ចរិកលក្ខណៈ​របស់​ប្រជាជន​តូក្យូ “មិន​ចេះ​សន្សំ​ប្រាក់ ចូល​ចិត្ត​ឈ្លោះ​ប្រកែក​គ្នា”???

តើអ្នកធ្លាប់ឮពាក្យ “Edokko” ដែរទេ?

ពាក្យនេះសំដៅលើអ្នកដែលធំដឹងក្តីនៅតំបន់លក់ដូរទីក្រុងតូក្យូ ដែលមាន ៣ ជំនាន់មកហើយ។ ទំហំអេដូតូចជាងទីក្រុងតូក្យូសព្វថ្ងៃ ចូរក្រឡេកមើលផែនទី។

រូបភាព https://ameblo.jp/dontracy/entry-10890436605.html

នៅ Asakusa, Kanda និង Nihonbashi ជាតំបន់សំខាន់ រីឯ Akasaka និង Azabu នៅជាយអេដូភាគខាងលិច។ Shinjuku និង Shibuya ជាភូមិដាច់ដោយឡែកកាលសម័យនោះ ដូច្នេះអ្នកនៅទីនោះគេមិនហៅថា Edokko ឡើយ។

ម្តាយខ្ញុំជា Edokko រីឯឪពុកខ្ញុំមកពីខេត្ត Iwate ដូច្នេះខ្ញុំជាកូនកាត់រវាងអេដូ និង Iwate ។

ប្រជាជន Edokko មានចំណុចមួយគឺមិនអាចសន្សំប្រាក់ តើអ្នកដឹងទេ?

“ដល់យប់គ្មានប្រាក់សល់ក្នុងហោប៉ៅមួយកាក់”

ឃ្លាខាងលើមកពីប្រជាជន Edokko ដែលមានន័យថា “ខ្ញុំនឹងចំណាយប្រាក់ទាំងអស់ដែលខ្លួនទទួលបានក្នុងមួយថ្ងៃ” ។ ពាក្យនេះចេញមកពីមនុស្សមួយចំនួនរស់នៅលក្ខណៈធូររលុង។

ទោះជាយ៉ាងណា ជីវិតបែបនោះមិនល្អប៉ុន្មានទេ។

ខ្ញុំជាកូនកាត់រវាងតំបន់ទាំងពីរ។ នៅសម័យនោះ ប្រជាជន Edokko ច្រើនផឹកស្រារហូតដល់អស់កម្លាំងដេកនៅតាមផ្លូវ។ ពួកគេជាប្រភេទមនុស្ស “ដល់យប់គ្មានប្រាក់សល់ក្នុងហោប៉ៅមួយកាក់” នៃឃ្លាខាងលើ។

ប៉ុន្តែសព្វថ្ងៃខុសគ្នា។

ប្រជាជនសរុប ១,១ លាននាក់រស់នៅអេដូ រួមមានប្រជាជន ៥០ ម៉ឺននាក់នៅក្នុងទីក្រុង សាមូរ៉ៃ ៥០ ម៉ឺននាក់ ប្រជាជននៅទីសក្ការៈបូជា និងប្រជាជន ១០ ម៉ឺននាក់នៅតំបន់ផ្សេងទៀត។

នៅបណ្តាទីក្រុងអឺរ៉ុបក្នុងសម័យនោះ ទីក្រុងឡុងដ៍មានចំនួនប្រជាជន ៧០ ម៉ឺននាក់ ទីក្រុងប៉ារីសមានចំនួនប្រជា​ជន ៥០ ម៉ឺននាក់ ដូច្នេះទីក្រុងអេដូមានប្រជាជនច្រើនជាងគេនាពេលនោះ។

ពេលនោះបណ្តាទីក្រុងនានារបស់អឺរ៉ុប ប្រជាជនរស់នៅជាមួយសំរាម ផ្លូវមានក្លិនស្អុយខ្លាំងណាស់។ គេនិយាយថាដោយសារមូលហេតុ​នេះទឹកអប់ត្រូវបានផលិតឡើង។

ផ្ទុយទៅវិញ នៅអេដូសំរាម លាមកត្រូវគេកែច្នៃ ដូច្នេះស្ទើរតែគ្មានកាកសំណល់ទើបចំនួនប្រជាជនច្រើន។

នោះជាទីក្រុងល្អ ប៉ុន្តែបញ្ហាធំមួយនោះគឺអគ្គិភ័យ។

នៅសម័យអេដូផ្ទះច្រើនតែធ្វើពីឈើ ដោយសារចំនួនប្រជាជនច្រើន ដូច្នេះផ្ទះនៅជាប់គ្នាស្ទើរតែគ្មានគម្លាត។ ម្យ៉ាងវិញទៀត អាកាសធាតុរដូវរងាស្ងួត ខ្យល់ត្រជាក់បក់ពីទិសខាងជើងបណ្តាលឲ្យ​អាកាសធាតុក្តៅខ្លាំង។

តើនឹងមានអ្វីកើតឡើងប្រសិនបើមានភ្លើងឆេះ?

ឈើស្ងួតងាយឆេះ ចំណែកខ្សល់អាចនឹងធ្វើឲ្យភ្លើងឆាបឆេះលឿន។

គេនិយាយថាសម័យអេដូរាល់ ៥ ឆ្នាំម្តងនឹងមានភ្លើងឆេះ។ ក្នុងរូបភាពជា “អ្នកពន្លត់អគ្គីភ័យ” នាសម័យ​អេដូ។

អ្នកពន្លត់អគ្គីភ័យបែរជាមិនប្រើទឹកពន្លត់ភ្លើង ព្រោះប្រសិនបើប្រើទឹកប្រាកដជាមិនទាន់ ដូច្នេះពួកគេត្រូវកម្ទេច​ផ្ទះ​ការពារមិនឲ្យភ្លើងឆេះរាលដាល។ ប្រសិនបើកម្ទេចផ្ទះយឺតភ្លើងនឹងរាលដាលពីផ្ទះមួយទៅផ្ទះមួយទៀត ហើយឆេះកាន់តែខ្លាំងឡើង។ ដូច្នេះតួនាទីរបស់អ្នកពន្លត់អគ្គីភ័យសម័យអេដូដូចបំផ្លាញផ្ទះប្រជាជន។

ដោយសារតួនាទីពន្លត់ភ្លើងសំខាន់ដូច្នេះមានពាក្យមួយឃ្លាពោល “អគ្គិភ័យ និងការឈ្លោះប្រកែកគ្នាគឺជាការប្រសើរ​បំផុត​របស់​អេដូ” ។

ឃ្លានេះមានន័យថាភ្លើងហាក់ដូចជារសជាតិមិនអាចខ្វះបាន។ ម្យ៉ាងវិញទៀត ក៏សំដៅលើអត្តចរិករបស់ប្រជាជនសម័យ​អេដូ​ឆាប់ខឹងផងដែរ។ ឈ្លោះប្រកែកគ្នាថ្ងៃមុនថ្ងៃនេះផឹកស្រារាប់អានគ្នាវិញ។

ប្រហែលដោយសារមូលហេតុ​នេះទើបក្លាយជាចរិកមិនចេះសន្សំប្រាក់។ ពួកគេប្រហែលជាគិតថាបើភ្លើងឆេះនឹងបាត់បង់អ្វីៗគ្រប់យ៉ាង។ ខំប្រឹងធ្វើការថ្ងៃនេះប្រាក់ដែលរកបានគួរតែចាយថ្ងៃនេះ ដូច្នេះប្រាក់ថ្ងៃណាចាយថ្ងៃនោះ។

នៅក្នុងទីក្រុងធំដូចជាអេដូមានការងារច្រើនប្រភេទខុសៗគ្នា។ ខ្ញុំឆ្ងល់ថា តើមានអ្នកបារម្ភចំពោះបញ្ហាស្វែងរកការងារដែរទេ? មានអ្នកនិយាយថា គំនិតសន្សំប្រាក់ដែលរកបានថ្ងៃនេះជាផ្នត់គំនិតរបស់អ្នកក្រ។ ច្បាស់ណាស់អ្នកដែលនិយាយបែបនោះជាអ្នកក្រ។

នៅសម័យនោះគ្មានធនាគារទេ ប្រាក់ធ្វើពីដែកធ្ងន់មិនអាចយកតាមខ្លួនច្រើន។ ទុកប្រាក់ក្នុងខ្លួនច្រើននឹងមាន​គ្រោះថ្នាក់ព្រោះនៅសម័យអេដូមានចោរប្លន់ច្រើន។ ចុះបើទុកនៅផ្ទះ? ដោយគិតថាអ្វីៗនឹងបាត់បង់ប្រសិន​បើ​ភ្លើងឆេះផ្ទះ ដូច្នេះគួរតែចាយអោយអស់។

ទន្ទឹមនឹងនេះប្រជាជនអេដូក៏មានចរិកលក្ខណៈមួយចំនួនដូចជាភាពអៀនខ្មាស់ សម្តីអាក្រក់។ ភាសារបស់ប្រជា​ជនអេដូពិបាកបន្តិច រីឯសាមូរ៉ៃប្រើភាសា Yamanote ដែលចាត់ទុកជាភាសាថ្លៃថ្នូរស្របតាមលំហូរភា​សា​ក្យូតូ។

ប្រជាជនរស់ក្នុងតំបន់ទីប្រជុំជនប្រើភាសាអេដូដែលគេចាត់ទុកជាភាសាចំអកឡកឡឺយ។

អេដូបានក្លាយជាទីក្រុងតូក្យូ និងកាន់តែខ្លាំងក្លាដោយសារប្រជាជនផ្លាស់មករស់នៅច្រើន។ កាន់តែមានកូនកាត់ច្រើន​ដូចជារូបខ្ញុំ ចំនួនប្រជាជន Edokko កាន់តែតិចទៅៗ។ ទីក្រុងតូក្យូកំពុងតែបាត់បង់លក្ខណៈដើម។

ខ្ញុំសង្ឃឹមថាទន្ទឹមនឹងការអភិវឌ្ឍ ជនជាតិជប៉ុននឹងបន្តថែរក្សាវប្បធម៌អេដូ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: