ជប៉ុនដាក់ចេញលិខិតឆ្លងដែនវ៉ាក់សាំងសម្រាប់ប្រជាជននៅចុងខែកក្កដានេះ
ជប៉ុនដាក់ចេញលិខិតឆ្លងដែនវ៉ាក់សាំងនៅចុងខែកក្កដាដើម្បីលើកកម្ពស់សកម្មភាពទេសចរណ៍ និងអាជីវកម្ម។
យោងតាមសារព័ត៌មាន Japantimes អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានអោយដឹងថាជប៉ុននឹងចាប់ផ្តើមចេញលិខិតឆ្លងដែនវ៉ាក់សាំងនៅចុងខែកក្កដា និងពន្លឿនការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង។ ហើយមនុស្សជាច្រើនក៏ទន្ទឹងរងចាំការស្តារវិស័យទេសចរណ៍អន្តរជាតិនាពេលអនាគតផងដែរ។
រូបភាព https://www.japantimes.co.jp/
លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តីលោក Katsunobu Kato បានអោយដឹងថាបណ្តាទីក្រុងកំពុងដំណើរការកម្មវិធីចាក់វ៉ាក់សាំង និងតាមដានឯកសារដែលចេញលិខិតឆ្លងដែនវ៉ាក់សាំងនីមួយៗតាមទម្រង់ក្រដាស បន្ទាប់មកពិចារណាលើទម្រង់ឌីជីថល។
លិខិតបញ្ជាក់នេះអាចផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងនៅជប៉ុនធ្វើដំណើរទៅបរទេសដោយមិនចាំបាច់ស្ថិតក្រោមបទបញ្ជាតឹងរឹងនៅច្រកព្រំដែន។
យោងតាមលេខាធិការដ្ឋានខុទ្ទកាល័យ លិខិតឆ្លងដែននឹងផ្តល់ជូនប្រជាពលរដ្ឋដែលមិនមែនជាជនជាតិជប៉ុនបានចាក់វ៉ាក់សាំង ប៉ុន្តែគេមិនទាន់ច្បាស់ថាប្រទេសណានឹងទទួលយកលិខិតឆ្លងដែននេះទេ។
រូបភាព https://www.japantimes.co.jp/
លិខិតឆ្លងដែនវ៉ាក់សាំងភ្ជាប់មកជាមួយព័ត៌មានដូចជាកាលបរិច្ឆេទចាក់វ៉ាក់សាំង ប្រភេទវ៉ាក់សាំង កន្លែងផលិតវ៉ាក់សាំងជាភាសាជប៉ុន និងអង់គ្លេស។ ទោះយ៉ាងណាបច្ចុប្បន្ននេះរដ្ឋាភិបាលជប៉ុនមិនទាន់អនុម័តលិខិតឆ្លងដែនវ៉ាក់សាំងបរទេស ចំពោះភ្ញៀវអន្តរជាតិដែលចូលប្រទេសជប៉ុននៅឡើយទេ។
តាមសេចក្តីប្រកាសសម្រេចរបស់ជប៉ុនធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបដាក់ចេញលិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិចចាប់ពីថ្ងៃទី ១ ខែកក្កដាសម្រាប់សមាជិក ដែលអនុញ្ញាតឱ្យប្រជាជន និងភ្ញៀវទេសចរណ៍ប្រទេសទាំងនោះធ្វើដំណើរដោយសេរីគ្មានការរឹតត្បិត។
លិខិតឆ្លងដែនរបស់ជប៉ុនត្រូវចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការស្តារឡើងវិញបន្ទាប់ពីជំងឺរាតត្បាត ព្រោះការស្តារសកម្មភាពសេដ្ឋកិច្ចជាគោលដៅដំបូងរបស់នាយករដ្ឋមន្រ្តី Yoshihide Suga និងគណបក្សប្រជាធិបតេយ្យសេរីរបស់លោក។
រូបភាព https://www.japantimes.co.jp/
លោក Kato បានដឹកនាំពិភាក្សាស្តីពីលិខិតឆ្លងដែនវ៉ាក់សាំងជាមួយមន្រ្តីចំនួន ១០ នាក់មកពីទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗ រួមទាំងក្រសួងសុខាភិបាល និងក្រសួងការបរទេសផងដែរ។ Keidanren បានអំពាវនាវអោយរដ្ឋាភិបាលអនុវត្តកម្មវិធីនេះឆាប់ដើម្បីធានាថាអាជីវកម្មជប៉ុនមិនជួបវិបតិ្ត។
ទោះជាប្រទេសជប៉ុនយឺតជាងបណ្តាប្រទេសអនុវត្តកម្មវិធីចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្តែជប៉ុនបានប្រញាប់អោយទាន់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ បច្ចុប្បន្ននេះប្រមាណ ១៥,២% នៃប្រជាជនជប៉ុនបានទទួលវ៉ាក់សាំងលើកទី ១ និង ៦% នៃប្រជាជនបានទទួលវ៉ាក់សាំង ២ ដូស។
គិតត្រឹមថ្ងៃទី ២៣ ខែមិថុនាថ្នាំប្រហែល ២៧,៦៦ លានដូសត្រូវបានប្រើនៅក្នុងប្រទេសជប៉ុន។
Yuki