ផលិតកម្ម MAPPA ចេញផ្សាយ TRAILER Anime Chainsaw Man ឈុតឆាក “បង្ហូរឈាម”

ក្រុមហ៊ុនផលិតរឿងគំនូរជីវចល MAPPA បានបង្ហើបវីដេអូ Anime ដែលកែសម្រួលពី Manga Chainsaw Man របស់ Tatsuki Fujimoto ក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់គម្រប់ខួប ១០ ឆ្នាំ។

Ryū Nakayama (Black Clover, Jujutsu Kaisen) ដឹកនាំផលិត Anime នៅ MAPPA រីឯ Hiroshi Seko (Ajin, Attack on Titan The Final Season) ទទួលខុសត្រូវការសន្ទនា។

រូបភាព Twitter

គម្រោង Anime ដ៏ធំមួយនេះត្រូវគេរំពឹងថានឹងចេញផ្សាយនៅឆ្នាំក្រោយ ប៉ុន្តែកាលបរិច្ឆេទចេញជាផ្លូវការមិនទាន់ប្រកាសនៅឡើយទេ។

ច្បាប់ដើម Chainsaw Man គឺជា Manga ដែលសរសេរខ្លឹមសារ និងគូររូបដោយ Tatsuki Fujimoto ។ រឿងចេញផ្សាយច្រើនដងនៅលើ Shonen Jump របស់ Shueisha តាំងពីខែធ្នូឆ្នាំ ២០១៨ ។

សេចក្ដីសង្ខេបរឿង Chainsaw Man ខាងក្រោម៖

រឿងនេះត្រូវបានកំណត់ក្នុងពិភពមួយដែលមានបិសាច។ ពួកបិសាចទាំងនោះកើតចេញពីភាពភ័យខ្លាចរបស់មនុស្សដូចជាខ្លាចងងឹត ខ្លាចត្រីឆ្លាម ខ្លាចសត្វពីងពាង ខ្លាចកាំភ្លើង និងខ្លាចអំពើហឹង្សាជាដើម។ ដើម្បីប្រយុទ្ធនឹងពួកបិសាច អង្គភាពប្រមាញ់បិសាចដែលស្ថិតក្រោមរដ្ឋាភិបាលត្រូវបានបង្កើតឡើងទូទាំងពិភពលោក។

តួអង្គឯកក្នុងរឿង Chainsaw Manឈ្មោះ Denji ដោយបំណងសងបំណុលដ៏ច្រើនសន្ធឹកសន្ធាប់ដែលឪពុកជំពាក់។ Denji ត្រូវលក់សរីរាង្គ ធ្វើគ្រប់ការងារ រួមទាំងការងារសម្លាប់បិសាចផងដែរ។ ក្រៅពី Denji មានបិសាចតូច Pochita ដែលមានផ្លែរណាលើក្បាល។ Pochita ជាមិត្តភក្តិតែមួយគត់ដែលរស់នៅជាមួយ Denji ក្នុងគ្រាលំបាកគ្មាន​អ្វីបរិភោគ។

ដោយផ្អែកលើមតិរបស់អ្នកគាំទ្រ Manga មួយចំនួននេះជាសេ៊រីរឿងដែលមានឈុតឆាកឃោរឃៅច្រើន ខ្លឹមសារស្មុគស្មាញ ហើយក៏ទទួលបានមតិផ្ទុយជាច្រើនផងដែរ។ ចំពោះអ្នកគាំទ្រឈុតឆាកខ្លះៗដែលធ្វើអោយពួកគេងឿងឆ្ងល់នឹងកែសម្រួលបែបណាក្នុង Anime ។

សូមរង់ចាំទស្សនាថាតើ MAPPA នឹងនាំមកនូវអ្វីនៅឆ្នាំ ២០២២ ខាងមុខនេះ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: