តីរបស់ពួកគេស្លាប់។

Nakano Takeko ជានារីសាម៉ូរ៉ៃដ៏ល្បីម្នាក់ដែលតែងតែត្រូវគេប្រៀបជាមួយ Tomoe Gozen មនុស្សដែលមានចិត្តក្លាហាន និងកម្លាំងតំណាងអោយស្រ្តីសាមូរ៉ៃ។

សកម្មភាពក្លាហានរបស់នាងត្រូវបានមនុស្សម្នាកោតសរសើរ។ សព្វថ្ងៃនៅរដូវស្លឹកឈើជ្រុះ នារីៗតែងស្លៀក hakama និងបូរសចូលរួមក្បួនដង្ហែរ ដូចជាការរំលឹក និងឧទ្ទិសដល់ការលះបង់របស់អ្នកចម្បាំងស្រី Joshigun រួមទាំងនារីសាមូរ៉ៃ Nakano Takeko ។

ដើម្បីរំលឹកដល់នាងពួកគេសាងសង់ផ្នូរ និងវិមានសម្រាប់ Nakano Takeko ដែលដាក់នៅប្រាសាទ Hokai ទីក្រុង Aizubange ភាគខាងលិចខេត្ត Fukushima ។

កំណាព្យនិយាយពីមរណភាពដែលសរសេរដោយ Nakano Takeko បង្ហាញពីភាពដាក់ខ្លួនរបស់នារីជប៉ុនម្នាក់នេះ។

Mononofu no

Tateki kokoro ni kurabureba

kazu nimo iranu

wagami nagaramo

(ប្រែថា៖ ខ្ញុំមិនហា៊ននិយាយថាខ្លួនជាអ្នកចម្បាំងដ៏ល្បីម្នាក់នោះទេ ប៉ុន្តែចិត្តខ្ញុំក្លាហានមិនចាញ់ពួកគេឡើយ) ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: