ជប៉ុនពាក់ម៉ាសអោយរូបសំណាកព្រះម៉ែគង់សុីអុីមបួងសួងសុំអោយជំងឺរាតត្បាតកូវីដ១៩ ឆាប់បញ្ចប់
ថ្មីៗនេះដើម្បីបួងសួងសុំអោយជំងឺរាតត្បាតកូវីដ១៩ ឆាប់បញ្ចប់ ជប៉ុនបានពាក់ម៉ាសសអោយរូបសំណាកព្រះម៉ែគង់សុីអុីមយក្ស។ ម៉ាសរបស់រូបសំណាកមានពណ៌ផ្កាឈូក បណ្តោយ ៤,១ ម៉ែត្រ ទទឹង ៥,៣ ម៉ែត្រ និងទម្ងន់ប្រហែល ៣៥ គីឡូក្រាម។ ក្រោយរយៈពេល ៣ ម៉ោងកម្មករ ៤ នាក់ពាក់ម៉ាសជូនរូបសំណាករួចរាល់។
រូបសំណាកមានអាយុកាល ៣៣ ឆ្នាំ កម្ពស់ ៥៧ ម៉ែត្រស្ថិតនៅប្រាសាទ Houkokuji Aizu Betsuin ទីក្រុង Aizuwakamatsu ខេត្ត Fukushima ។ ផ្នែកខាងក្នុងរូបសំណាកមានប្រហោង និងជណ្តើរមូល អ្នកមកទស្សនាអាចឡើងលើស្មារបស់រូបសំណាក។ ប្រជាជនជប៉ុនច្រើនតែទៅបន់ស្រន់សុំអោយសម្រាលកូនដោយសុវត្ថិភាព និងពរជ័យសម្រាប់ទារក។
មិនត្រឹមតែដើម្បីបួងសួងដល់ការរីករាលដាលនៃកូវីដ១៩ ប៉ុណ្ណោះទេ នេះក៏ជាវិធានការណ៍ដ៏ល្អក្នុងការជួសជុលរូបសំណាកក្រោយរញ្ជួយដីកាលពីខែកុម្ភៈ។ លោក Takaomi Horigane ម្ចាស់ប្រាសាទបាននិយាយថាពួកគេគ្រោងនឹងពាក់ម៉ាសអោយរូបសំណាករហូតដល់ការរីករាលដាលនៃកូវីដអាចគ្រប់គ្រងទាំងស្រុងក្នុងប្រទេសជបុ៉ន។
Japo Cambodia