តោះមកទស្សនាហាងកាត់សក់ចំណាស់ជាងគេនៅជប៉ុន តើអ្នកមានអារម្មណ៍យ៉ាងណា?
ហាងកាត់សក់ Shibagaki បង្កើតឡើងឆ្នាំ ១៨៩៧ និងបន្ត ៥ ជំនាន់មកហើយ នៅទីនោះមនុស្សម្នាសរសើរយ៉ាងខ្លាំង។
រូបភាព https://soranews24.com/
ហាងកាត់សក់ Shibagaki ធ្វើដំណើរតាមរថភ្លើងចម្ងាយពីទីក្រុងតូក្យូប្រហែល ១ ម៉ោងស្ថិតនៅ Yokohama ។ ដំបូងពេលក្រឡេកមើលហាងមិនខុសពីហាងកាត់សក់ជិតខាងនោះទេ។ ប៉ុន្តែទីនោះជាកន្លែងកាត់សក់ប្រវត្តិសាស្ត្រនៅជប៉ុន ហើយក៏ជាហាងចំណាស់ជាងគេផងដែរ។
រូបភាព https://soranews24.com/
ស្ថាបនិកហាងគឺ Eikichi Shibagaki បង្កើតក្នុងឆ្នាំ ១៨៩៧ ។ ក្រោយរយៈពេល ១២៤ ឆ្នាំលោក Shintaro Shibagaki សព្វថ្ងៃជាម្ចាស់ហាងជំនាន់ទី ៥ មានអាយុ ៧៨ ឆ្នាំដែលបានកាត់សក់អោយអតិថិជនតាំងពីឆ្នាំ ១៩៥៨ ។
រូបភាព https://soranews24.com/
ម្ចាស់ហាងកាត់សក់ជំនាន់ទី ២ គឺ Kyutaro Shibagaki ពេលវេលាបង្កើត និងអាសយដ្ឋានហាងកាត់សក់ស្ថិតនៅ Sumiyoshi-cho, Naka-ku, Yokohama ប្រទេសជប៉ុន។ ក្រោយរញ្ជួយដី Kanto ក្នុងឆ្នាំ ១៩២៣ ហាងកាត់សក់ Shibagaki ផ្លាស់ទៅ Hatsunecho ។ នៅទីនោះជាកន្លែងដែលអាជីវកម្មហាងកាត់សក់ត្រូវបានរក្សារហូតមកដល់សព្វថ្ងៃ។
រូបភាព https://soranews24.com/
នេះជារូបថតហាងកាត់សក់ក្នុងឆ្នាំ ១៩០៦ ដែលបង្ហាញពីឥទ្ធិពលនៃប្រទេសលោកខាងលិចតាមរយៈការតុបតែង និងឯកសណ្ឋានបុគ្គលិក។ បើប្រៀបនឹងយុគសម័យមាសហាងកាត់សក់មិនមានភាពអ៊ូអរនៅឡើយទេ ទោះជាយ៉ាងណាហាងកាត់សក់មានអតិថិជនស្មោះត្រង់ច្រើន។
រូបភាព https://soranews24.com/
ភាគច្រើនភ្ញៀវមកដល់ទីនេះដើម្បីអោយលោក Eikichi Shibagaki កាត់សក់អោយសមនឹងទម្រង់មុខរបស់ពួកគេ។ ក្នុងអំឡុងពេលកាត់សក់លោក Eikichi Shibagaki នឹងនិយាយប្រាប់អតិថិជនអំពីប្រវត្តិហាង។
រូបភាព https://soranews24.com/
លោក Eikichi Shibagaki តែងតែយកចិត្តទុកដាក់ពេលកក់សក់ជូនភ្ញៀវ គាត់តែងណែនាំភ្ញៀវឱនក្បាលសម្អាតកញ្ចឹងក និងប្រើទឹកត្រជាក់សម្រាប់កក់សក់។
រូបភាព https://soranews24.com/
អតិថិជនជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំងចំពោះសេវាកម្មកោរពុកមាត់ក៏ដូចជាម៉ាស្សារបស់ហាង។ លោក Eikichi Shibagaki បន្ទន់ផ្ទៃមុខដោយម៉ាស្សាជាមួយក្រែម បន្ទាប់មកស្ទឹមមុខដោយកន្សែងក្តៅ។ នៅពេលជំហាននីមួយៗរួចរាល់ គាត់លាបក្រែមសម្រាប់កោរពុកមាត់ក្នុងបរិមាណល្មម។
រូបភាព https://soranews24.com/
លោក Eikichi Shibagaki និយាយថានេះជាម៉ាស៊ីនម៉ាស្សាដែលបង្កើតឡើងតាំងពីសម័យ Showa (១៩២៦-១៩៨៩) ។ ម៉ាសុីននាំមកនូវអារម្មណ៍ពិសេសមិនគួរអោយជឿ រំញ័ររបស់ម៉ាសុីនខ្លាំងជួយអោយរាងកាយរបស់អតិថិជនស្រួលខ្លួន។ សេវាកម្មល្អជាចំណុចវិជ្ជមានដែលធ្វើឱ្យហាងកាត់សក់បន្តច្រើនជំនាន់។
រូបភាព https://soranews24.com/
នៅជប៉ុនជាងកាត់សក់ចំណាស់កំពុងថយចុះយ៉ាងខ្លាំង ដូច្នេះហាងកាត់សក់ Shibagaki ក្លាយជាកន្លែងកាត់សក់ពិសេស។
រូបភាព https://soranews24.com/
ប្រសិនបើអ្នកចង់កាត់សក់នៅហាងដែលមានបទពិសោធច្រើនជំនាន់ នោះហាង Shibagaki ជាកន្លែងដែលសាកសមបំផុត។
Yuki