ប៉ូលីសក្យូតូផ្ញើលិខិតថ្លែងអំណរគុណដល់ឆ្កែ Ayaka ដែលតែង​តែ​ការ​ពារ​សុវត្ថិភាពសិស្ស

កាលពីថ្ងៃទី ៨ ខែមិថុនា នាយកដ្ឋានប៉ូលីសទីក្រុង Fukuchiyama ខេត្ត Kyoto បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ​ឆ្កែ Ayaka និងម្ចាស់ដែលតែងតែយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពសិស្ស។

រូបភាព https://mainichi.jp/

ឆ្កែ Ayaka គឺជាឆ្កែញីពូជ Shiba Inu ដែលរស់នៅជាមួយលោកស្រី Miyoko Watanabe អាយុ ៧០ ឆ្នាំក្នុងស្រុក Miwacho ទីក្រុង Fukuchiyama ។ ផ្ទះរបស់លោកស្រី Watanabe ស្ថិតលើផ្លូវធ្វើដំណើរទៅសាលាបឋមសិក្សា Miwa និង​វិទ្យាល័យក្បែរនោះ។

រូបភាព https://news.yahoo.co.jp/

ដោយចៃដន្យអធិការប៉ូលីសលោក Atsushi Kinoshita អាយុ ៤២ ឆ្នាំបានកត់សម្គាល់ឃើញថា Ayaka តែងតែមានវត្តមានពេលប្អូនៗទៅសាលារៀន។ តាំងពីពេលនោះគាត់ចាត់ទុក Ayaka ដូចជា “ជានិមិត្តរូបក្នុងការខិតខំការ​ពារ​កុមារ” ។

អធិការ Atsushi Kinoshita បានពិភាក្សារឿងនេះជាមួយលោកស្រី Watanabe ហើយទទួលបានការយល់ព្រម។ ពួក​គេ​រៀបចំទ្រុងដាក់ឆ្កែមួយដែលមានឈ្មោះថា “Dog police box – ប្រអប់ប៉ូលីសឆ្កែ” នៅផ្ទះរបស់លោកស្រី Watanabe ។ ក្នុងពេលជាមួយគ្នានេះពួកគេក៏បានបំពាក់កន្សែងមានពាក្យថា “POLICE” ពាក់លើកឆ្កែ Ayaka ផង​ដែរ។

រូបភាព https://news.yahoo.co.jp/

នៅពេលទទួលការតែងតាំងកាលពីខែកញ្ញាឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ សត្វឆ្កែ Ayaka តែងតែបំពេញការ​ងារ​របស់ខ្លួនយ៉ាងល្អ។ ដោយចរិតសុភាពរាបសា រួសរាយរាក់ទាក់ និងទឹកមុខគួរឱ្យស្រឡាញ់ ឆ្កែ Ayaka ទទួលបានការស្រលាញ់ពីប្អូនៗសិស្សបឋមសិក្សា។ សិស្សចំនួន ៣ នាក់ផ្ញើលិខិតថ្លែងអំណរគុណចំពោះសត្វឆ្កែកាលពីថ្ងៃទី ២៣ ខែ​ឧសភា​ដើម្បីអរគុណចំពោះភារកិច្ចរបស់វា។

រូបភាព Ảnh https://www.sankei.com/

កាលពីថ្ងៃទី ៨ ខែមិថុនាជាថ្ងៃកំណើតទី ៦ របស់ Ayaka ទោះជាយ៉ាងណាវានៅតែបន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការរក្សាសុវត្ថិ​ភាព​តាម​ផ្លូវទៅសាលារបស់សិស្ស។

រូបភាព https://www.sankei.com/

នៅថ្ងៃដដែលនោះប្រធានប៉ូលីស Fukuchiyama លោក Koichi Ono បានប្រារព្ធពិធីសម្តែងការគោរពចំពោះសត្វឆ្កែ Ayaka នៅមុខស្ថានីយ៍ប៉ូលីស។

លោកស្រី Watanabe បញ្ចេញមតិក្នុងនាម Ayaka ថា “យើងមិនចង់អោយប្អូនៗជួបគ្រោះថ្នាក់ទេ ដូច្នេះយើងនឹងព្យាយាមបំពេញភារកិច្ច ហើយបន្តការងារអោយបានល្អបំផុតតាមដែលអាចធ្វើទៅបាន” ។

Yuki

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: