សូមសរសើរបុគ្គលិកអាកាសយានដ្ឋានជប៉ុនបង្ហាញភាពរាក់ទាក់ចំពោះអ្នកដំណើរតាមរយៈគំនូរគូរដោយផ្ទាល់ដៃ
អ្នកប្រើ Twitter ជនជាតិជប៉ុនឈ្មោះ ChoroHaha (@ Chorouzu1017) ថ្មីៗនេះបានចែករំលែកភាពរាក់ទាក់ភ្ញៀវរបស់ប្រជាជនជប៉ុនតាមរយៈវីដេអូខ្លីមួយ ក្នុងនោះបុគ្គលលិកថែទាំផ្លូវអាកាសយានដ្ឋាន Amami នៅលើកោះ Amami Oshima បង្ហាញការអរគុណចំពោះអតិថិជនរបស់ខ្លួន។
នៅពេលដែលយន្តហោះរង់ចាំចេញដំណើរ @Chorouzu1017 បានក្រឡេកមើលតាមបង្អួច ហើយឃើញបុគ្គលិកម្នាក់បង្ហាញការអរគុណចំពោះអ្នកដំណើរដែលមកលេងកោះដោយ “ស្នាដៃសិល្បៈ” របស់គាត់។
Caption:
កាលពីម្សិលមិញពេលកំពុងអង្គុយមើលតាមបង្អួចរង់ចាំយន្តហោះចេញដំណើរស្រាប់តែ… ។
ប្រសិនបើអាចត្រឡប់ទៅវិញ ដំបូងខ្ញុំមិនដឹងថាគាត់គូរអ្វីទេ គូរបេះដូងឬ? ឬស្លឹកទាំងបួន។
ទោះបីវានឹងរលាយបាត់ ប៉ុន្តែនោះជាស្នាដៃសិល្បៈដ៏ស្មោះត្រង់។
先日、搭乗してから何気なく外を見ていたら…!
もっと最初から撮っておけば良かった。初めはハート?四つ葉?と何が始まるか分からなかったんですよ…
ものの数分で消えてしまう、でも心のこもった素晴らしいアート!#奄美空港 pic.twitter.com/NiTvrxYw2E
— ちょろ母@今年は国内再発見の年 (@Chorouzu1017) June 16, 2021
ជាមួយនឹងផ្ការំយោលដែលត្រូវបានគូរយ៉ាងស្រស់ស្អាត បុគ្គលិកក៏សរសេរពាក្យមួយឃ្លាថា “Arigasama Ryota” ជារបៀបនិយាយ “Arigatou Gozaimasu” នៅ Amami Oshima ផងដែរ។
វីដេអូទទួលបានមតិយោបល់ជាច្រើន ដែលភាគច្រើនបង្ហាញពីអារម្មណ៍រំភើបចិត្តចំពោះសកម្មភាពនោះ ហើយក៏ដើម្បីចែករំលែកបន្ទុកនឹងវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត។
Sacchan