តោះគម្រោង PIKACHU JET – អមដំណើរអ្នកពីតូក្យូទៅអូគី​ណាវ៉ា

ក្រុមហ៊ុន Pokemon បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍តម្លៃថោករបស់ជប៉ុន Skymark បង្កើតគម្រោង “Pikachu Soratobu” សម្រាប់ជើងហោះហើរក្នុងស្រុកពីតូក្យូទៅអូគីណាវ៉ា។ ចូរក្រឡេកមើលគំរូយន្តហោះដែលរចនាឡើងគួរឱ្យស្រឡាញ់ខាងក្រោមនេះ។

រូបភាព https://www.ign.com/articles/pokemon-pikachu-plane-jet-bc-pokemon-go

មិនត្រឹមតែផ្នែកខាងក្រៅប៉ុណ្ណោះទេ ស្ទើរតែជើងហោះហើរទាំងមូលនឹងអនុវត្តតាមគំនិត Pikachu នេះ។

កៅអីនីមួយៗក្រាលក្រណាត់ដែលមានរូប Pikachu រីឯអ្នកបម្រើតាមជើងហោះហើរក៏ពាក់អាវអៀមដែលមានរូប Pikachu ផងដែរ។

គ្រប់យ៉ាងត្រូវបានបោះពុម្ពដោយរូប Pikachu រួមទាំងកែវទឹក ស្ករគ្រាប់ និងអាហារជាដើម។

សូម្បីតែកន្លែង check-in មុខជើងហោះហើរក៏ត្រូវបានរចនាតាមគំនិតនោះដូចជាស្លាកឥវ៉ាន់។

ព្រឹត្តិការណ៍នេះរំលឹកខួប ២៥ ឆ្នាំរបស់ Pokemon ដូច្នេះកៅអីជួរលេខ ២៥ មានការរចនាពិសេសជាមួយនឹងរូប Pikachu និងប៉េងប៉ោងមួយបាច់។

ក្រៅពី Haneda, Pikachu Jet នឹងភ្ជាប់អាកាសយានដ្ឋាន Okinawa’s Naha និង Miyako ជាមួយ Ibaraki, Nagoya, Kobe និង Fukuoka ។

អ្នកគាំទ្រ Pokemon បរទេសដូចជាពួកយើងអាចនឹងមានអារម្មណ៍សោកស្តាយ ព្រោះមិនអាចទទួលយកបទពិសោធ “ឋាន​សួគ៌ Pikachu” នេះ។ ប៉ុន្តែគេរំពឹងថាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ Pikachu Jet នឹងដាក់អោយប្រើច្រើនជាង​នេះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: