ក្រោយរយៈពេលអសកម្ម ៣០០ ឆ្នាំ តើនឹងមានអ្វីកើតឡើងប្រសិនបើភ្នំហ្វូជីផ្ទុះ?

ប្រហែលជាអ្នកដឹងថាភ្នំហ្វូជីជាភ្នំដែលធំជាងគេនៅប្រទេសជប៉ុន។ ភ្នំហ្វូជីទាក់ទាញភ្ញៀវទេសចរណ៍ទូទាំងពិភព​លោក​មិន​មែន​មកពីកម្ពស់របស់វានោះទេ ប៉ុន្តែដោយសារតែសម្រស់ដ៏អស្ចារ្យរបស់វា។

បើប្រៀបនឹង Himalaya ភ្នំហ្វូជីមានទំហំតូចជាង ប៉ុន្តែដោយសាររូបរាងភ្នំហ្វូជីមានភាពលេចធ្លោ។ ភ្នំ Himalayas កកើតឡើងដោយការបុកទង្គិចរវាងទ្វីប រីឯភ្នំហ្វូជីកកើតឡើងដោយបន្ទុះភ្នំភ្លើង។ នៅពេលបន្ទុះភ្នំភ្លើងកើតឡើង​កម្អែលហូរចេញពីមាត់ភ្នំកករឹងក្លាយជាភ្នំ។ ដំណើរបន្ទុះភ្នំភ្លើងកើតឡើងជាបន្តបន្ទាប់លទ្ធផលក្លាយជា​ភ្នំហ្វូជីសព្វថ្ងៃ។ ដោយសារមូលហេតុ​ខាងលើជម្រាលភ្នំក៏លេចឡើង។

គេនិយាយថាភ្នំហ្វូជីនឹងផ្ទុះម្តងទៀត ទោះបីបន្ទុះភ្នំភ្លើងមិនកើតមានញឹកញាប់ ប៉ុន្តែរយៈពេល ៣០០ ឆ្នាំមកហើយដែលភ្នំហ្វូជីមិនផ្ទុះ។ កាលរញ្ជួយដីឆ្នាំ ២០១១ បណ្តាលអោយមានការផ្លាស់ប្តូរចម្លែក។

នៅខាងក្រោមភ្នំភ្លើងមានកន្លែងផ្ទុកម៉ាក់ម៉ា ហើយពេលដែលម៉ាក់ម៉ាកកដល់កម្រិតណាមួយ ផ្ទាំងថ្មបែកបណ្តាល​អោយបន្ទុះភ្នំភ្លើងកើតឡើង។ ក្រោយរយៈពេល ៤ ថ្ងៃបន្ទាប់ពីរញ្ជួយដីកាលពីឆ្នាំ ២០១១ គេបញ្ជាក់ថាផ្នែកខាងលើម៉ាក់ម៉ាមានស្នាមប្រេះ។

លើសពីនេះទៅទៀតឆ្នាំ ២០២១ ជាឆ្នាំដែលកើតមានបន្ទុះភ្នំភ្លើងច្រើននៅលើពិភពលោក។ ដោយសារម៉ាក់ម៉ាផ្លាស់​ទីខ្នាតពិភពលោក ដូច្នេះម៉ាក់ម៉ាភ្នំហ្វូជីក៏មានសកម្មភាពផងដែរ។ នៅពេលរញ្ជួយដីកើតឡើងនោះបន្ទុះភ្នំភ្លើងនឹង​ផ្ទុះ​ឡើងភ្លាមៗ។

ដូច្នេះតើនៅពេលភ្នំហ្វូជីផ្ទុះនឹងមានអ្វីកើតឡើង?

ដំបូងផ្ទាំងថ្ម និងកម្អែលភ្នំភ្លើងធំនឹងផ្ទុះខ្ទាតគ្រប់ទីកន្លែង។

រូបភាព https://yamahack.com/2440

សន្ទុះនៃការផ្ទុះរបស់ម៉ាក់ម៉ាខ្លាំងបណ្តាលអោយផ្ទាំងថ្មធំៗខ្ទាតចេញ។ ដុំថ្មធំដូចក្នុងរូបភាពមិនខ្ទាតឆ្ងាយទេ ប៉ុន្តែកំអែភ្នំភ្លើងដែលមានទំហំ ២០ សង់ទីម៉ែត្រអាចខ្ទាតចម្ងាយ ១០ គីឡូម៉ែត្រ។

លំហូរ pyroclastic ហូរក្នុងល្បឿនលឿន។

លំហូរ pyroclastic គួរអោយខ្លាចជាងម៉ាក់ម៉ាទៅទៀត កម្តៅឡើងដល់ជើងភ្នំក្នុងល្បឿន ១០០ គីឡូម៉ែត្រ / ម៉ោង។ ផ្ទះដែលស្ថិតក្នុងបរិវេណត្រូវបំផ្លាញ ក្នុងករណីលំហូរនាំយកមនុស្សមិនអាចសង្រ្គោះបានឡើយ។

បរិមាណម៉ាក់ម៉ាហូរចេញ បន្ទាប់មកលំហូរកម្អែលភ្នំភ្លើង។

សីតុណ្ហាភាពកម្អែលភ្នំភ្លើង ១២០០ អង្សារពិតជាគួរអោយខ្លាចណាស់។ ប៉ុន្តែលំហូរកម្អែលភ្នំភ្លើងប្រហាក់ប្រហែលនឹងល្បឿនដើររបស់មនុស្ស ដូច្នេះមិនចាំបាច់ព្រួយបារម្ភឡើយ។ ទោះជាយ៉ាងណាការខូចខាតដល់រចនាសម្ព័ន្ធមិនអាចជៀសបានទេ។

ជាក់ស្តែងមិនមានប្រជាជនរស់នៅក្រោមជើងភ្នំហ្វូជីច្រើននោះទេ ដូច្នេះហើយបញ្ហាខាងលើមិនគួរអោយព្រួយបារម្ភឡើយ។ 

បញ្ហាធំបំផុតគឺផេះភ្នំភ្លើង។

ផេះស្រាលតូចងាយនឹងត្រូវខ្សល់បក់ ពេលធ្លាក់លើវាលស្រែធ្វើអោយស្លឹកមិនអាចប៉ះនឹងពន្លឺព្រះអាទិត្យរុក្ខជាតិដុះ​លូតលាស់មិនល្អ។ ធូលីផេះជ្រាបចូលឧបករណ៍អេឡិចត្រូនិចបណ្តាលអោយខូចឬមិនដំណើរការ។ ផេះដែលធ្លាក់នៅ​លើ​អាគារគ្មានបញ្ហាទេ ប៉ុន្តែប្រសិន​បើ​មាន​ភ្លៀងនឹងក្លាយជាផេះភ្លៀង។ ភ្លៀងផេះធ្ងន់អាចបណ្តាលអោយបាក់រលំរចនា​សម្ព័ន្ធ​ដែលខ្សោយ។

ប្រសិនបើផេះចូលក្នុងម៉ាស៊ីនយន្តហោះនឹងធ្វើអោយម៉ាសុីនឈប់ដំណើរ។ ផេះក្នុងផ្លូវដែកក៏មានគ្រោះថ្នាក់ណាស់​ដែរ។ ផេះអាចធ្លាយចូលទៅក្នុងទឹក និងទឹកសំណល់ដែលបណ្តាលឱ្យស្ទះបំពង់បង្ហូរទឹក។

ផេះភ្នំភ្លើងបង្កបញ្ហាច្រើន ព្រោះវាអាចរាលដាលពាសពេញផ្ទៃដី។ អាស្រ័យលើទិសដៅខ្សល់ផេះអាចនឹងគ្របដណ្តប់តំបន់ទីក្រុងទាំង​មូល។

បញ្ហាជៀសមិនផុសទេប្រសិនបើផេះធ្លាក់កកកុញក្នុងទីក្រុងតូក្យូ។ ការសម្អាតមិនអាចដោះស្រាយបញ្ហាបានទេប្រសិន​បើភ្នំភ្លើងនៅតែបន្តផ្ទុះ នោះបរិមាណផេះដ៏ច្រើនសន្ធឹកសន្ធាប់នឹងបន្តកើតមាន។ 

នៅពេលកើតមានបន្ទុះភ្នំភ្លើងកម្អែលម៉ាក់ម៉ាមិនគួរអោយខ្លាចទេ អ្វីដែលគួរអោយព្រួយបារម្ភនោះគឺផេះភ្នំភ្លើងព្រោះ​វាប៉ះពាល់ច្រើន។

ប្រហែលនឹងដល់ពេលភ្នំហ្វូជីផ្ទុះ ប៉ុន្តែពេលនេះយើងត្រូវដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ សិន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: