៩០ % ការស្ទង់មតិបង្ហាញថាបុរសវ័យកណ្តាលជប៉ុនគ្មានសង្សារ???

កាលពីមុនមនុស្សស្រីចូលចិត្តបុរសចំណាស់បន្តិច ព្រោះបុរសវ័យកណ្តាលមានកន្លែងទំនេរក្នុងបេះដូង និងប្រាក់ច្រើន។

ប៉ុន្តែបច្ចុប្បន្ននេះស្ថានភាពហាក់ដូចជាប្រែប្រួល។

នៅប្រទេសជប៉ុនចំនួនមនុស្សវ័យកណ្តាលនៅលីវបន្តកើនឡើង ខណៈដែលអត្រារៀបអាពាហ៍ពិពាហ៍ថយចុះ។ ស្ថាន​ភាព​ដែលពួកគេកំពុងជួបប្រទះហាក់ដូចជាអាក្រក់ណាស់។

រូបភាព https://nikkan-spa.jp/1757962?cx_clicks_sldbox=1_slidemdl

យោងតាមការស្ទង់មតិទៅលើបុរសវ័យកណ្តាលដែលមិនទាន់រៀបការ (អាយុពី ៤៥-៥៥) ជាង ៩០% ឆ្លើយថាពួកគេមិនមានសង្សារ។

ជាក់ស្តែងបង្ហាញថាបុរសវ័យកណ្តាលនៅលីវសម្បូរស្នេហ៍បានកន្លងផុតទៅហើយ។

ដោយផ្អែកលើប្រាក់ចំណូលប្រចាំឆ្នាំ កម្រិតចំណូលទាបនោះអត្រានៅលីវកាន់តែខ្ពស់។ តើប្រាក់សំខាន់ជាជាងរូប​រាង និងចរិករបស់បុរសម្នាក់ឬ? នេះមិនមែនជាបញ្ហាទេ។

កាលនៅក្មេងពួកគេចង់រៀបការ ប៉ុន្តែបែរជាគ្មានប្រាក់ ហើយក៏មិនចេះប្រាស្រ័យទាក់ទងជាមួយស្ត្រីផងដែរ។

“មិនថាខ្ញុំព្យាយាមយ៉ាងណាក៏មិនអាចរកបានមិត្តស្រី និងគ្រាន់តែខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ” ។

ចម្លើយប្រភេទនេះមានច្រើន ហើយមនុស្សបែបនោះច្រើនតែមានគំនិតអវិជ្ជមានចំពោះអាជីពរបស់ខ្លួន។

“ខ្ញុំគ្មានកម្លាំងចិត្តក្នុងការងារនោះទេ ដូច្នេះគ្មានប្រាក់” ។

“ដោយសារតែខ្ញុំគ្មានប្រាក់បានជាមិនរកសង្សារ” ។

ជាការពិតសព្វថ្ងៃនេះស្រ្តីជនជាតិជប៉ុនមិនផ្តោតសំខាន់លើតម្រូវការហិរញ្ញវត្ថុទាំងស្រុងនោះទេ ប៉ុន្តែបុរសបែរជាបោះបង់ចោល។

កាលនៅក្មេងប្រហែលជាមិនមានអារម្មណ៍អ្វីទាំងអស់ ប៉ុន្តែឈានចូលអាយុ ៤០ ឆ្នាំ មនុស្សគ្រប់គ្នាចាប់ផ្តើមព្រួយបារម្ភទៅលើអាយុចាស់។ នៅពេលគិតឃើញថាខ្លួនស្លាប់ឯកោរម្នាក់ឯងអំឡុងពេលចូលនិវត្តន៍ នរណាមិនចង់រក​ដៃគូជីវិត និងកូន។

ដូច្នេះមនុស្សម្នាក់ត្រូវការកម្លាំងចិត្តទាំងក្នុងអាជីព និងរឿងស្នេហា ដើម្បីរួចផុតពីស្ថានភាពបច្ចុប្បន្ន។

“ខ្ញុំទ្រាំមិនបាននឹងការងារនេះទៀតទេ ប៉ុន្តែខ្ញុំក៏មិនអាចប្តូរការងារដែរ” ។

“ត្រូវបន្តការងារនេះរហូតដល់ចូលនិវត្តន៍ គ្រាន់តែគិតក៏មានអារម្មណ៍តឹងទ្រូង” ។

មនុស្សមួយចំនួនផ្តល់ចម្លើយដូចនេះ។

មនុស្សជាច្រើនមានការព្រួយបារម្ភចំពោះការចូលនិវត្តន៍ ព្រោះប្រហែលជាពួកគេត្រូវបណ្តេញចេញមុនពេលចូលនិវត្តន៍ក៏ថាបាន។ 

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: