បណ្តាសាអ្នកភូមិ Shuku-mura បាត់ខ្លួនដោយមិនដឹងពីមូលហេតុ
នៅ Kansai តំបន់ខ្ពង់រាបខេត្ត Hyogo ទីក្រុង Sasayama មានភូមិមួយរលាយបាត់ក្នុងសម័យ Edo នោះគឺ Shuku-mura ។
ភូមិស្ថិតនៅលើភ្នំមួយមានមនុស្សរស់នៅប្រមាណ ៨០ គ្រួសារ ប៉ុន្តែសព្វថ្ងៃ ទីនេះមានផ្នូរតែ ៣០ កន្លែងប៉ុណ្ណោះ។
រូបភាព https://tanba.jp/2018/10/地図から消えた村%E3%80%80祟り恐れ、住民ら毎年墓参り/
នៅសម័យ Edo មុខរបរចម្បងរបស់អ្នកភូមិធ្វើ kakishibu (ទឹកទន្លាប់កៀប) ។ Kakishibu ជាសារធាតុរាវដែលមានពណ៌ក្រហមត្នោត ដែលចម្រាញ់ចេញពីការកិន និងកៀបផ្លែទន្លាប់ពណ៌បៃតងបន្ទាប់មកទុកអោយឡើងជូរ។ ក្រៅពីមុខងារសម្លាប់មេរោគ និងការពារជ្រាបទឹក ទឹកផ្លែទន្លាប់កៀបប្រើដូចជាឳសថផងដែរ។
ថ្វីត្បិតតែប្រជាជនក្នុងភូមិមានទំនាក់ទំនងជាមួយតំបន់ជិតខាង ប៉ុន្តែដោយសារតែត្រូវមើលងាយអ្នកភូមិមិនត្រូវបានអនុញ្ញាតអោយរៀបការជាមួយអ្នកមកពីតំបន់ផ្សេងឡើយ។ ទោះជាយ៉ាងណា មានប្រមាណ ៨០ គ្រួសារក្នុងភូមិ ដូច្នេះជីវភាពរស់នៅថេរតាមជំនាន់ដដែល។ ប៉ុន្តែក្នុងអំឡុងពេលមួយ ភូមិទាំងមូលស្រាប់តែរលាយបាត់។ ត្រឹមរយៈពេលតែ ៧ ឆ្នាំ (ឆ្នាំ ១៨៤៨) ចំនួនប្រជាជនថយចុះសល់តែ ៧ គ្រួសារ និងអ្នកស្រុកផ្សេងទៀតបានស្លាប់។
ត្រឹមរយៈពេល ៧ ឆ្នាំអ្នកស្រុកស្លាប់ ៩០% ស្ថានភាពមិនធម្មតាគ្មាននរណាម្នាក់ដឹងពីមូលហេតុ។ ពាក្យចចាមអារាមដែលមនុស្សភាគច្រើនជឿថាបណ្តាលមកពីជំងឺឆ្លង ប៉ុន្តែបើមកពីជំងឺឆ្លង ហេតុអ្វីភូមិជិតខាងមិនឆ្លង? ប្រហែលជាភូមិដទៃទៀតដាក់បណ្តាសាភូមិ Shuku-mura ។
ទោះជាយ៉ាងណា រឿងប្រែជាចម្លែកនៅឆ្នាំ ១៩០០ ។
នៅរដូវស្លឹកឈើជ្រុះ ស្លឹកឈើស្ងួត និងកង្វះសំណើមជាមូលហេតុបង្កអោយឆេះព្រៃ។ ភ្លើងឆេះព្រៃជារឿងអាក្រក់បំផុតសម្រាប់ប្រជាជនដែលរស់នៅលើភ្នំ ភ្លើងធ្វើអោយបាត់បង់ផ្ទះសម្បែង ការងារ និងអាយុជីវិតក្នុងរយៈពេលខ្លី។ ប៉ុន្តែផ្ទុយទៅវិញសំណល់ភ្លើងឆេះព្រៃជួយអោយដីមានជីវជាតិច្រើនជាងមុន។ ភ្លើងឆេះព្រៃជាបាតុភូតធម្មជាតិ ប៉ុន្តែភ្លើងឆេះព្រៃញឹកញាប់ជារឿងផ្សេង។ ចាប់តាំងពីឆ្នាំ ១៩០០ ទីនោះកើតមានភ្លើងឆេះព្រៃញឹកញាប់។
តាំងពីពេលនោះ រឿងរ៉ាវភូមិ Shuku-mura ត្រូវអ្នកភូមិផ្សេងទៀតរំលឹកថា តើនោះជារឿងសងសឹក?
ប្រហែលព្រលឹងដែលដេកលក់ទាំងនោះខឹងដោយសារមូលហេតុណាមួយ។
ដូច្នេះប្រជាជននៅភូមិផ្សេងនាំគ្នាសម្អាត Shuku-mura ដោយសាងសង់ប្រាសាទរំលឹកដល់អ្នកដែលបានស្លាប់។ ផ្នូរដែលស្ថិតនៅរាយប៉ាយក្នុងភូមិត្រូវគេប្រមូលនៅមួយកន្លែង គេអញ្ជើញព្រះសង្ឃឲ្យមកសូត្រធម៌ទៀងទាត់។
ចាប់តាំងពីពេលនោះមកគ្មានករណីភ្លើងឆេះព្រៃកើតឡើងក្នុងតំបន់នោះទៀតឡើយ។
រហូតមកដល់ថ្ងៃនេះ នៅថ្ងៃដំបូងនៃសប្តាហ៍ Chunfen អ្នកស្រុកប្រមូលផ្តុំគ្នានៅ Shuku-mura រៀបចំពិធីរំលឹករឿងចាស់។ កាលពីមុនទំនៀមទម្លាប់នេះចាប់ផ្តើមដោយសារភ័យខ្លាចត្រូវបណ្តាសា ប៉ុន្តែសព្វថ្ងៃនេះប្រជាជនប្រមូលផ្តុំព្រោះអាណិតអាសូរផ្នូរខ្មោច និងវាសនាអ្នកភូមិដែលធ្លាប់នៅរស់។
បច្ចុប្បន្ននៅ Shuku-mura គ្មានមនុស្សរស់នៅទៀតទេ។ ប៉ុន្តែតំបន់ប្រវត្តិសាស្រ្ត និងរឿងរ៉ាវនិយាយតៗគ្នាបញ្ជាក់ពីប្រជាជនធ្លាប់នៅទីនោះបន្តដល់កូនចៅជំនាន់ក្រោយ។
Kengo Abe