ភាពស្មុគស្មាញក្នុងការផ្លាស់ប្តូរនាមត្រកូលធ្វើឱ្យប្រជាជនជប៉ុនមិនចង់រៀបការ
រឿងដែលគួរអោយងឿងឆ្ងល់ចំពោះជនបរទេសគឺប្រព័ន្ធអាពាហ៍ពិពាហ៍របស់ជប៉ុនពោលត្រូវប្តូរត្រកូល។ ប្រជាជនជប៉ុនមួយចំនួនបានអោយដឹងដោយសារបញ្ហានេះពួកគេមិនចង់រៀបការ។
នៅប្រទេសជប៉ុនពេលរៀបការប្តីប្រពន្ធត្រូវប្តូរត្រកូលដូចគ្នា។ ការដាក់បញ្ចូលត្រកូលមានអត្ថន័យសំខាន់ចំពោះជនជាតិជប៉ុនដូច្នេះប្រព័ន្ធនេះត្រូវបានកំណត់ និងអនុវត្តតាមច្បាប់។ ភាគច្រើនស្រ្តីប្តូរត្រកូលតាមខាងប្រុស ប៉ុន្តែប្រសិនបើខាងស្រីគ្មានអ្នកស្នងមរតក នោះខាងប្រុសអាចប្តូរត្រកូលតាមខាងស្រី។
ប្រជាជនជប៉ុនក៏មានជំនឿទៅលើការទស្សន៍ទាយដោយផ្អែកលើនាមត្រកូលដឹងពីអនាគត។ ទោះជាយ៉ាងណាស្រ្តីបន្ទាប់ពីរៀបការត្រូវប្តូរត្រកូល ដូច្នេះតើអនាគតរបស់ពួកគេនឹងផ្លាស់ប្តូរដែរឬទេ?
មិនត្រឹមតែប៉ុណ្ណឹងមនុស្សមួយចំនួនត្រូវសើចចំអកបន្ទាប់ពីពួកគេប្តូរត្រកូល។ តារាសម្តែង Yoshino Kimura ពេលរៀបការជាមួយអ្នកមាននាមត្រកូល Yoshino នោះឈ្មោះរបស់នាងទៅជា Yoshino Yoshino (Yoshino គឺជានាមត្រកូលទូទៅ) ។
នៅពេល Mariko រៀបការជាមួយ Oda => Odamariko មានន័យថា “ស្ងាត់ទៅ” ។
តើរឿងនេះធ្វើអោយអ្នកបាត់បង់អារម្មណ៍ចង់រៀបការជាមួយគូស្នេហ៍របស់អ្នកដែរទេ?
ដោយហេតុផលខុសៗគ្នាគូស្វាមីភរិយាជាច្រើនចង់រក្សានាមត្រកូលរបស់ខ្លួន ហើយដាក់ពាក្យទៅកាន់តុលាការទាមទារ ប៉ុន្តែនៅតែមិនត្រូវបានអនុម័ត។
ហេតុអ្វីបានជាជប៉ុនយកចិត្តទុកដាក់ចំពោះបញ្ហានាមត្រកូលបែបនេះ?
បញ្ហានេះផ្តើមចេញពីផ្នត់គំនិតដ៏រឹងមាំនៃនាមត្រកូលដែលចាក់ឬសយ៉ាងជ្រៅក្នុងវប្បធម៌ជប៉ុន។ នៅពេលទទួលមរណភាព មនុស្សម្នាក់នោះមិនត្រូវបញ្ចុះតែឯងឡើយ ប៉ុន្តែត្រូវបញ្ចុះក្នុងផ្នូរគ្រួសារ។ ទស្សនៈគ្រួសារក៏បង្ហាញយ៉ាងច្បាស់ក្នុងអាជីវកម្មផងដែរ។ មិនថាបុគ្គលិកម្នាក់ឧស្សាហ៍ព្យាយាមយ៉ាងណា ឡើងឋានខ្ពស់ប៉ុណ្ណា ក៏អ្នកដែលទទួលតំណែងប្រធាននៅតែជាកូនប្រុសរបស់លោកប្រធានដដែល។
សព្វថ្ងៃនេះប្រព័ន្ធគ្រួសារពីរជំនាន់ (គ្រួសារដែលមានឪពុកម្តាយ និងកូន) កាន់តែច្រើន សេចក្តីស្រលាញ់គ្រួសារតាមបែបបុរាណកាន់តែបាត់បង់បន្តិចម្តងៗ ។ ទោះជាយ៉ាងណាច្បាប់ជប៉ុននៅតែមិនអាចទទួលយកបាន។
ការរក្សាទំនៀមទម្លាប់ប្រពៃណីជារឿងដែលសំខាន់ ផ្នត់គំនិតគ្រួសារពីដើមគ្មានអ្វីអាក្រក់ឡើយ។ ទោះជាយ៉ាងណាក៏ដោយការយល់ឃើញរបស់មនុស្សប្រែប្រួលនៅពេលដែលសម័យកាលផ្លាស់ប្តូរ។ ភាពបត់បែនក៏ជាកត្តាគួរតែយកចិត្តទុកដាក់ផងដែរ។
Kengo Abe