តើបង្គន់ពិតជាសំខាន់ចំពោះការរត់គេចខ្លួនរបស់សាមូរ៉ៃ?

នៅសម័យសាមូរ៉ៃ ការដើរថ្មើជើងជាសកម្មភាពទូទៅ។ ប្រសិនបើអ្នកដើរពេញមួយថ្ងៃហើយមានអារម្មណ៍ថារោយជើង អ្នកប្រាកដជាចង់រកកន្លែងសម្រាក។ សាមូរ៉ៃកាលសម័យនោះក៏គិតដូច្នេះដែរ។

នៅពេលដែលអ្នកនៅសណ្ឋាគារលើកដំបូងអាចប្រថុយនឹងគ្រោះថ្នាក់ពេលអគ្គិភ័យកើតឡើង ព្រោះមិនស្គាល់ផ្លូវចេញ​។ ដូច្នេះសព្វថ្ងៃមនុស្សច្រើនត្រួតពិនិត្យច្រកចេញពេលមានអាសន្ន។ សាមូរ៉ៃក៏ធ្វើដូចគ្នា ប៉ុន្តែចំពោះពួកគេហាក់ដូច​ជា​ស្មុគស្មាញ និងគ្រោះថ្នាក់បន្តិច។

សៀវភៅ Hagakure (សៀវភៅណែនាំរបស់សាមូរ៉ៃ) សរសេរថា៖

មុនពេលចូលផ្ទះសំណាក់ត្រូវពិនិត្យមើលច្រកចូលជាផ្លូវទាល់ដែរទេ?

ត្រូវប្រាកដថាមិនមានអន្ទាក់លើជញ្ជាំង ពិដានផ្ទះ កម្រាលឥដ្ឋ ទ្វារចេញចូល រនាំងខណ្ឌជាដើម។

ប្រសិនបើនៅពីក្រោយផ្ទាំងគំនូរ ឬខាងក្រោមកន្ទេល Tatami មានប្រហោង នោះពាក់កណ្តាលអធ្រាត្រពួកចោរនឹងលួចចូលតាមផ្លូវនោះ។

នៅសម័យសព្វថ្ងៃយើងមិនចាំបាច់ប្រុងប្រយ័ត្នដល់ថ្នាក់នឹងទេ ប៉ុន្តែចំពោះមនុស្សសម័យមុន ការត្រួតពិនិត្យពិត​ជា​សំខាន់ណាស់។ ក្រៅពីនេះពួកគេត្រូវពិនិត្យដោយមិនឲ្យ​មនុស្សនៅជុំវិញខ្លួនដឹងថាគេកំពុងប្រុងប្រយ័ត្ន។

កន្លែងសំខាន់ដែលគួរតែត្រួតពិនិត្យគឺបង្គន់ ព្រោះនៅក្នុងបង្គន់សាមូរ៉ៃត្រូវដាក់ដាវឃ្លាតពីខ្លួន។ ក្នុងអំឡុងពេលនោះ​ពួកគេមិនអាចផ្លាស់ទី ឬធ្វើអ្វីផ្សេងទៀតបានទេ ដូច្នេះប្រសិនបើត្រូវគេវាយប្រហារស្ថានភាពនឹងអាក្រក់។

ទន្ទឹមនឹងនោះគ្មានផ្លូវណាអាចចូលបង្គន់ ដូច្នេះសៀវភៅណែនាំសាមូរ៉ៃនិយាយថាពេលត្រូវឡោមព័ទ្ធរត់ចូលបង្គន់បន្ទាប់មករកផ្លូវចេញ។

បង្គន់មនុស្សជំនាន់មុនមិនមែនជាបង្គន់ចាក់ទឹកនោះទេ តែជាប្រភេទផ្ទុកទឹក។ 

រូបភាព https://mag.japaaan.com/archives/149715/2

ដូច្នេះពួកគេអាចរត់គេចតាមផ្លូវខាងលើ។ ជាក់ស្តែងសាមូរ៉ៃម្នាក់ឈ្មោះ Yamanaka Shikanosuke ធ្លាប់រត់គេចខ្លួនពីកន្លែងឃុំឃាំងដោយប្រើល្បិចនេះ។ ខ្លួនប្រាណកខ្វក់អាចងូតទឹក សម្លៀកបំពាក់កខ្វក់អាចបោកសម្អាត ដូច្នេះរួចពីសេចក្តីស្លាប់ជាអាទិភាពទីមួយ។

ពិតណាស់ តើមនុស្សប៉ុន្មានអ្នកមានភាពក្លាហានលោតចូលរណ្តៅលាមក? 

“ខ្ញុំនឹងត្រូវគេសម្លាប់” គិតដូចនេះ តើអ្នកនឹងលែងស្ទាក់ស្ទើរ?

សាមូរ៉ៃទាំងដើរឆ្ងាយហើយនឿយហត់ ប៉ុន្តែនៅតែត្រូវប្រយ័ត្នប្រយែងដល់ថ្នាក់នឹង។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: