អធិការទីសក្ការៈបូជាជបុ៉នពាក់មួកស្លឹកខ្ទឹម និងពិធីសាសនាដ៏ចម្លែក

ទីសក្ការៈបូជា Aruka នៅទីក្រុង Ebina គឺជាទីសក្ការៈបូជាចំណាស់ជាងគេក្នុងខេត្ត Sagami ប្រទេសជប៉ុន។ ទោះ​ជា​យ៉ាង​ណា​កេរ្តិ៍ឈ្មោះប្រាសាទល្បីល្បាញមិនមែនដោយសារអាយុកាលនោះទេ ប៉ុន្តែមកពីពិធីសាសនាដែលប្លែកបំផុត។

អ្នកប្រាកដជាស្គាល់ស្លឹកខ្ទឹមដែលល្បីរបស់ជប៉ុន នៅក្នុងកន្ត្រកម្ហូបរបស់តួអង្គក្នុងរឿងតែងតែមានស្លឹកខ្ទឹម។ ប្រភេទស្លឹកខ្ទឹមនេះមានឈ្មោះថា Naga Negi ឬ Shiroi negi ។ តួអង្គ Miku ដៃកាន់ស្លឹកខ្ទឹមធ្លាប់ល្បីជាយូរមកហើយ។ 

រូបភាព https://aminoapps.com/c/vocaloid/page/user/vocaloid-pineapple/aVzf_QfgkmzPk1wNw53lppBqMXE7lw1

ពិធីសាសនានេះបានចាប់ផ្តើម ៤ ឆ្នាំមកហើយ ប៉ុន្តែទើបតែល្បីប្រហែលឆ្នាំមុនដោយសារវីដេអូលើបណ្តាញសង្គម។ នៅក្នុងវីដេអូនោះអធិការ (Negi-san) ពាក់មួកពណ៌សវែង ស្លៀកពាក់ពណ៌ស និងបៃតងមើលទៅដូច​ជា​ស្លឹក​ខ្ទឹម​កំពុងធ្វើពិធីសាសនា។

រូបភាពទីសក្ការៈបូជា Aruka /Twitter

ពិធីសាសនាស្លឹកខ្ទឹមត្រូវបានបំផុសគំនិតតាមបំណងរបស់អធិការ ដើម្បីបន្ធូរការយល់ឃើញចំពោះសាសនា និងបព្វជិត។ កាលពីប៉ុន្មានឆ្នាំមុនអធិការ Miwako Kojima អាយុ ៤៩ ឆ្នាំពាក់ក្បាលខ្លាឃ្មុំ និងស្លៀកពាក់ដូចខ្លាឃ្មុំ Panda Myiaji ដើម្បីទាក់ទាញមនុស្សជាច្រើនមកកាន់ទីសក្ការៈបូជា Aruka ។

ក្រោយមកក្នុងឆ្នាំ ២០១៧ អធិការ Kojima រកឃើញគំនិតថ្មី។ ឈ្មោះរបស់អធិការ “Negi” មានន័យថា “ខ្ទឹម” ជាភា​សា​ជប៉ុន ដូច្នេះគាត់សម្រេចធ្វើជាតួអង្គ Negi-san និងពិធីសាសនានេះ។

អ្វីដែលគួរអោយភ្ញាក់ផ្អើលជាមួកស្លឹកខ្ទឹមដែលមានប្រវែង ២ ម៉ែត្រធ្វើពីក្រដាសកាតុងស។

ក្នុងពិធីសាសនានោះ Negi-san ឱនក្បាលដើរមួយជុំស្លឹកខ្ទឹមដូចជាបួងសួងសម្រាប់សន្តិភាព និងការ​ជួយ​សង្គ្រោះ​អោយរួចផុតពីគ្រោះមហន្តរាយ។

ដោយសារតែប្រជាប្រិយភាពរបស់ Negi-san ប្រាសាទផ្សេងទៀតក៏បានចាប់ផ្តើមបង្កើតតួអង្គ និងពិធីសាសនាដោយឡែករបស់ខ្លួន។ នេះជាវីដេអូ Negi-san លេងវីយូឡុងផងដើរជុំវិញបណ្តើរ។

https://youtu.be/gHPKLEkrOTA

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: