ទំនិញក្លែងក្លាយពីប្រទេសចិនធ្វើត្រាប់តាមកាបូបស្ពាយឆ្មាល្បីរបស់ជប៉ុន
ថ្មីៗនេះទូរទស្សន៍ជប៉ុនជូនដំណឹងអំពីផលិតផលក្លែងបន្លំកាបូបស្ពាយឆ្មាគេហៅថា neko no ryukkusakku (猫のリュックサック) ដែលល្បីនៅជប៉ុន។
នៅក្នុងរូបភាពខាងលើឃើញថាកាបូបស្ពាយឆ្មាខាងស្តាំជាផលិតផលពិត (honmono) រីឯផលិតផលក្លែងក្លាយ (nisemono) ខាងឆ្វេង។
កាបូបស្ពាយក្លែងក្លាយលក់ក្នុងតម្លៃ ៦០០០ យ៉េន (ជាង ៥៤ ដុល្លារ) ហាក់ដូចជាខ្ពស់។ ទន្ទឹមនឹងនេះផលិតផលពិតធ្វើឡើងដោយសិប្បការិកាឈ្មោះ Pico ។ កាបូបស្ពាយឆ្មា neko no ryukkusakku ពិតមានតម្លៃជាង ១០០០ ដុល្លារ។
បូបស្ពាយពិតធ្វើដូចជាឆ្មាពិតរីឯផលិតផលក្លែងក្លាយបែរជាគួរអោយស្រលាញ់។
យោងតាមសារព័ត៌មាន ANA បានអោយដឹងថាកាបូបស្ពាយក្លែងក្លាយកំពុងផលិតក្នុងរោងចក្រប្រទេសជប៉ុន ហើយត្រូវបានដាក់លក់តាមរយៈគេហទំព័រដែលមានរូបថតរបស់សិប្បការិកា Pico-san ។ បន្ទាប់ពីកាបូបស្ពាយរបស់ Pico ផ្សព្វផ្សាយទូលំទូលាយរយៈពេលមួយខែ រោងចក្របានចាប់ផ្តើមបញ្ចេញផលិតផលក្លែងក្លាយ។ អ្នកនាំពាក្យរោងចក្រនិយាយថាអតិថិជនមួយចំនួនរង់ចាំប្រហែលមួយខែ ហើយរោងចក្រកំពុងទទួលការបញ្ជាទិញជុំវិញពិភពលោក។
សិប្បការិកាធ្វើកាបូបស្ពាយឆ្មាអស់រយៈពេលប្រហែលជា ១០ ឆ្នាំមកហើយ។ ដោយសារសិប្បការិកាធ្វើកាបូបស្ពាយនីមួយៗផ្ទាល់ដៃ ដូច្នេះត្រូវចំណាយពេលពី ៣ ទៅ ៦ ខែទើបសម្រេចបានផលិតផល។ នៅលើគេហទំព័រលក់អនឡាញតម្លៃចាប់ពី ១៣ ម៉ឺនយ៉េន (ប្រហែល ១១៨២ ដុល្លារ) ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានផលិតផលដាក់លក់នោះទេ។
ទាំងនេះមិនត្រឹមតែជាកាបូបស្ពាយទាន់សម័យប៉ុណ្ណោះទេ តែក៏ជាស្នាដៃរបស់សិប្បការិកាដែលបានចំណាយកម្លាំងចិត្តធ្វើ ដូច្នេះទង្វើទាញយកផលប្រយោជន៍រកប្រាក់មិនអាចទទួលយកបានឡើយ។ មិនត្រឹមតែជាហាងលក់រាយ លើសពីនេះហាងផ្សេងទៀតបានអះអាងថាខ្លួនលក់កាបូបស្ពាយ neko no ryukkusakku ពិត។ អ្នកលក់រាយផ្សេងទៀតថែមទាំងមានចេតនាទាញយកប្រយោជន៍យីហោ គេចច្បាប់ដោយសរសេរ “Pic0″ ជំនួស Pico ។ ចំពោះរឿងនេះសិប្បការិកាយល់ថាគួរអោយខ្លាចណាស់។
ដើម្បីពិនិត្យមើលផលិតផលពិត ១០០ % អ្នកអាចតាមដានគណនី Twitter និង Instagram របស់ Pico ។
Sacchan