អាជីវកម្មនៅសម័យអេដូផ្តើមពីជួលឆ័ត្រដោយឥតគិតថ្លៃរហូតរកបានប្រាក់ចំណេញច្រើន

កាលពី ១៥០ ទៅ ២០០ ឆ្នាំមុនទីក្រុងតូក្យនាពេលនោះគេហៅថាអេដូដែលជាទីប្រជុំជនជប៉ុន។

ក្នុងអត្តបទនេះ JAPO នឹងនិយាយអំពីរឿងរ៉ាវនៃអាជីវកម្មជួលនៅអេដូបុរាណ។

បច្ចុប្បន្នការចុះឈ្មោះអនឡាញកាន់តែពេញនិយមដែលគេចាត់ទុកជាទម្រង់អាជីវកម្មជួលធ្វើយ៉ាងណាឲ្យ​សមស្របនឹង​យុគសម័យ​ថ្មី។

កាលពីមុនឌីស DVD ឬ CD ច្រើនដាក់ឲ្យជួលតាមហាង។ នៅប្រទេសជប៉ុនគេនិយមជួលណាស់ ជាពិសេសនៅសម័យ​អេដូ។

គេនិយាយថាសម័យនោះមានជួលសៀវភៅ Kimono និងសំពត់ប៉ឹងផងដែរ។

ក្រុមហ៊ុនដាក់ឲ្យ​ជួលមួយចំនួនទទួលបានជោគជ័យយ៉ាងខ្លាំង ដែលនៅតែដំណើរការរហូតមកដល់សព្វថ្ងៃនេះ ក្នុងនោះមានហាងធំៗពីរ។ ហាងមួយមានឈ្មោះថា Mitsukoshi Department Store រីឯមួយទៀតគឺ Daimaru Department Store ។ ហាងទាំងពីរនេះនៅទល់មុខស្ថានីយ៍ និងដាក់លក់ផលិតផលដែលមានគុណភាពខ្ពស់ជាច្រើន។ មុននឹងជោគជ័យដូចសព្វថ្ងៃពួកគេធ្លាប់ដាក់ជួលឆ័ត្រ។

នៅសម័យអេដូឆ័ត្រមានរូបរាងបែបនេះ។

ឆ័ត្រនេះផលិតដោយបិទក្រដាសលើគ្រោងឫស្សី លាបស្រទាប់ប្រេងការពារជ្រាបទឹក។ ទម្រង់ឆ័ត្រស្អាតទាក់ទាញភ្នែក។

ដើមឡើយឆ័ត្រត្រូវបានរចនាឡើងសាមញ្ញ ភាគច្រើនប្រើសម្រាប់បាំងភ្លៀង។ នៅពេលមានភ្លៀងប្រជាជនជប៉ុនបុរាណទូលឆ័ត្រលើ​ក្បាល ខ្លួនពាក់អាវភ្លៀងដែលគេហៅថា Mino (箕) ធ្វើពីឈើ។

ក្រោយមកឆ័ត្រចម្រុះពណ៌ត្រូវបានផលិត ហើយភ្លាមៗកាន់តែពេញនិយម។ “ខ្ញុំក៏ចង់ទិញឆ័ត្រស្អាតទូលពេលភ្លៀង” ភាគច្រើនមនុស្សគិតដូច្នោះ។ មនុស្សស្រីចូលចិត្តជួលឧបករណ៍ថតរូបដើម្បីចែករំលែកលើបណ្តាញសង្គម Instagram ដូចសព្វថ្ងៃ។

ទោះជាយ៉ាងណា ឆ័ត្រដាក់សម្រាប់ជួលមានតម្លៃរៀងថ្លៃ ប្រសិនបើគិតតាមតម្លៃសព្វថ្ងៃស្មើ ២០.០០០ យ៉េន។ នៅសម័យអេដូជាងឈើម្នាក់រកប្រាក់បាន ១៥០០០ ពាន់យ៉េនក្នុងមួយថ្ងៃ ឃើញថាឆ័ត្រពិតជាថ្លៃណាស់។ សម័យនោះមុខ​របរ​ទូទៅ​រកបានប្រហែល ៥០០០ យ៉េន ដូច្នេះតម្លៃឆ័ត្រថ្លៃជាងប្រាក់ចំណូលរបស់ពួកគេ។ ហេតុ​នេះហើយប្រជា​ជន​ជួសជុលឆ័ត្រទុកប្រើយូរអង្វែង។

ឆ័ត្រចាស់នឹងត្រូវប្រមូលទិញរួចយកទៅជួសជុល គ្រោងឆ័ត្រឫស្សីរក្សាទុកនៅដដែល រីឯក្រដាសដែលលាបប្រេងនៅលើឆ័ត្រនឹងត្រូវបានកែច្នៃឡើងវិញដោយធ្វើជាក្រដាសខ្ចប់សាច់។ ប្រជាជនអេដូកែច្នៃល្អណាស់ ហើយស្ទើរតែមិន​​ខ្ជះ​ខ្ជាយ​អ្វីឡើយ។

ក្រុមហ៊ុនបានបង្កើតរូបរាងថ្មីសម្រាប់ឆ័ត្រ Mitsui Echigoya ដែលឥឡូវនេះជាហាង Mitsukoshi ។ ក្រុមហ៊ុនមានលក់ Kimono ដែលអាចប្រៀបជាមួយ Zara និង UNIQLO នៅសម័យអេដូ។

ទោះបីជាគំនិតនេះធ្វើឲ្យហាងមានសភាពអ៊ូអរក៏ដោយ ប៉ុន្តែវាគ្រាន់តែជាគំនិតឆ្ពោះទៅរកអតិថិជនប៉ុណ្ណោះ។ គោលបំណងដើមម្ចាស់​ហាង​ឃើញ​ថា​អាណិតអតិថិជនទិញឆ័ត្រព្រោះខ្លាចភ្លៀងដោយចៃដន្យ។ ពួកគេចង់ឲ្យអតិថិជន​របស់ខ្លួនប្រើឆ័ត្រស្អាត។

ប៉ុន្តែរឿងដែលស្មានមិនដល់ឆ័ត្រថ្លៃពេកគ្មានអ្នកទិញ។ បន្ទាប់មកគេគិតឃើញគំនិតដាក់ឲ្យជួលឆ័ត្រ។ ទោះបីនិយាយ​ថាទុកឲ្យ​ជួល​តែតាមពិតវាឥតគិតថ្លៃ ពួកគេផ្តល់ជូនឆ័ត្រសម្រាប់អតិថិជនដែលមកជួល Kimono ខ្ចីឆ័ត្រដោយឥតគិតថ្លៃ ហើយបន្ទាប់​មក​សងវិញ។

គោលដៅគឺថាពេលត្រឡប់មកវិញខណៈដែលកំពុងជជែកជាមួយបុគ្គលិក អតិថិជនអាចនឹងទិញអ្វីម្យ៉ាងដោយមិន​ដឹងខ្លួន។ សេវាកម្មនេះមិនត្រឹមតែសម្រាប់អតិថិជនទៅដល់ហាងប៉ុណ្ណោះទេ ថែមទាំងសម្រាប់អ្នកធ្វើដំណើរឆ្លងកាត់ផងដែរ។ បំណងចង់ឲ្យមនុស្សកាន់តែច្រើនប្រើឆ័ត្រមិនមែនមកពីម្ចាស់ហាងចិត្តល្អនោះទេ។ នៅលើឆ័ត្រមានឡូហ្គូធំមួយ ប្រជាជនប្រើឆ័ត្រដែលមានឡូហ្គូធំដូចជាការផ្សព្វផ្សាយហាង។ ចំណុចនេះដូចផ្សាយពាណិជ្ជកម្ម​ ឬ​ឡូហ្គូ​ដែល​បោះ​ពុម្ព​លើ​អាវ​ភ្លៀង​សព្វថ្ងៃ។

វិធីសាស្ត្រនេះមានប្រសិទ្ធភាពជាជាងការផ្សាយពាណិជ្ជកម្មសព្វថ្ងៃទៅទៀត។ ពិតជាមានទេពកោសល្យណាស់ ក្រុមហ៊ុន Mitsui Echigoya នេះបានក្លាយជាហាងលក់ទំនិញរបស់ក្រុមហ៊ុន Mitsukoshi ។ នៅ Kansai ក្រុមហ៊ុនដែលដំណើរការដោយវិធីសាស្រ្តស្រដៀងគ្នានេះបានក្លាយជាហាង Daimaru ហើយនៅតែបន្តដំណើរការយ៉ាងល្អ។

ផ្តួចផ្តើមដោយគំនិតដាក់ឲ្យជួលឥតគិតថ្លៃដើម្បីរកប្រាក់ចំណេញកាន់តែច្រើន។ ប្រហែលជាយើងគួរតែយកតម្រាប់​​តាម​​អ្នក​​ជំនួញ​ពូកែ​នៅ​សម័យអេដូ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: