គ្រោងឆ្អឹងមានអាយុកាល ៣០០០ ឆ្នាំ និងរបួសបង្កឡើងដោយត្រីឆ្លាមនៅជប៉ុន
ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញគ្រោងឆ្អឹងរបស់បុរសម្នាក់មានស្នាមរបួសចំនួន ៧៩០ ដែលត្រូវត្រីឆ្លាមវាយប្រហារនៅជប៉ុន។
គ្រោងឆ្អឹងដែលមានអាយុកាលប្រហែល ៣០០០ ឆ្នាំត្រូវគេរកឃើញនៅប្រទេសជប៉ុនមានស្នាមរបួសចំនួន ៧៩០ ដៃម្ខាង និងជើងម្ខាងបាត់។ ក្រុមអ្នកបុរាណវិទូនៅសាកលវិទ្យាល័យ Oxford និយាយថាអាចមកពីការវាយប្រហារយ៉ាងសាហាវ។
រូបភាព https://arstechnica.com/
ទីតាំងបុរាណវិទ្យា Tsukumo ខេត្ត Okayama ប្រទេសជប៉ុនត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៨៦០ ដោយក្រុមកម្មករសំណង់។ នៅពេលជីកគ្រឹះត្រៀមសាងសង់ស្រាប់តែពួកគេប្រទះឃើញអដ្ឋិធាតុជាច្រើន បន្ទាប់មករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន។
ក្រោយមកតំបន់នោះត្រូវបានបិទរួចជីកស្តារឡើងលក្ខណៈទ្រង់ទ្រាយធំលើកដំបូងក្នុងឆ្នាំ ១៩១៥ គ្រោងឆ្អឹងជាង ១៧០ ត្រូវបានរកឃើញ ដោយដាក់នៅសាកលវិទ្យាល័យក្យូតូ។ គេបានបញ្ជាក់ថា Tsukumo គឺជារណ្តៅផ្នូរដ៏ធំសម្រាប់កប់មនុស្សសម័យបុរេប្រវត្តិ។
រូបភាព https://arstechnica.com/
តាមការពិនិត្យបង្ហាញថាអដ្ឋិធាតុមានតាំងពីសម័យ Jōmon ជប៉ុន ដែលជាសម័យកាលប្រវត្តិសាស្ត្រចាប់ពីឆ្នាំ ១៤០០០ ដល់ ៣០០ មុនគ.ស។ នៅសម័យនោះប្រជាជនរស់នៅដោយផ្អែកលើការបរបាញ់។
រូបភាព https://arstechnica.com/
រណ្តៅផ្នូរដ៏ធំមួយនេះត្រូវគេជីកប្រហែលជា ៣០០០ ឆ្នាំមុនចុងសម័យ Jōmon ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់បុរាណវិទូអង់គ្លេសពីរនាក់គឺ J. Alyssa White និង Rick Schults មកពីសាកលវិទ្យាល័យ Oxford ។ បច្ចុប្បន្នអ្នកទាំងពីរកំពុងធ្វើការស្រាវជ្រាវពីអំពើហឹង្សានៅសម័យបុរេប្រវត្តិរបស់ជប៉ុនជាមួយនឹងអដ្ឋិធាតុនៅ Tsukumo ។
ដើម្បីធ្វើការស្រាវជ្រាវ White និង Schults បានទៅដល់សាកលវិទ្យាល័យក្យូតូជាកន្លែងរក្សាអដ្ឋិធាតុដែលរកឃើញនៅ Tsukomo ។ ក្នុងចំណោមគ្រោងឆ្អឹងចំនួន ១៧០ អ្នកវិទ្យាសាស្ត្រអង់គ្លេសទាំងពីរយកចិត្តទុកដាក់ជាពិសេសចំពោះអដ្ឋិធាតុលេខ ២៤ ដែលបង្ហាញពីស្នាមរបួសធ្ងន់ធ្ងរ និងពិបាកបកស្រាយទៅលើមុខរបួស។
រូបភាព https://arstechnica.com/
អ្នកវិទ្យាសាស្រ្ត White និង Schults បានរៀបរាប់ថា “ដើមឡើយយើងទាល់គំនិតព្រោះមិនដឹងថាអ្វីបង្កអោយមានមុខរបួសជ្រៅចំនួន ៧៩០ ដូចជារណានោះទេ” ។ “នៅលើខ្លួនបុរសនោះមានស្នាមរបួសច្រើន ហើយត្រូវគេបញ្ចុះក្នុងរណ្តៅផ្នូរដ៏ធំ Tsukumo ” ។
“ភាគច្រើនស្នាមរបួសលើដៃ ទ្រូង និងពោះ តាមការពិនិត្យយើងច្រានចោលជម្លោះរវាងមនុស្ស និងមនុស្ស ការវាយប្រហារដោយសត្វឬសត្វសុីសព” ។
រូបភាព https://arstechnica.com/
នេះជាមុខរបួសដែលកើតឡើងចំពោះគ្រោងឆ្អឹង Tsukumo លេខ ២៤ ។ ក្រុមអ្នកបុរាណវិទ្យាដាក់អដ្ឋិធាតុចូលក្នុងម៉ាស៊ីនស្កេនស៊ីធី និងបង្កើតផែនទី 3D នៃការរងរបួសជិត ៨០០ លើដងខ្លួន។ បុរសនោះត្រូវបានបញ្ជាក់ថាស្លាប់ចន្លោះឆ្នាំ ១៣៧០ ដល់ ១០១០ មុនគ.ស។
តាមការស្កេនសុីធីគ្រោងឆ្អឹងមិនត្រូវបានរុំមុខរបួសឬជាសះស្បើយឡើយ។ ប្រហែលជា Tsukumo លេខ ២៤ ស្លាប់ភ្លាមៗបន្ទាប់ពីរងរបួសធ្ងន់។
រូបភាព https://arstechnica.com/
ភាគច្រើនមុខរបួសប្រមូលផ្តុំត្រង់ឆ្អឹងត្រគាក ជើងខាងឆ្វេង ដៃ និងស្មា។ អដ្ឋិធាតុជើងខាងស្តាំ និងដៃឆ្វេងខ្វះ ស្លាកស្នាមឆ្អឹងដៃបង្ហាញថាដៃដាច់ប្រហែលមកពីការពារខ្លួន។
រូបភាព https://arstechnica.com/
“ប្រហែលជាជើងខាងស្តាំរបស់គាត់ដាច់ចេញពីរាងកាយហើយរកមិនឃើញ” ។ អ្នកនិពន្ធបានសរសេរថាឆ្អឹងស្មងជើងខាងឆ្វេងមានស្នាមកាត់ជ្រៅច្រើន ឆ្អឹងជំនីរ និងឆ្អឹងត្រគាកស្ទើរតែបាក់ទាំងអស់។
អ្នកវិទ្យាសាស្ត្រ White និង Schults បានអោយដឹងស្នាមរបួសបង្ហាញថាប្រហោងទ្រូង និងពោះរបស់ Tsukumo លេខ ២៤ រងរបួសធ្ងន់ហើយសរីរាង្គខាងក្នុងធ្លាក់ចេញមកក្រៅ។ មូលហេតុធ្វើអោយបុរសសម័យបុរេប្រវត្តិស្លាប់ដោយសារចេញឈាមច្រើនពេក ដាច់សរសៃឈាមជើង ហើយស្លុតខាំងពេក។
រូបភាព https://arstechnica.com/
“លោក White និង Schults និយាយថាចំពោះមុខរបួសទាំងនោះជនរងគ្រោះត្រូវត្រីឆ្លាមវាយប្រហារ” ។ “នៅពេលនោះគាត់ប្រហែលជាទៅស្ទូចត្រីជាមួយមិត្តភក្តិ” ។ សម្មតិកម្មដែលទំនងជាងគេដោយផ្អែកលើស្នាមធ្មេញ និងឆ្អឹងត្រីឆ្លាមដែលគេរកឃើញនៅសម័យ Jōmon ជប៉ុន។
វេជ្ជបណ្ឌិត Mark Hudson មកពីវិទ្យាស្ថាន Max Planck វិទ្យាសាស្ត្រប្រវត្ដិសាស្ដ្រមានប្រសាសន៍ថា “ជនរងគ្រោះជាសមាជិកក្រុមជនជាតិ Jomon ជប៉ុន ។ នៅសម័យនោះគេធ្វើអាជីវកម្មធនធានសមុទ្រច្រើនប្រភេទ” ។
គេមិនទាន់ច្បាស់ថាតើ Tsukumo លេខ ២៤ តម្រង់ទៅលើត្រីឆ្លាមឬវាមករកដោយសារក្លិនឈាមត្រីផ្សេងនោះទេ។
មិនថាដោយវិធីណា ការរកឃើញមិនត្រឹមតែផ្តល់រូបរាងថ្មីចំពោះជប៉ុនសម័យបុរាណប៉ុណ្ណោះទេ ថែមទាំងជាភស្ដុតាងដ៏កម្រដែលជួយអ្នកបុរាណវិទ្យាស្រាវជ្រាវជីវិតសហគមន៍មនុស្សបុរេប្រវត្តិ។
Yuki