ខ្សែជីវិតស្តេចភាពយន្ត AV លោក Toru Muranishi Season 2 ចេញហើយលើ Netflix

រឿង AV ជប៉ុនល្បីទូទាំងពិភពលោក ឌីស និងផលិតផលដែលពាក់ព័ន្ធត្រូវបានចែកចាយទាំងក្នុងប្រទេសហាមឃាត់ការនាំចូល។ ខ្ញុំមិនវាយតម្លៃថាអាក្រក់ឬល្អនោះទេ ប៉ុន្តែរឿង AV បានក្លាយជាឧស្សាហកម្មធំនៅជប៉ុនដែលត្រូវគេស្គាល់ទូទាំងពិភពលោក។ 

តួអង្គម្នាក់ដែលគេដាក់ឈ្មោះថា “ស្តេចវិស័យរឿង AV”  ធ្លាប់មានកំណត់ត្រាព្រហ្មទណ្ឌចំនួន ៧ និងប្រាក់បំណុលរហូតដល់ទៅ ៥ ពាន់​​លាន​​យ៉េន។ នៅសហរដ្ឋអាមេរិកលោក Toru Muranishi ដែលល្បីក្នុងនាមជាអ្នកដឹកនាំ AV ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៣៧០ ឆ្នាំ។

ពាក់កណ្តាលជីវិតរបស់លោកត្រូវបានគេផលិតជាខ្សែភាពយន្តចាក់ផ្សាយនៅលើ Netflix ក្រោមចំណងជើងថា “The Naked Director” ។

រូបភាព https://diamond.jp/articles/-/114796?page=2

បុរសម្នាក់នេះគ្រប់គ្រងក្រុមហ៊ុនចំនួន ៥ ក្នុងកំឡុងយុគសម័យមាស និងផលិតរឿង AV ដែលទទួលប្រាក់ចំណូលប្រចាំឆ្នាំ ១០ ពាន់​លាន​យ៉េន។

សូមក្រឡេកមើលព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិត និងអាជីពរបស់បុគ្គលនេះ។

នៅឆ្នាំ ១៩៧០ លោក Toru Muranishi ធ្វើជាអ្នកលក់ឯកសារអង់គ្លេសនៅផ្ទះ។ ឯកសារមួយច្បាប់លក់ក្នុងតម្លៃ ២០ ម៉ឺន​យ៉េន​ប្រហែល ១ លានយ៉េនសព្វថ្ងៃ។ អ្នកនឹងក្លាយជាបុគ្គលិកផ្នែកលក់នាំមុខប្រសិនបើលក់បាន ៤ ច្បាប់ក្នុងមួយខែ។

ឯតទគ្គកម្មរបស់លោក Toru Muranishi កាន់តែពិសេសជាងនេះទៅទៀតនៅពេលដែលគាត់លក់បានយ៉ាងតិច ៤ ច្បាប់ក្នុងមួយសប្តាហ៍ ច្រើនបំផុតរហូតដល់ ២០ ច្បាប់។ ខណៈដែលតារាងពិន្ទុត្រូវបានវាយតម្លៃខ្ពស់ ចំនួនដែលគាត់លក់ច្រើនក្នុងមួយសប្តាហ៍ ដូច្នេះឃើញថាគាត់ជាមនុស្សអស្ចារ្យប៉ុណ្ណា។

មិនត្រឹម​តែប៉ុណ្ណឹងគាត់ថែមទាំងទៅដល់ផ្ទះរបស់ Yakuza លក់ឯកសារភាសាអង់គ្លេសដោយប្រកាសថា។

ក្នុងនាមជាឪពុក Yakuza នាពេលអនាគតកាន់កាំភ្លើងខ្លីដៃស្តាំ និងវចនានុក្រមអង់គ្លេសដៃខាងឆ្វេង។

សម័យកាលនោះជិតមកដល់ហើយ !!!

ដោយវិធីសាស្រ្តនេះលោក Toru Muranishi បានបញ្ចុះបញ្ចូលជនសង្គមងងឹតជប៉ុនអោយទិញទំនិញ។

ខណៈដែលប្រាក់ខែមធ្យមរបស់និស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យទទួលបានប្រហែល ២៥.០០០ យ៉េន នោះប្រាក់ចំណូល​ប្រចាំខែរបស់បុគ្គលនេះរហូតដល់ទៅ ១.៥០០.០០០ យ៉េនដោយផ្អែកលើទេពកោសល្យ “និទានរឿង” ដ៏អស្ចារ្យ។

លោកមិនត្រឹមតែមានទេពកោសល្យនិយាយស្តីប៉ុណ្ណោះទេ សូម្បីតែការសម្របខ្លួន និងសកម្មភាពក៏មានភាពមុតស្រួចណាស់ដែរ។

នៅសម័យនោះ Game Space Invaders ដែលកំពុងល្បី។ ម៉ាស៊ីនហ្គេមមានរាងដូចជាតុ អ្នកដាក់ប្រាក់ចូល ១០០ យ៉េន​សម្រាប់លេង។ ដោយឆ្លៀតទាញយកប្រយោជន៍ពីហ្គេម គាត់អាចរកប្រាក់បានចំនួន ៣០០ លានយ៉េនជាប្រាក់​ហ្គេម និង ២០០ លានយ៉េនជាប្រាក់សំភារៈក្នុងរយៈពេលតែ ១ ឆ្នាំប៉ុណ្ណោះ។

ក្រៅពីនេះគាត់ថែមទាំងផលិត និងលក់សៀវភៅរូបភាពអោយមនុស្សពេញវ័យដែលមានចំនួន ៧០% នៃចំណែកទីផ្សារជាតិ។ ចាប់តាំងពីពេលនោះមកលោក Toru Muranishi ចាប់ផ្តើមលូកដៃក្នុងករណីខុសច្បាប់ ដោយ​ចែក​ចាយ​ទស្សនាវដ្តី​អាសអាភាសរំលោភច្បាប់។ លោក Toru Muranishi សូកប៉ាន់ប៉ូលីសប្រហែល ៦ លានយ៉េនក្នុងមួយឆ្នាំ ប៉ុន្តែទីបំផុតនៅតែត្រូវចាប់ខ្លួន។

នៅក្នុងសម័យដែលវីដេអូ និងទូរទស្សន៍កាន់តែពេញនិយម លោក Toru Muranishi បើកផ្លូវសម្រាប់ការអភិវឌ្ឍរឿង AV ដែលតួអង្គសំខាន់ជាក្មេងស្រីអាយុ ១៦ ឬ ១៧ ឆ្នាំ។ ដោយសារតែការថតហួសហេតុពេក លោក Toru Muranishi ត្រូវ FBI ចាប់ខ្លួននៅហាវ៉ៃ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣៧០ ឆ្នាំ ប៉ុន្តែត្រូវដោះលែងឱ្យនៅ​ក្រៅឃុំដោយសារប្រាក់ ១០០ លានយ៉េន។

មិនយូរប៉ុន្មានលោកចាប់ផ្តើមអាជីវកម្មផ្សាយតាមផ្កាយរណប ប៉ុន្តែបរាជ័យហើយជំពាក់បំណុល ៥ ពាន់លានយ៉េន។

បុរសរូបនេះធ្លាប់រៀបការចំនួន ៣ ដង។

អ្នកអាចវាយតម្លៃជីវិតរបស់លោក Toru Muranishi តាមគំនិតរបស់ខ្លួន ប៉ុន្តែបុគ្គលនេះទទួលបានការកោតសរសើរទូលំទូលាយ ក្រៅពីវិស័យរឿង AV ប្រហែលមកពីសមត្ថភាពគ្រប់គ្រងវិបត្តិជាច្រើនក្នុងពេលតែមួយ និងស្មារតីឆ្ពោះ​ទៅ​មុខ​ជានិច្ច។

នៅពេលពិភពលោកដែលយើងកំពុងរស់នៅត្រូវឡោមព័ទ្ធដោយជំងឺ ទុទិដ្ឋិនិយម និងភាពអស់សង្ឃឹម ប្រហែលរឿង​​រ៉ាវរបស់បុរសម្នាក់ដែលធ្វើអ្វីគ្រប់យ៉ាងដើម្បីរស់នឹងជម្រុញដល់អ្នក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: