ហាងកាហ្វេ Starbucks ជប៉ុនដាក់ចេញរសជាតិ Frappuccino តំណាង ៤៧ ខេត្តក្រុងក្នុងឳកាសអបអរសាទរគម្រប់ខួប ២៥ ឆ្នាំ

នៅប្រទេសជប៉ុនភេសជ្ជៈនីមួយៗមានរសជាតិពិសេសដោយឡែក និងលក់ផ្តាច់មុខតាមតំបន់។

ដើម្បីអបអរសាទរខួប ២៥ ឆ្នាំ Starbucks បង្កើតនៅជប៉ុន យីហោដ៏ល្បីនេះបើកការប្រមូលភេសជ្ជៈពិសេសទាំង ៤៧ ប្រភេទ Frappuccino Jimoto ដែលតំណាងអោយ ៤៧ ខេត្តក្រុងទូទាំងប្រទេសជប៉ុន។

រូបភាព https://www.timeout.com/

ដោយប្រើរសជាតិពិេសសនៃតំបន់នីមួយៗបង្កើតបានជាក្លិនរបស់ Frappuccino ហាងកាហ្វេ Starbucks សូមថ្លែងអំណរគុណដល់អតិថិជនដែលបានគាំទ្រយីហោនេះអស់រយៈពេល ២៥ ឆ្នាំមកហើយ។

កម្មវិធីនេះនឹងចាប់ផ្តើមពីថ្ងៃពុធទី ៣០ ខែមិថុនា ដូច្នេះរសជាតិនីមួយៗលក់ផ្តាច់មុខក្នុងខេត្តមួយប៉ុណ្ណោះ។

នៅហុកកៃដូរសជាតិក្រែមពោតព្រោះនៅទីនោះល្បីជាមួយនឹងនំប័រពោត។

រូបភាព https://www.timeout.com/

ស្រុក Toyama ទាក់ទាញចំណាប់អារម្មណ៍ដោយផ្លែផាសិន។

រូបភាព https://www.timeout.com/

ភេសជ្ជៈនៅ Oita ធ្វើពីក្រូចឆ្មារ kabosu ក្នុងតំបន់។

រូបភាព https://www.timeout.com/

នៅទីក្រុង Okinawa​ មាន Frappuccino និងនំប្រៃ chinsuko ។

រូបភាព https://www.timeout.com/

Aomori ត្រូវបានគេស្គាល់ជាម្ហូបផ្លែប៉ោមដ៏ល្បីជាមួយនឹងរសជាតិប្លែក ដែលលាយបញ្ចូលគ្នារវាងផ្លែប៉ោម និងផ្លែស្ត្របឺរី។

រូបភាព https://www.timeout.com/

នៅក្យូតូមានរសជាតិ Matcha ជាមួយម្សៅសណ្តែកសៀងលីង។

រូបភាព https://www.timeout.com/

Frappuccino ក្រែម kudamon របស់ Osaka រួមបញ្ចូលរវាងផ្លែឈើដូចជាចេក និងផ្លែប៉ោម។

រូបភាព https://www.timeout.com/

Hojicha និង Frappuccino សូកូឡាសលក្ខណៈពិសេសរបស់ Nara មើលទៅដូចជាផ្អែម។

រូបភាព https://www.timeout.com/

នៅទីក្រុងតូក្យូរសជាតិពិសេសរបស់កាហ្វេចាហួយ និងការ៉ាមែល។

រូបភាព https://www.timeout.com/

ទីក្រុងតូក្យូមានសភាពអ៊ូអរដែលបញ្ចូលរវាងចាហួយកាហ្វេ និងការ៉ាមែលផ្អែម ប្រសិនបើអ្នកកំពុងនៅជប៉ុន អាចសាកល្បងរសជាតិក្នុងតំបន់ដែលអ្នកកំពុងរស់នៅទីនេះ

ប្រទេសជប៉ុនតែងតែជាទីផ្សារដ៏សំខាន់របស់ Starbucks មានប្រហែល ១,៦៣៧ ហាងនៅទូទាំង ៤៧ ខេត្តក្រុងដែលបម្រើអតិថិជនរាប់លាននាក់។

Frappuccino មួយកែវមានតម្លៃ ៦៦៩ យ៉េន និង ៦៨២ យ៉េនផឹកនៅហាង។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: