សាលាជប៉ុនជាច្រើនអនុញ្ញាតឱ្យសិស្សស្លៀកឯកសណ្ឋានតាមចិត្ត
ថ្មីៗនេះមានវិទ្យាល័យជប៉ុនជាច្រើនបានសម្រេចផ្លាស់ប្តូរបទបញ្ជាស្តីពីឯកសណ្ឋានសាលា។ ជាក់ស្តែងសិស្សស្រីអាចស្លៀកខោវ រីឯប្រុសអាចស្លៀកសំពត់តាមចិត្ត។
ឯកសណ្ឋាន JK នឹងមិនត្រឹមតែជាសិទ្ធិរបស់សិស្សស្រីទៀតឡើយ។
សាលាចំនួន ៤ ខុសៗគ្នាបានដាក់ចេញការរួមបញ្ចូលឯកសណ្ឋាន សិស្សអាចជ្រើសរើសសម្លៀកបំពាក់តាមចិត្ត។ ភាគច្រើនសិស្សស្រីនៅតែជ្រើសស្លៀកសំពត់ តែទោះបីស្លៀកខោក៏ជារឿងធម្មតាដែរ។ សិស្សស្រីស្លៀកខោងាយស្រួលធ្វើដំណើរទៅមក ហើយធ្វើអោយពួកគេមានអារម្មណ៍សុវត្ថិភាព។
រដ្ឋាភិបាលទីក្រុង Nagareyama ខេត្ត Chiba បានធ្វើការស្តង់មតិចំពោះសិស្សបឋមសិក្សា វិទ្យាល័យ និងអាណាព្យាបាលរបស់ប្អូនៗជ្រើសរើសប្រភេទឯកសណ្ឋាន។ លទ្ធផលការស្ទង់មតិជាឯកសណ្ឋានពណ៌ទឹកប៊ិចរបស់ក្រុមហ៊ុន Akashi ។
ឯកសណ្ឋានសិស្សប្រុសរួមមានអាវ blazer ខោវវែង និងក្រវ៉ាត់ក។ ឯកសណ្ឋានសិស្សរួមមានអាវ blazer សំពត់ ក្រវ៉ាត់ក និងបូរ។ សិស្សអាចជ្រើសរើសឯកសណ្ឋានតាមចិត្តដូចជាខោ និងបូរ ឬ សំពត់ និងក្រវ៉ាត់ក មិនបែងចែកភេទពេលប្អូនៗទិញឯកសណ្ឋានទេ។
នាយកសាលា Takahisa Hasegawa មានប្រសាសន៍ថា “សាលាដូចជាសង្គមបង្រួមតូចទទួលយកការផ្លាស់ប្តូរ និងកាលៈទេសៈ យើងដាក់ចេញឯកសណ្ឋានដែលអាចស្លៀកបានទាំងបុរស និងស្ត្រី” ។
ក្រៅពីយកចិត្តទុកដាក់ និងផ្តល់ភាពងាយស្រួលចំពោះសិស្ស LGBTQ+ ការផ្លាស់ប្តូរឯកសណ្ឋានក៏ជួយឱ្យសិស្សស្រីកក់ក្តៅនៅរដូវរំហើយផងដែរ។
Japo Cambodia