អ្នកបើកបរស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតកុមារ ២ នាក់ពេលកំពុងត្រឡប់មកពីសាលារៀន
បុរសម្នាក់បានសារភាពថាខ្លួនផឹកស្រាមុនពេលបង្កគ្រោះថ្នាក់ធ្វើអោយកុមារ ២ នាក់ស្លាប់។
ឧប្បត្តិហេតុនេះកើតឡើងវេលាម៉ោង ១៥ៈ៣០នាទីនៅថ្ងៃទី ២៨ ខែមិថុនាលើដងផ្លូវទីក្រុង Yachimata ខេត្ត Chiba នៅពេលប្អូនៗចេញពីសាលាត្រឡប់ទៅផ្ទះ។
រូបភាព https://www.japantimes.co.jp/
កម្រិតជាតិអាល់កុលក្នុងដង្ហើមរបស់អ្នកបើកបរឈ្មោះ Hiroshi Umezawa អាយុ ៦០ ឆ្នាំត្រូវបានកំណត់ថាលើសកម្រិតច្បាប់អនុញ្ញាត។
អ្នកបើកបរ Hiroshi Umezawa ត្រូវប៉ូលីសចាប់ខ្លួននៅកន្លែងកើតហេតុ ដោយចោទប្រកាន់ពីបទបើកបរគ្មានការប្រុងប្រយ័ត្នបណ្តាលអោយមនុស្សស្លាប់។ លោក Hiroshi Umezawa ក៏បានសារភាពកំហុសផងដែរ។
រូបភាព https://japantoday.com/
លោក Hiroshi Umezawa សារភាពប្រាប់ប៉ូលីសថាគាត់បានបើករថយន្តបុកសិស្សមួយក្រុមបន្ទាប់ពីរថយន្តបុកបង្គោលភ្លើងពេលគាត់បត់ឆ្វេង។
ក្នុងចំណោមជនរងគ្រោះមានកុមារចំនួន ៤ នាក់អាយុចន្លោះពី ៦ ទៅ ១០ ឆ្នាំ រីឯព័ត៌មានជនរងគ្រោះទី ៥ មិនទាន់ប្រកាសនៅឡើយទេ។ កុមារា ២ នាក់ស្លាប់នៅកន្លែងកើតហេតុ និង ៣ នាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ក្នុងនោះម្នាក់សន្លប់ រីឯ ២ នាក់ទៀតរងរបួសធ្ងន់។
ស្ត្រីម្នាក់បន់ស្រន់នៅឯកន្លែងគ្រោះថ្នាក់ចរាចរណ៍ Yachimata
រូបភាព https://english.kyodonews.net/
ជនរងគ្រោះទាំង ៥ នាក់ជាសិស្សសាលាបឋមសិក្សា hoch Choyo ព័ត៌មានរបស់ប្អូនៗត្រូវបានបញ្ជាក់អត្តសញ្ញាណបន្ទាប់ពីសាលាទៅដល់កន្លែងកើតហេតុ ហើយត្រួតពិនិត្យរបស់របរប្អូនៗយកតាម។
អ្នកបើកបរ Hiroshi Umezawa ធ្វើការអោយក្រុមហ៊ុនដឹកជញ្ចូនមួយនៅក្នុងទីក្រុង Yachimata ដែលជាសាខានៃសាជីវកម្ម Nanbu នៅទីក្រុងតូក្យូ។ គាត់ជាបុគ្គលិកក្រុមហ៊ុនតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។
កាលពីថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០២១ មនុស្សជាច្រើនទៅដល់កន្លែងគ្រោះថ្នាក់ចរាចរណ៍
រូបភាព https://english.kyodonews.net/
អ្នកស៊ើបអង្កេតប្រមាណ ១០ នាក់បានទៅដល់ក្រុមហ៊ុននៅ Yachimata ដោយយកប្រអប់ក្រដាសកាតុងធ្វើការស៊ើបអង្កេតនៅនឹងកន្លែង។
“ខ្ញុំពិតជាសុំទោស” ម្តាយរបស់អ្នកបើកបរ Hiroshi Umezawa ដែលមានអាយុជាង ៨០ឆ្នាំបានអោយដឹងថាខ្ញុំកម្រឃើញកូនប្រុសផឹកស្រាណាស់” ។
ម្តាយដែលរស់នៅក្នុងផ្ទះមួយផ្សេងទៀតក្នុងតំបន់តែមួយនិយាយថា “កូនប្រុសរបស់ខ្ញុំពិតជាបានធ្វើរឿងអាក្រក់ណាស់” ។
លោក Tatsuhiro Chinen ប្រធាន Nanbu សុំអភ័យទោសដល់ក្រុមគ្រួសារជនរងគ្រោះបន្ទាប់ពីឧប្បត្តិហេតុដ៏រន្ធត់នេះ។ លោក Chinen បញ្ជាក់ឡើងវិញថាអ្នកបើកបរ Hiroshi Umezawa ផឹកស្រាស្រវឹង ហើយបង្កគ្រោះថ្នាក់គួរអោយសោកស្តាយ។
ក្រុមហ៊ុន Nanbu មិនបានត្រួតពិនិត្យកម្រិតជាតិអាកុលរបស់អ្នកបើកបរញឹកញាប់ ព្រោះជឿជាក់ថាពួកគេនឹងមិនផឹកមុន និងក្នុងអំឡុងពេលធ្វើការ។
បាច់ផ្កាដែលដាក់នៅក្បែរបង្គោលភ្លើង ហើយមនុស្សជាច្រើនបានបួងសួងសម្រាប់ជនរងគ្រោះ។
រូបភាព https://english.kyodonews.net/
Shota Kojima អាយុ ២៤ ឆ្នាំមកពី Yachimata និយាយថា “ខ្ញុំមិនជឿថាក្មេងៗបានចាកចេញទៅនោះទេ ។ ខ្ញុំមានអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះឪពុកម្តាយ” ។
បុគ្គលិកស្រីក្រុមហ៊ុនអាយុជាង ២០ ឆ្នាំបានចែករំលែកថា៖ “អនាគតរបស់ប្អូនៗត្រូវគេយកទៅបាត់ ក្នុងនាមជាម្តាយដែលមានកូនតូច ខ្ញុំឈឺចិត្តពេលគិតពីទុក្ខលំបាករបស់ឪពុកម្តាយដែលបាត់បង់កូនៗ” ។
សាលាបឋមសិក្សា Choyo នៅ Yachimata នឹងបិទទ្វារបណ្តោះអាសន្នចាប់ពីថ្ងៃទី ២៩ ខែមិថុនា ខណៈក្រុមប្រឹក្សាអប់រំក្នុងស្រុកមិនទាន់អាចផ្តល់ការពន្យល់ណាមួយដល់ឪពុកម្តាយរបស់សិស្សានុសិស្សនៅឡើយទេ។
Yuki