Iwami Kagura – របាំសម្រាប់អាទិទេពជប៉ុន

ក្នុងចំណោមទម្រង់សិល្បៈជប៉ុនដូចជា Kabuki (របាំច្រៀង) ល្ខោន Noh, Kagura ក៏ជាសិល្បៈដែលមានអាយុកាលចំណាស់មានប្រភពមកពីទេវកថាជប៉ុន។ Kagura គឺជាទម្រង់របាំសម្រាប់អាទិទេពដែលធ្វើឡើងដោយព្រះសង្ឃ Shinto និង Miko (អ្នកថែរក្សាប្រាសាទ) សម្តែងនៅទីសក្ការៈបូជាដើម្បីបួងសួងសុំអោយការប្រមូលផលបានច្រើន។ ទោះយ៉ាងណាក៏ដោយក្រោយមក Kagura កាន់តែមានប្រជាប្រិយភាពចំពោះប្រជាជន។

រឿងរ៉ាវដែលនិទានក្នុងការសម្តែង Kagura ភាគច្រើនមកពីរឿង ‘Kojiki’ ដែលជាការប្រមូលផ្ដុំនៃទេវកថារឿងព្រេង និងការប្រយុទ្ធគ្នារវាងទេវតា និងអារក្ស។

នៅពេលដែល Kagura ល្បីទូទាំងប្រទេសជប៉ុន ទម្រង់សម្តែងផ្សេងទៀតចាប់ផ្តើមលេចឡើង។ តំបន់នីមួយៗមានទម្រង់ Kagura ដោយឡែកច្រើនជំនាន់។ នៅខេត្ត Shimane ភាគខាងលិចប្រទេសជប៉ុន ‘Iwami Kagura’ ត្រូវគេចាត់ទុកជារបៀបសម្តែងដ៏ពេញនិយមនៅទីនោះ ជាមួយនឹងល្បឿនរាំលឿន សម្លៀកបំពាក់ចម្រុះពណ៌ រឿងរ៉ាវសាមញ្ញ សម្លេង និងរូបភាពទាក់ទាញភ្នែក។

រូបភាព https://www.kankou-shimane.com/en/news/7963

ជាទូទៅការសម្តែងចាប់ផ្តើមដោយរបាំពិធីទទួលស្វាគមន៍អាទិទេព បន្ទាប់មកជាការសម្តែងកំសាន្ត។ អ្នកសម្តែងនឹង​រាំតាមចង្វាក់ភ្លេងនៃឧបករណ៍តន្រ្តីបុរាណជប៉ុន។

រូបភាព https://www.japanhouselondon.uk/discover/stories/iwami-kagura/

មានប្រមាណជាសាមសិបរឿងខុសគ្នា អ្នកសម្តែងដើរតួអាទិទេព អារក្ស និងប្រជាជនក្នុងទេវកថាជប៉ុនពីបុរាណ។ ក្នុងចំណោមនោះ “Orochi” ជាការសម្តែងពេញនិយមបំផុត។ ការសម្តែងនេះនិយាយពីអាទិទេព Susano-o ដែលជាអ្នកសម្លាប់ពស់អាក្រក់មួយក្បាលឈ្មោះ Yamata-no-orochi និងជួយសង្គ្រោះព្រះអង្គម្ចាស់ Inada ។ សត្វពស់មាន​ក្បាល ៨ និងកន្ទុយ ៨ រាងកាយរបស់វាវែងល្មមអាចរុំព័ទ្ធកំពូលភ្នំ និងជ្រលងភ្នំចំនួន ៨ ។

រូបភាព https://www.kankou-shimane.com/en/news/7963

នេះជាការសម្តែងពិសេសលើឆ្នេរខ្សាច់ហៅថា “Umi Kagura” ប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហាជារៀងរាល់ឆ្នាំ។ នៅពេលដែលព្រះអាទិត្យរៀបលិចត្រឹមខ្នងអ្នកសម្តែងរាំ អណ្តាតភ្លើងអបអរសាទរក៏ត្រូវបានបំភ្លឺឡើង បរិយាកាសពិធីកាន់តែមានភាពអាថ៌កំបាំង។

រូបភាព https://www.kankou-shimane.com/en/news/7963

ថ្មីៗនេះដោយសារតែជំងឺរាតត្បាតកូវីដ១៩ ការសម្តែង Kagura ស្ទើរតែទាំងអស់ត្រូវលុបចោល។ ដោយមានការព្រួយបារម្ភថា Kagura ប្រហែលជាអាចបាត់បង់ ហើយដើម្បីរៃអង្គាសប្រាក់សម្លៀកបំពាក់ គេរៀបចំសម្តែង Kagura Online ។ លោក Takahiro Kawamura អគ្គលេខាធិការនៃសហព័ន្ធ Iwami Ginzan Kagura បានអោយដឹងក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំថ្មីៗនេះទស្សនិកជនបរទេសកើនឡើងជាលំដាប់ ដូច្នេះពួកគេគ្រោងនឹងបន្ថែមចំណងជើងសម្រាប់​វីដេអូអន្តរជាតិ។

ការ stream របាំ Kagura ដោយសិស្សបឋម និងវិទ្យាល័យនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែមិថុនាអ្នកអាចចូលមើលតាមរយៈតំណភ្ជាប់ https://www.iwamiginzankagura.com នេះ

រូបភាព https://mainichi.jp/english/articles/20210608/p2a/00m/0et/026000c

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: