ឯកសារអាមេរិកបញ្ជាក់អំពីអាថ៌កំបាំងទីតាំងអដ្ឋិធាតុរបស់មេដឹកនាំហ្វាស៊ីសជប៉ុន
រហូតមកដល់ពេលនេះទីតាំងអដ្ឋិធាតុរបស់អតីតនាយករដ្ឋមន្រ្តី Hideki Tojo ដែលត្រូវសហរដ្ឋអាមេរិកប្រហារជីវិតក្នុងសង្គ្រាមលោកលើកទី ២ ជាអាថ៌កំបាំងធំនៅឡើយ។
រូបភាព https://apnews.com/
កាលពីប៉ុន្មានសប្តាហ៍មុនឯកសារដែលត្រូវប្រកាសដោយសាស្រ្តាចារ្យ Hiroaki Takazawa សាកលវិទ្យាល័យ Nihon ប្រទេសជប៉ុន បង្ហាញពីតម្រុយនៃទីតាំងអដ្ឋិធាតុរបស់អតីតនាយករដ្ឋមន្រ្តី Hideki Tojo និងមនុស្ស ៦ នាក់ត្រូវសហរដ្ឋអាមេរិកប្រហារជីវិតព្រោះឧក្រិដ្ឋកម្មក្នុងសង្គ្រាមលោកលើកទី ២ ។
បន្ទាប់ពីផ្ទៀងផ្ទាត់អស់រយៈពេលជាច្រើនឆ្នាំ ការពិនិត្យលម្អិត និងវាយតម្លៃអ្វីដែលគាត់បានរកឃើញ លោកក៏បានមើលឯកសារដែលត្រូវគេប្រកាសជាផ្លូវការក្នុងឆ្នាំ ២០១៨ ដែលរក្សាទុកនៅបណ្ណាសារជាតិសហរដ្ឋអាមេរិក Maryland ។
អតីតនាយករដ្ឋមន្រ្តី Hideki Tojo ធ្វើអត្តឃាតមិនសម្រេចពេលគាត់ជិតត្រូវទាហានអាមេរិកចាប់ខ្លួនក្នុងផ្ទះនៅទីក្រុងតូក្យូ ក្នុងចំណោមមេដឹកនាំជប៉ុនទាំង ២៨ នាក់ក្នុងសង្គ្រាមលោកលើកទី ២ ត្រូវកាត់ទោសនៅតុលាការយោធាអន្តរជាតិបូព៌ាក្នុងឆ្នាំ ១៩៤៦-១៩៤៨ ។
FILE – នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ១៩៤១ រូបភាពផ្សែងចេញពីនាវាចម្បាំង USS Arizona ត្រូវលិចដោយសារការវាយប្រហារភ្លាមៗរបស់ជប៉ុនចូល Pearl Harbor, Hawaii ។ ឯកសារយោធាដែលត្រូវបានប្រកាសរបស់អាមេរិកបង្ហាញថាអដ្ឋិធាតុឧក្រិដ្ឋជនសង្គ្រាមត្រូវប្រហារជីវិត ៧ នាក់ក្នុងនោះមានទាំងលោកនាយករដ្ឋមន្រ្តី Hideki Tojo បាចចូលសមុទ្រ Yokohama នៅលើយន្តហោះយោធាអាមេរិក។ (រូបភាពឯកសារ AP)
រូបភាព https://apnews.com/
នាយករដ្ឋមន្រ្តី Hideki Tojo និងមនុស្ស ៦ នាក់ត្រូវកាត់ទោសប្រហារជីវិត មនុស្ស ១៦ នាក់ត្រូវកាត់ទោសដាក់ពន្ធនាគារមួយជីវិត និងមនុស្ស ២ នាក់ជាប់គុករយៈពេលខ្លី។ មនុស្ស ២ នាក់ស្លាប់ពេលកំពុងកាត់ទោស និងមួយករណីត្រូវដោះលែងនៅតុលាការ។
នៅក្នុងឯកសារដែលបោះត្រា “អាថ៌កំបាំង” ចុះថ្ងៃទី ២៣ ខែធ្នូឆ្នាំ ១៩៨៤ អតីតឧត្តមសេនីយ៍ទោកងទ័ពសហរដ្ឋអាមេរិកលោក Luther Frierson បានសរសេរ។ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំបានទទួលអដ្ឋិធាតុ ត្រួតពិនិត្យការបូជាសព និងបាចអដ្ឋិធាតុអ្នកដែលត្រូវប្រហារជីវិតចំពោះឧក្រិដ្ឋកម្មសង្រ្គាមចូលសមុទ្រដោយយន្តហោះទំនាក់ទំនងកងទ័ពលេខ ៨” ។
លោក Takazawa បានអោយដឹងដំណើរការទាំងមូលប្រព្រឹត្តិទៅយ៉ាងតានតឹង ដោយមន្រ្តីអាមេរិកមានការប្រុងប្រយ័ត្នខ្ពស់ “មិននៅសល់អដ្ឋិធាតុសូម្បីតែបន្តិច” ដូចជាការពារមិនអោយមនុស្សជ្រុលនិយមលួច។
រូបភាព https://apnews.com/
សាស្រ្តាចារ្យ Hiroaki Takazawa នៃសាកលវិទ្យាល័យ Nihon ថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press នៅ Chiba ជិតទីក្រុងតូក្យូកាលពីថ្ងៃទី ៨ ខែមិថុនាឆ្នាំ ២០២១ ។ លោក Takazawa បានបង្ហាញឯកសារបូជាសពរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Hideki Tojo ត្រូវបានបាចចេញពីយន្ដហោះយោធាអាមេរិកចូលមហាសមុទ្រប៉ាស៊ីហ្វិកចម្ងាយប្រហែល ៣០ ម៉ាយល៍ (៥០ គីឡូម៉ែត្រ) ភាគខាងកើត Yokohama ដែលជាទីក្រុងធំទី ២ របស់ជប៉ុន។ (រូបភាព AP / Koji Sasahara)
ឯកសារសរសេរថាពេលបញ្ចប់ការបូជាសព កន្លែងបូជាសពត្រូវបានសម្អាតទាំងស្រុង។ វិធានការណ៍ការពារពិសេសត្រូវបានធ្វើឡើងមិនអោយមើលឃើញអដ្ឋិធាតុបន្តិចណាឡើយ។ Frierson បានសរសេរ។
លោក Takazawa បានបញ្ជាក់ថា “ក្រៅពីប្រឹងប្រែងរារាំងក្រុមជ្រុលនិយមលួចអដ្ឋិធាតុរបស់លោក Hideki Tojo និងមនុស្ស ៦ នាក់ទៀត ខ្ញុំគិតថាយោធាអាមេរិកប្តេជ្ញាមិនអោយពួកគេត្រឡប់ទៅទឹកដីជប៉ុនវិញ ដូចជាការមើលងាយចុងក្រោយចំពោះឧក្រិដ្ឋជនសង្គ្រាមដែលត្រូវប្រហារជីវិត”
រូបភាព https://apnews.com/
លោក Hidetoshi Tojo ថ្លែងក្នុងបទសម្ភាសន៍អនឡាញជាមួយសារព័ត៌មាន Associated Press អំពីជីតារបស់ខ្លួនជាលោកនាយករដ្ឋមន្រ្តីជប៉ុន Hideki Tojo នៅទីក្រុងតូក្យូកាលពីថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២១ ។ លោក Hidetoshi Tojo បានអោយសារព័ត៌មាន Associated Press ដឹងថាបាត់បង់អដ្ឋិធាតុជាភាពអាម៉ាស់ចំពោះគ្រួសារ ប៉ុន្តែលោកមានអារម្មណ៍ធូរស្រាលដែលព័ត៌មានត្រូវលាតត្រដាង។ (រូបភាព AP)
រូបភាព https://apnews.com/
នៅវេលាម៉ោង ២ៈ១០ នាទីព្រឹកថ្ងៃទី ២៣ ខែធ្នូឆ្នាំ ១៩៤៨ មឈូសដឹកសាកសពរបស់លោក Tojo និងមនុស្ស ៦ នាក់ទៀតត្រូវបានដាក់លើឡានដឹកទំនិញទម្ងន់ ២,៥ តោន។ សាកសពត្រូវផ្តិតមេដៃបញ្ជាក់អត្តសញ្ញាណ បន្ទាប់មកឡានដឹងចេញពីគុក – Frierson សរសេរកាលពីថ្ងៃទី ៤ ខែមករាឆ្នាំ ១៩៤៩ ក្នុងឯកសារ។
រូបភាព https://apnews.com/
ប្រហែលមួយម៉ោងកន្លះក្រោយមកឡានមកដឹងសាកសពចំនួន ៧ ដែលអបដោយម៉ូតូកងទាហានអាមេរិក បំពេញបេសកកម្មរៀបចំឯកសារមរណភាពនៅ Yokohama ដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយ។
ឡានចាកចេញពីតំបន់នោះវេលាម៉ោង ៧ៈ២៥ នាទីព្រឹកហើយ ៣០ នាទីក្រោយមកទៅដល់កន្លែងបូជានៅ Yokohama ។ មឈូសត្រូវបានលើកចុះពីឡានដាក់ចូលកន្លែងបូជាសពដែលទាហានអាមេរិកការពារ។ ការបូជាសពអស់រយៈពេល ១០ នាទី។
រូបភាព https://apnews.com/
បន្ទាប់មកអដ្ឋិធាតុត្រូវបញ្ជូនទៅដល់ព្រលានយន្តហោះក្បែរនោះ ហើយដាក់លើយន្តហោះដឹក Frierson ។
“យើងបន្តធ្វើដំណើរប្រហែល ៣០ ម៉ាយល៍នៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត Yokohama នៅទីនោះខ្ញុំផ្ទាល់បាចអដ្ឋិធាតុដែលនៅសល់ក្រោមទ្រង់ទ្រាយធំ” ។
រូបភាព https://apnews.com/
លោក Hideki Tojo ត្រូវបានក្រុមជ្រុលនិយមនៅជប៉ុនគោរពដូចជាអ្នកស្នេហាជាតិម្នាក់ ខណៈដែលមនុស្សជាច្រើននៅភាគខាងលិចស្អប់ព្រោះអូសបន្លាយសង្គ្រាមលោកលើកទី ២ ដែលបញ្ចប់បន្ទាប់ពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកបរមាណូចំនួន ២ គ្រាប់ទៅលើទីក្រុង Hiroshima និង Nagasaki នាខែសីហាឆ្នាំ ១៩៤៥ ។
រូបភាព https://apnews.com/
ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្រ្តី Tojo និងសមាជិកសភាជប៉ុនរួមទាំងអតីតនាយករដ្ឋមន្ត្រី Shinzo Abe នៅតែទៅទីសក្ការៈ Yasukuni នៅទីក្រុងតូក្យូ។ ទោះបីគ្មានអដ្ឋិធាតុនៅទីនោះក៏ដោយ។
រូបភាព https://apnews.com/
ទីសក្ការៈជាកន្លែងឧទ្ទិសដល់ជនជាតិជប៉ុនចំនួន ២,៥ លាននាក់ដែលបានស្លាប់ក្នុងអំឡុង និងក្រោយសង្គ្រាមលោកលើកទី ២ ដែលរួមទាំងឧក្រិដ្ឋជនសង្គ្រាមមួយចំនួន។ មនុស្សទាំងនោះត្រូវគេចាត់ទុកជា “វិញ្ញាណស័ក្តិសិទ្ធ” នៃសុីនតូជប៉ុន។
រូបភាព https://apnews.com/
បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី Tojo និងមនុស្ស ៦ នាក់ត្រូវប្រកាសថាជាឧក្រិដ្ឋជនសង្គ្រាមដែលត្រូវគោរពបូជានៅទីសក្ការៈ Yasukuni ក្នុងឆ្នាំ ១៩៧៨ បានក្លាយជាភាពចម្រូងចម្រាសរវាងប្រទេសជប៉ុន និងប្រទេសជិតខាងដូចជាចិន កូរ៉េ ព្រោះរឿងនេះជាភស្តុតាងដែលបង្ហាញថាជប៉ុនមិនសោកស្តាយចំពោះការឈ្លានពានសម័យសង្រ្គាម។
រូបភាព https://apnews.com/
ទីសក្ការៈបូជា Yasukuni ក៏រក្សាទុកអដ្ឋិធាតុមេដឹកនាំ ៥ នាក់សម័យសង្គ្រាមដែលត្រូវផ្តន្ទាទោស និងឧក្រិដ្ឋជនសង្គ្រាមរាប់រយនាក់ផងដែរ។
លោក Hidetoshi Tojo បាននិយាយថាជីតារបស់គាត់គឺជាប្រធានបទដែលមិនគួរលើកឡើងនៅជប៉ុនសម័យក្រោយសង្គ្រាម ហើយមិនដែលត្រូវបានគេផ្តល់កិត្តិយសឡើយ។
លោក Hidetoshi Tojo និយាយថា “អ្វីគ្រប់យ៉ាងដែលនិយាយពីជីតារបស់ខ្ញុំសុទ្ធតែត្រូវបិទរួមទាំងសុន្ទរកថារបស់គាត់។ ខ្ញុំគិតថាការដែលមិនរក្សាអដ្ឋិធាតុរបស់ជីតាខ្ញុំគឺជាផ្នែកមួយនៃគោលនយោបាយក្នុងកំឡុងពេលកាន់កាប់” ។ “ខ្ញុំសង្ឃឹមថានឹងបានឃើញការលាតត្រដាងបន្ថែមទៀតនៃសេចក្តីពិតពីអតីតកាលដែលមិនទាន់ដឹងនៅឡើយ” ។
រឿងនេះត្រូវបានកែសម្រួលដោយនិយាយថាឯកសារដែលរកឃើញនៅបណ្ណាសារជាតិអាមេរិកនៅ Maryland មិនមែននៅ Washington ទេ។
AD