ក្មេងស្រី ២ នាក់បាត់ខ្លួនអស់រយៈពេល ២៥ ឆ្នាំត្រូវគេរកឃើញក្នុងឡានដែលលិចក្រោមបាតសមុទ្រ
នៅឆ្នាំ ១៩៩៦ រហូតដល់ឆ្នាំ ២០២០ គេប្រទះឃើញសាកសពក្មេងស្រី ២ នាក់ អាថ៌កំបាំងនៅតែបន្តកើតមាន។ សាកសពរបស់ពួកគេរកឃើញក្នុងឡានដែលលិចក្រោមបាតសមុទ្រ។
រឿងនេះចាប់ផ្តើមនាសប្តាហ៍មាសឆ្នាំ ១៩៩៦ ប្រហែលម៉ោង ៩ យប់ថ្ងៃទី ៥ ខែឧសភា ក្មេងស្រី ២ នាក់ឈ្មោះ Megumi Yashiki និង Narumi Takumi អាយុដំណាលគ្នា ១៩ ឆ្នាំ ដែលរស់នៅទីក្រុង Himi បបួលគ្នាធ្វើដំណើរកំសាន្ត។
Megumi Yashiki ខាងស្តាំ និង Narumi Takumi ខាងឆ្វេង
រូបភាព https://www.tokyoreporter.com/
ក្មេងស្រីទាំង ២ នាក់សរសេរសារប្រាប់គ្រួសាររបស់ខ្លួនថាពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុង Uozu ខេត្ត Toyama ប្រទេសជប៉ុន ដោយជិះម៉ូតូរបស់ Megumi Yashiki ។ គោលដៅរបស់ពួកគេទៅមើលសណ្ឋាគារ Tsubono មានជ្រោះទឹកក្តៅដែលត្រូវគេបោះបង់ចោល។
អ្នកស្រុកនិយាយតគ្នានោះជាកន្លែងល្បីមានខ្មោចលង។
ស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគខាងកើតសណ្ឋាគារជាអាគារកម្ពស់ ៦ ជាន់សាងសង់តាមលក្ខណៈស្ថាបត្យកម្មទំនើប។ នៅដើមទសវត្សឆ្នាំ ១៩៨០ អ្នកគ្រប់គ្រងសណ្ឋាគារបាត់ខ្លួនបន្ទាប់ពីដាក់ពាក្យសុំក្ស័យធន។
បន្ទាប់មកអំឡុងសម័យអតិផរណាពពុះសេដ្ឋកិច្ច សណ្ឋាគារ និងទ្រព្យសម្បត្តិដែលពាក់ព័ន្ធត្រូវដាក់លក់ដេញថ្លៃក្នុងតម្លៃ ៣៥ លានយ៉េន ប៉ុន្តែគ្មានអ្នកទិញ។ ក្រោយមកខូចខាតបានក្លាយជាកន្លែងប្រមូលផ្ដុំរបស់ bosozoku (ក្រុមអ្នកប្រណាំងម៉ូតូ) ។
យោងតាមសារព័ត៌មាន Tokyo Reporter ក្មេងស្រី Yashiki និង Tarumi ធ្លាប់ទៅកន្លែងនោះចំនួនពីរដងរួចមកហើយ។ ទំនាក់ទំនងចុងក្រោយដែលក្រុមគ្រួសារបានទទួលគឺនៅពេលដែល Takumi ផ្ញើសារថា “ពួកកូនកំពុងនៅ Uozu” ។
ពីរថ្ងៃក្រោយមកក្រុមគ្រួសាររាយការណ៍បាត់ខ្លួន ចាប់តាំងពីពេលនោះមកមិនមានព័ត៌មានត្រូវបានរកឃើញច្រើនឡើយ។
ការចេញផ្សាយប្រចាំខែមិថុនាឆ្នាំ ១៩៩៧ នៃទស្សនាវដ្តី Gekkan Hokkoku Actus ធ្លាប់ចុះផ្សាយរឿងរ៉ាវបាត់ខ្លួនរបស់ពួកគេ។
ករណីនេះទាក់ទាញប្រព័ន្ធផ្សព្វផ្សាយដោយសារ “អាថ៌កំបាំងជុំវិញអាគារដែលត្រូវគេបោះបង់ចោល គ្មានសញ្ញាអ្វីជារបស់ជនរងគ្រោះដូចជាស្នាមប្រឡាក់ឈាមឬសម្លៀកបំពាក់ទេ” អ្នកយកព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹង។
អ្នកយកព័ត៌មានរបស់ Shukan Josei បានទៅមើលកន្លែងបាក់បែកកាលពីឆ្នាំមុន។ បន្ទាប់ពីឡើងជណ្តើរមូល គាត់រកឃើញរូបគូរលើជញ្ជាំង ទ្វារ និងសសរផ្ទះ។ ទ្វារជណ្តើរយន្តបើកមើលទៅងងឹតសូន្យ។
សណ្ឋាគារ Tsubono នៅទីក្រុង Uozu ត្រូវគេបោះបង់ចោល
រូបភាព https://www.tokyoreporter.com/
ក្នុងអំឡុងពេលធ្វើដំណើររបស់ក្មេងស្រីទាំង ២ នាក់ ពួកគេឈប់នៅកន្លែងមួយដែលមានឈ្មោះថាឧទ្យាន Kaiomaru ជាកន្លែងប្រមូលផ្តុំរបស់យុវជនជិតកំពង់ផែ។
ប្រហែលម៉ោង ១០ យប់ រថយន្តរបស់ពួកគេឆាបឆេះនៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយនៅ Uozu ។ ផ្លូវទៅកាន់សណ្ឋាគារឆ្ងាយឆ្លងកាត់ជួរភ្នំតាមផ្លូវលេខ ៨ ។
នៅចុងឆ្នាំ ២០១៤ ស្ថានីយ៍ប៉ូលីសចៃដន្យសម្ភាសសាក្សី ៣ នាក់ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍ឡានធ្លាក់ចូលសមុទ្រ។
សាក្សីនិយាយបន្តទៀតថាពេលពួកគេចូលទៅនិយាយជាមួយក្មេងស្រីទាំងនោះ “រថយន្តស្រាប់តែថយក្រោយរួចធ្លាក់ចូលទៅក្នុងទឹកក្បែរឧទ្យាន Kaiomaru នៅពាក់កណ្តាលយប់ឆ្នាំ ១៩៩៦” ។
រថយន្តដឹកក្មេងស្រី ២ នាក់បានធ្លាក់ចូលសមុទ្រនៅកំពង់ផែ Fushiki ក្នុងឆ្នាំ ១៩៩៦ ។
រូបភាព https://www.tokyoreporter.com/
នៅពេលត្រូវគេសួរចំពោះភាពយឺតយ៉ាវក្នុងការជួយសង្រ្គោះ សាក្សីទាំងបីនាក់និយាយថាពួកគេ “ភ័យខ្លាចខ្លាំងពេក” ទើបមិនអាចជួយអ្វីបាន។
ការស្វែងរកដោយប្រើឧបករណ៍ចាប់ដែក និងឆ្កែប្រមាញ់ត្រូវបានធ្វើឡើង។ រថយន្តស្ថិតនៅជម្រៅប្រហែល ៨ ម៉ែត្រត្រូវបានរកឃើញវិញកាលពីថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ ។
សន្ទូចប្រើសម្រាប់លើករថយន្តនៅឯកំពង់ផែ Fushiki កាលពីថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ (Twitter) ។
រូបភាព https://www.tokyoreporter.com/
ទោះជាយ៉ាងណាជាក់ស្តែងប៉ូលីសរង់ចាំ ៦ ឆ្នាំដើម្បីធ្វើសកម្មភាពបន្ទាប់ពីទទួលបានព័ត៌មាន បញ្ហានេះធ្វើអោយដំណើរការស៊ើបអង្កេតខកខានពត៌មានលំអិតជាច្រើនក៏ដូចជាធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះទាំង ២ មានអារម្មណ៍ហត់នឿយក្នុងការទាមទាររកយុត្តិធម៌សម្រាប់កូនស្រីរបស់ពួកគេ។
ក្រៅពីគ្រោងឆ្អឹង អ្នកស៊ើបអង្កេតក៏រកឃើញប័ណ្ណឥណទាននៅស្ថានីយ៍ប្រេងឥន្ធនៈដែលមានឈ្មោះថា “Yashiki Megumi” ។
លទ្ធផលការវិភាគ ADN បង្ហាញថាអដ្ឋិធាតុដែលរកឃើញត្រូវនឹង Yashiki និង Takumi ។
តាមការសន្និដ្ឋានរបស់អ្នកនិយមប្រើអុីនធឺណេតប្រហែលសាក្សី ៣ នាក់នោះជាក្រុមប្រណាំងខុសច្បាប់ដែលបានចាប់ខ្លួន និងរំលោភក្មេងស្រីទាំង ២ នាក់។ ពួកគេដាក់សាកសពក្មេងស្រីទាំង ២ នាក់ក្នុងឡាន ហើយរុញចូលទៅក្នុងសមុទ្រដើម្បីបំបាត់ស្លាកស្នាម។
ដោយស្តាយក្រោយចំពោះកំហុសរបស់ខ្លួន ពួកគេទាំង ៣ ចេញមុខសារភាពប្រាប់ប៉ូលីសដើម្បីទទួលបានការអត់អោន។
ក្រោយរយៈពេលជិតកន្លះសតវត្សកន្លងផុតទៅ សំណួរចំពោះភាពយឺតយ៉ាវរបស់ប៉ូលីសនៅមានដដែល។
Japo Cambodia