ចឹងអីហ៊ានចូលអត់??? ស្រីស្អាតដែលមានសាច់ដុំប្រចាំហាងបារជប៉ុន
ជប៉ុនជាប្រទេសល្បីមានបារ និងហាងកាហ្វេប្លែកៗរាប់មិនអស់។
ទោះជាយ៉ាងណាថ្មីៗនេះហាងបារដែលមានឈ្មោះថា Muscle Girls Bar នៅទីក្រុងតូក្យូប្រទេសជប៉ុន ល្បីប្លែកសម្រាប់អ្នកចូលចិត្តហាត់ប្រាណបង្កើនសាច់ដុំ។
រូបភាព https://bunshun.jp/
បារ Muscle Girls គឺជាហាងដែលរៀបចំដូចជាបន្ទប់ហាត់ប្រាណសម្រាប់ស្ត្រីនៅទីក្រុងតូក្យូ។ ម្ចាស់ហាង Eri Muscle ជាមនុស្សចូលចិត្តហាត់ប្រាណ ដូច្នេះកាលដើមឆ្នាំនេះគាត់ប្តូរទៅអាជីវកម្មហាងបារ។
រូបភាព https://bunshun.jp/
ហាងថែមទាំងមានគេហទំព័រយូធូបផ្ទាល់ខ្លួន ដែលជួយអោយពួកគេអាចផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់ខ្លួនដល់មនុស្សគ្រប់គ្នា។ រូបភាព និងវីដេអូក្នុងហាងបានទាក់ទាញអ្នកប្រើអុីនធឺណេតទូទាំងពិភពលោក។
រូបភាព https://bunshun.jp/
ម្ចាស់ហាង Eri Muscle បានចែករំលែកលើទស្សនាវដ្តី Bunshun ថានាងចាប់ផ្តើមទៅកន្លែងហាត់ប្រាណតាំងពីអាយុ ១៩ ឆ្នាំដើម្បីសម្រកទម្ងន់។ ដើមឡើយនាងគ្រាន់តែហាត់រាំតាមចង្វាក់ ប៉ុន្តែឆាប់ធុញពេក។ បន្ទាប់មកការហ្វឹកហាត់លើកទម្ងន់ធ្វើអោយ Eri ចាប់អារម្មណ៍ជាពិសេស។
ម្ចាស់ហាង Eri Muscle និយាយថា៖ “ទំហំទ្រូងរបស់ខ្ញុំលើសពី ១០០ សង់ទីម៉ែត្រទៅហើយ” ។
រូបភាព https://bunshun.jp/
ហាត់យ៉ាងណាក៏មិនស្គម ផ្ទុយទៅវិញរាងកាយរបស់នាងកាន់តែធំទៅៗ ទោះជាយ៉ាងណារឿងនេះមិនធ្វើអោយនាងមានការព្រួយបារម្ភឡើយ។ ឥឡូវនេះ Eric ចូលចិត្តហាត់លើកទម្ងន់ជាងអ្វីៗទាំងអស់។
រូបភាព https://bunshun.jp/
ហាង Muscle Girls Bar មានលក់ទាំងភេសជ្ជៈមាន និងមិនមានជាតិអាល់កុល នៅក្នុងហាងត្រូវបានតុបតែងដោយបដាចម្រុះពណ៌។ ក្រៅពីនេះបារមានបំពាក់ម៉ាស៊ីនហាត់ប្រាណជួយអោយឡើងសាច់ដុំ ម៉ាសុីនរត់ហាត់ប្រាណដែលដាក់នៅចំកណ្តាលហាងនាំមកនូវបទពិសោធពិសេស។
រូបភាព https://bunshun.jp/
ចំណុចទាក់ទាញភ្ញៀវស្ថិតលើបុគ្គលិកស្រីដែលមានសាច់ដុំដូចជាកីឡាករលើកទម្ងន់។ ពួកគេចូលចិត្តកីឡាលើកទម្ងន់ និងមានមោទនភាពចំពោះសាច់ដុំរបស់ខ្លួន។
រូបភាព https://bunshun.jp/
ក្រៅពីលក់ភេសជ្ជៈ ហាងក៏មានរៀបចំរាំ ពត់ខ្លួន ហាត់ប្រាណដើម្បីសុខភាព ហើយសម្តែងអោយភ្ញៀវមើល។
រូបភាព https://bunshun.jp/
ភ្ញៀវដែលចូលរួមសុទ្ធតែបង់ថ្លៃបន្ថែមដូចជាការប្រាស្រ័យទាក់ទងជាមួយអត្តពលិកស្រីឬថតរូបជាមួយបុគ្គលិក។
រូបភាព https://bunshun.jp/
បច្ចុប្បន្នហាង Muscle Girls Bar ទទួលតែភ្ញៀវដែលកក់ទុកតែប៉ុណ្ណោះ ដោយសារស្ថានភាពជំងឺរាតត្បាតមិនទាន់នឹងនរ។ ពួកគេត្រឹមតែអាចប្រាស្រ័យទាក់ទងជាមួយភ្ញៀវតាមរយៈបណ្តាញសង្គមប៉ុណ្ណោះ។ នៅលើគេហទំព័របារប្រកាសថាខ្លួនគ្រោងនឹងបើកបម្រើអតិថិជននៅខែមិថុនានេះពេលដែលស្ថានភាពជំងឺរាតត្បាតស្ថិតក្រោមការគ្រប់គ្រង។
Japo Cambodia