សាមូរ៉ៃបើកហាងស្រាសងសឹកអោយប្អូនប្រុសបែរជាល្បីតាំងពីសម័យអេដូរហូតមកដល់សព្វថ្ងៃ
សាមូរ៉ៃម្នាក់បើកហាងស្រាដើម្បីសងសឹកអោយប្អូនប្រុស នៅទីបំផុតបែរជាល្បីឈ្មោះរហូតមកដល់សព្វថ្ងៃ។
ដូចជាប្រាសាទសុីនតូដទៃទៀតដែរ ទីសក្ការៈបូជា Kanda ស្ថិតនៅតូក្យូ (គេហៅថា Kanda Myojin) ក៏ជាច្រកចូលដែលពោពេញទៅដោយភោជនីយដ្ឋាន ហាងលក់ម្ហូបសម្រាប់បម្រើដល់អ្នកធ្វើធម្មយាត្រា។
រូបភាព https://japantoday.com/
នៅកាច់ជ្រុងផ្លូវជាប់ខ្លោងទ្វារ Torii នៃទីសក្ការៈបូជា Kanda ហាង Amanoya ស្រា Sake បុរាណបើកដោយ Samurai Shinsuke Amano ម្នាក់ក្នុងឆ្នាំ ១៨៤៦ ដែលរក្សាភាពទាក់ទាញដដែលរហូតមកដល់សព្វថ្ងៃ។
ហាងមួយនេះបើកអាជីវកម្មអស់រយៈពេល ១៧៥ ឆ្នាំមកហើយ ហាង Amanoya ល្បីដោយសារ Amazake ជាប្រភេទ Sake ផ្អែមគ្មានជាតិអាល់កុល ទាំងក្មេង និងមនុស្សធំសុទ្ធតែចូលចិត្តព្រោះអត្ថប្រយោជន៍ជួយដល់ការរំលាយអាហារ គេងលក់ស្រួល និងសម្រកទម្ងន់។
រូបភាព https://japantoday.com/
លើសពីនេះហាងមានបម្រើនូវមុខម្ហូបប្រពៃណីជាច្រើនមុខទៀតដូចជា Shibasaki Natto, ស៊ុប Miso Edo, Miso Hisakata ។ ប៉ុន្តែមូលហេតុដែលសាមូរ៉ៃ Shinsuke បើកហាង Amanoya មិនមែនចង់លក់ស្រាល្អដល់មនុស្សគ្រប់គ្នានោះទេ គាត់គ្រាន់តែចង់សម្លាប់ឃាតករដែលសម្លាប់ប្អូនប្រុសរបស់គាត់ប៉ុណ្ណោះ។
ហាង Amanoya មានន័យថា “ហាងរបស់ Amano” ។ រឿងរ៉ាវចាប់ផ្តើមពីបុរសម្នាក់ឈ្មោះ Shinsuke Amano រស់នៅខេត្ត Miyazu (សព្វថ្ងៃជាទីក្រុង Miyazu ភាគខាងជើងក្យូតូ) នៅពាក់កណ្តាលទសវត្សឆ្នាំ ១៨០០ បន្ទាប់ពីដឹងថាប្អូនប្រុសជាទីស្រលាញ់ត្រូវគេសម្លាប់។
រូបភាព https://japantoday.com/
សាមូរ៉ៃ Shinsuke Amano មានប្អូនប្រុសម្នាក់រៀនក្បាច់គុននៅអេដូដើម្បីលើកកម្ពស់ជំនាញប្រើដាវរបស់ខ្លួន ប៉ុន្តែជាអកុសលក្តីស្រមៃត្រូវរលាយព្រោះខ្លួនស្លាប់ក្រោមដៃឃាតករ។
នៅពេលដែលសាមូរ៉ៃ Shinsuke Amano ឮដំណឹងប្អូនប្រុសរបស់ខ្លួនស្លាប់ បំណុលឈាមត្រូវសងដោយឈាម ជារៀងរាល់ថ្ងៃសាមូរ៉ៃ Shinsuke Amano ស្វែងរកឃាតករសម្លាប់ប្អូនប្រុសគ្រប់ទីកន្លែង។
ក្រោយមកការស្វែងរកកាន់តែពិបាកព្រោះ Shinsuke Amano គ្មានរូបថត និងតម្រុយបន្តិចរបស់ឃាតករឡើយ។
កាលសម័យនោះទីសក្ការៈបូជា Kanda ជាប្រាសាទធំ និងសំខាន់បំផុតនៅអេដូ ដូច្នេះផ្លូវនោះទាក់ទាញអ្នកធ្វើធម្មយាត្រាជាច្រើនមកពីទូទាំងពិភពលោក។
ទោះជាយ៉ាងណាដើម្បីស្នាក់នៅអេដូ ហើយសងសឹកអោយប្អូនប្រុស សាមូរ៉ៃ Shinsuke Amano ត្រូវមានប្រាក់គ្រប់គ្រាន់សម្រាប់កន្លែងស្នាក់នៅ និងអាហារ។ ហេតុនេះហើយគាត់បើកហាងលក់ Amazake ដល់អ្នកដំណើរឆ្លងកាត់។
អាជីវកម្មដែលហាក់ដូចជាបណ្តោះអាសន្ន បន្ទាប់មកធ្វើជារៀងរាល់ថ្ងៃ រាល់សប្តាហ៍ និងបន្តរាប់ឆ្នាំ។
ដោយគិតថារង់ចាំជាយូរមកហើយ ឃាតករសម្លាប់ប្អូននឹងឆ្លងកាត់ ប៉ុន្តែទីបំផុតនៅតែមិនអាចរកឃើញឃាតករ។ ទោះជាយ៉ាងណាហាង Amanoya បែរជាលក់ដាច់ក្លាយជាហាងស្រាដ៏ល្បីល្បាញបំផុតនៅអេដូ។
នៅទីបំផុត Shinsuke Amano ភ្លេចគំនុំបន្តិចម្តងៗ គាត់បង្កើតគ្រួសារនៅអេដូ និងគ្រប់គ្រងហាង Amanoya ជាមួយប្រពន្ធរស់នៅទីនោះរហូតទៅ។
សព្វថ្ងៃហាង Amanoya បន្តកូនចៅជំនាន់ក្រោយរបស់ Shinsuke Amano គឺ Hiromitsu Amano ជាកូនចៅជំនាន់ទី ៦ អ្នកដែលកំពុងគ្រប់គ្រងហាងជាមួយម្តាយឈ្មោះ Sumiko និងម្តាយមីង Fumiko ។
Hiromitsu Amano បានប្រគល់អាថ៌កំបាំងដល់កូនប្រុសរបស់គាត់ឈ្មោះ Tasuke ព្រោះថ្ងៃណាមួយកូនប្រុសអាចនឹងទទួលមរតកហាង Amanoya ក្លាយជាជំនាន់ទី ៧ នាពេលអនាគត។
នៅទីបំផុតអត្តសញ្ញាណរបស់ឃាតករសម្លាប់ប្អូនប្រុសរបស់ Shinsuke Amano នៅតែជាអាថ៌កំបាំង ប៉ុន្តែជាការតបស្នងវិញគាត់បានបើកហាង Amanoya ដែលនាំមកនូវភាពរីករាយដល់ភ្ញៀវទេសចរណ៍ និងគ្រួសាររបស់គាត់អស់រយៈពេលជិតពីរសតវត្សរ៍មកហើយ។
សង្ឃឹមថារឿងនេះអាចធ្វើអោយបុរសជាប្អូនប្រុសទៅដោយស្ងប់ចិត្ត។
Japo Cambodia