ឆ្មាម៉ាកូនាំសំណាងឈ្នះឆ្នោតចំនួន ២៩ ដងដែលសរុបទឹកប្រាក់រហូតដល់ទៅ ២,៦ ពាន់លានយ៉េន
ប្រជាជនជប៉ុនស្រលាញ់សត្វខ្លាំងណាស់ តាមជំនឿរបស់ជប៉ុន សត្វមួយចំនួននាំមកនូវសំណាងល្អដល់ពួកគេ។ សត្វចិញ្ចឹមទាំងនោះមានដូចជាឆ្កែឬឆ្មាទទួលតួនាទីសំខាន់នៅកន្លែងធ្វើការ (ដូចជាប្រធានរថភ្លើង អ្នកគិតប្រាក់ជាដើម) ។ មិនត្រឹមតែជាយុទ្ធសាស្រ្តទីផ្សារ សត្វទាំងនោះជានិមិត្តរូបនៃសំណាង។
ថ្ងៃនេះ Japo នឹងណែនាំអ្នកឆ្មាមួយក្បាលដែលមានឈ្មោះថា Mako-chan ។ ឆ្មា Mako-chan ត្រូវគេហៅថា “ឆ្មាសំណាង Maneki neko” ។
រូបភាព https://www.nippon.com/
ឆ្មា Mako ធ្វើការក្នុងហាងលក់ឆ្នោត Yoshida ទីក្រុង Tokyo ដែលគេហៅថាឆ្មាសំណាងពិត ព្រោះវាជួយអោយអ្នកទិញសន្លឹកឆ្នោតនៅទីនេះឈ្នះប្រាក់សរុបចំនួន ២,៦ ពាន់លានយ៉េន។
បច្ចុប្បន្ននៅទីនេះកំពុងទាក់ទាញមនុស្សមកមើលច្រើន ដើម្បីសាកល្បង “អាថ៌កំបាំង” និង “សំណាង” របស់ខ្លួន។
នៅជប៉ុនសន្លឹកឆ្នោតគេហៅថា Takarakuji ជាល្បែងដែលពេញនិយមរបស់ជនជាតិជប៉ុន។ ឆ្នោត Takarakuji ជួយអោយអ្នកលេងមានឳកាសផ្លាស់ប្តូរជីវិត។ នៅទូទាំងប្រទេសជប៉ុនមានហាងប្រមាណ ៨០០០ កន្លែងលក់ឆ្នោត ដែលក្នុងនោះហាង Yoshida Shoten នៅ Edogawa ទីក្រុង Tokyo ល្បីក្នុងពិភពឆ្នោតដោយសារឆ្មា Mako ។
រូបភាព https://www.nippon.com/
ឆ្មាញីមួយក្បាលនេះរោមពណ៌សស្អាត សព្វថ្ងៃកំពុងមើលហាងលក់ឆ្នោតអោយបងប្អូនគ្រួសារ Seiichi Yoshida និងប្អូនប្រុស Toshiaki ។ ហាងផ្សេងគេប្រើឆ្មាសំណាងសេរ៉ាមិច រីឯ Mako ជាឆ្មាពិតនាំមកនូវសំណាងដល់ហាង និងអតិថិជនជាច្រើន។
លោក Seiichi និយាយថាកាលពី ១០ ឆ្នាំមុនឆ្មា Mako កើតមកក្បែរផ្ទះរបស់គាត់។ លោកស្រី Tsuya ម្តាយរបស់គាត់ស្រឡាញ់ Mako តាំងពីឃើញដំបូង ដូច្នេះគាត់យកទៅផ្ទះចិញ្ចឹម។
រូបភាព https://www.nippon.com/
ឈ្មោះ Mako ដាក់តាមឈ្មោះឆ្មាដែលគ្រួសារធ្លាប់ចិញ្ចឹមកាលបងប្អូនទាំងពីរនៅតូច។ លោកស្រី Tsuya តែងតែស្រឡាញ់ ហើយចាត់ទុក Mako ដូចជាកូនស្រីបង្កើតរបស់គាត់។ លោក Toshiaki បានបន្ថែមទៀតថា “នៅពេល Mako និងពួកយើងបើកហាងលក់ឆ្នោតនេះក៏ជាពេលដែលអតិថិជនឈ្នះរង្វាន់ធំចុងឆ្នាំដែរ” ។
ចាប់ពីពេលនោះមកពាក្យចចាមអារាមឆ្មា Mako នាំសំណាងល្អដល់មនុស្សគ្រប់គ្នាល្បីទូទាំងប្រទេសជប៉ុន ទាក់ទាញអតិថិជនពីគ្រប់ទិសទី។ ក្នុងរយៈពេល ១០ ឆ្នាំធ្វើការនៅហាងលក់ឆ្នោត Yoshida ឆ្មា Mako នាំសំណាងចំនួន ២៩ ដងដែលសរុបទឹកប្រាក់រហូតដល់ទៅ ២,៦ ពាន់លានយ៉េន។ ដើម្បីអរគុណអតិថិជនសំណាងផ្ញើអាហារដែល Mako ចូលចិត្ត។
រូបភាព https://www.nippon.com/
Yoshida ជឿថាកន្ទុយរបស់ Mako មានរាងកោងដូចជា “កន្ទុយសោ” ដូច្នេះវាជាតំណាងរបស់ Maneki Neko ព្រោះកន្ទុយជានិមិត្តរូបសំណាងនៃតំបន់មួយចំនួននៅអឺរ៉ុប។
បច្ចុប្បន្នដោយសារជំងឺរាតត្បាតនៅតែបន្តកើតឡើង បងប្អូនគ្រួសារ Yoshida ត្រូវបញ្ឈប់ទំនាក់ទំនងជាមួយភ្ញៀវដែលមកទិញឆ្នោតរួចអង្អែលឆ្មាដោយសង្ឃឹមឈ្នះឆ្នោត។ ទោះជាយ៉ាងណាក៏ដោយក្តីស្រលាញ់របស់មនុស្សគ្រប់គ្នាចំពោះឆ្មា Mako មិនប្រែប្រួលឡើយ។
Seiichi និយាយថា៖ Mako តែងតែនាំមកនូវភាពសប្បាយរីករាយ និងសំណាងដល់មនុស្សជាច្រើន ប៉ុន្តែខ្លួនវាធ្លាប់ឆ្លងកាត់ពេលវេលាឈឺចាប់។ កាលពី ២ ឆ្នាំមុនលោកស្រី Tsuya ដែលតែងតែចាត់ទុក Mako ជាកូនបង្កើតបានទទួលមរណភាពជន្មាយុ ៨៧ ឆ្នាំ។
“Mako រកម្តាយរបស់ពួកយើងមិនឈប់ វាយំស្រែកហៅគាត់គ្រប់ទីកន្លែង យើងពិតជាឈឺចិត្ត និងមានអារម្មណ៍អាណីតវាណាស់។ រហូតមកដល់ពេលនេះឆ្មា Mako នៅតែគិតពីគាត់” ។
រូបភាព https://www.nippon.com/
“បន្ទាប់ពីរឿងនេះរាល់ម៉ោង ៨ៈ៣០ នាទីព្រឹក នៅពេលខ្ញុំបើកហាង អ្នកជិតខាងឈានចូលមើលឆ្មា Mako កើតអីឬអត់។ ដូចកាលពួកគេសួរសុខទុក្ខលោកស្រី Tsuya ពីមុន ព្រោះមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់គាត់” ។
លោក Seiichi និយាយបន្ថែមទៀតថា “បាទ ខ្ញុំមានអារម្មណ៍ថា Mako កំពុងជំនួសម្តាយរបស់ខ្ញុំ” ។
ខណៈពេលដែលលោកស្រី Tsuya កំពុងទទួលការថែទាំពីលោក Tsuya នោះឆ្មា Mako នៅតែនាំសំណាងដល់ហាងរាល់ថ្ងៃ។
Yuki