ពិព័រណ៍គំនូរសាច់គោ ART BEEF GALLERY
សាច់គោដែលមកពីខេត្ត Shiga, Kobe, Matsuzaka ត្រូវគេទទួលស្គាល់ជា Wagyu ដែលឆ្ងាញ់បំផុតនៅប្រទេសជប៉ុន (Wagyu ជាឈ្មោះសាច់គោជប៉ុន) ។ ក្នុងចំណោមនោះសាច់គោ Omi ត្រូវគេចាត់ទុកមានប្រវត្ដិសាស្ដ្រយូរជាងគេ។ ចំពោះ Art Beef Gallery ក្រុមហ៊ុន Hitodema ប្រើសាច់គោ Omi លេខមួយបង្កើតបានជាស្នាដៃសិល្បៈបុរាណជប៉ុន។
នៅសម័យអេដូតំបន់ Hikone ដែលសព្វថ្ងៃជាខេត្ត Shiga ប្រជាជនធ្វើសាច់គោ Omi ត្រាំក្នុង Miso ហើយថ្វាយដល់ Tokugawa ធ្វើជាថ្នាំប៉ូវ។ ទោះបីសាច់គោ Omi មានប្រវត្តិចំណាស់ជាងគេ ប៉ុន្តែមិនសូវល្បីជាងសាច់គោដទៃ ជាពិសេសនៅតំបន់ Kanto ។ ស្នាដៃសិល្បៈ Art Beef Gallery សន្យាថានឹងនាំយកសាច់គោ Omi មកជិតអ្នករាល់គ្នា។
ស្នាដៃសិល្បៈផ្អែកលើ “ការពង្រីកទស្សនៈ” “គយគន់” និង “តុបតែង” ។ រួមបញ្ចូលគ្នារវាងសាច់គោ Omi មានប្រវត្តិតាំងពីសម័យអេដូ និងកម្រងផ្ទាំងគំនូរបុរាណជប៉ុន ត្រូវគេចាត់ទុកជាការរួមបញ្ចូលគ្នាយ៉ាងសាកសម និងគួរឱ្យចាប់អារម្មណ៍។
សាច់គោ Omi ត្រូវបានគេប្រើក្នុងស្នាដៃជាប់លំដាប់លេខ ៥ គុណភាពសាច់ទន់ និងនាំមកនូវលក្ខណៈពិសេសឆ្ងាញ់។
ចំពោះ Art beef Gallery អ្នកមិនត្រឹមតែភ្លក់រសជាតិ Wagyu លេខមួយប៉ុណ្ណោះទេ ថែមទាំងអាចរីករាយនឹងគំនូររួមបញ្ចូលគ្នាយ៉ាងប៉ិនប្រសប់ ដោយប្រើពណ៌ក្រហមរបស់សាច់គោ Omi ។
ដើម្បីបង្កើតបានជាប្រអប់ល្អឥតខ្ចោះដែលត្រូវតាមលក្ខណៈស្អាត និងសិល្បៈ ក្រុមអ្នកធ្វើត្រូវចំណាយពេលជាង ១២០ ថ្ងៃសម្រាប់រចនារូបរាង វិចខ្ចប់ និងជ្រើសរើសសម្ភារៈសាកសម។
ស្នាដៃដំបូងត្រូវគេប្រើក្នុង Art Beef Gallery គឺ Gaifū kaisei (ស្ងាត់ខ្សល់ ផ្ទៃមេឃ) ក្នុងកម្រងស្នាដៃទាំង ៣៦ ទេសភាពភ្នំហ្វូជីរបស់វិចិត្រករ Hokusai ។
រូបភាព Soranews
ផ្ទាំងគំនូរគូរចន្លោះពីឆ្នាំ ១៨៣០ និង ១៨៣២ ហើយ Gaifū kaisei ត្រូវគេស្គាល់ថាជាខ្យល់ស្រស់ស្អាត ពេលព្រឹកព្រលឹមឬហ្វូជីក្រហម។ គំនូរនេះត្រូវបានគេចាត់ទុកជាផ្ទាំងគំនូរសាមញ្ញតែទាក់ទាញបំផុតក្នុងចំណោមគំនូរជប៉ុន។
នៅខាងក្រោមរូបភាពជាសាច់គោ Omi លំដាប់ A5 ចំនួន ៧០០ ក្រាមដែលត្រូវបានជ្រើសរើសដោយមេចុងភៅភោជនីយដ្ឋាន Hyotanya – ភោជនីយដ្ឋានសាច់គោល្បីនៅខេត្ត Shiga កំពុងរង់ចាំអ្នក។
នេះជាផ្ទាំងគំនូរទីសក្ការៈបូជា Asakusa Kinryuzan របស់វិចិត្រករ Hiroshige ក្នុងឆ្នាំ ១៨៥០ ពេលគាត់គូរ “ទិដ្ឋភាពល្បីទាំង ១០០ របស់អេដូ” ។
រូបភាព https://www.artjapanese.com/lot-00515.php
បន្ទាប់មកជាគំនូរផ្កាសាគូរ៉ាកំពុងរីកនៅលើច្រាំងទីក្រុង Sumia ដោយវិចិត្រករ Kobayashi Kiyochika ។
រូបភាព Soranews
គំនូរនេះត្រូវបានតុបតែងជាមួយសាច់គោដែលមានសរសៃធំ សាកសមនឹងផ្កាសាគូរ៉ាពណ៌ផ្កាឈូក។
ផ្ទាំងគំនូរដែលភ្ជាប់មកជាមួយសាច់គោអាចរក្សាទុកធ្វើជារបស់តុបតែង (ឧទាហរណ៍ដូចជាស៊ុមរូបថត) ។
អ្នកអាចកម្មង់ឈុតសាច់គោ Gaifū kaisei ត្រង់នេះក្នុងតម្លៃ ១៣០០០ យ៉េន។
Japo Cambodia