ពាក់ម៉ាសផងញ៉ាំនំផងនេះហើយជាដំស្រាយពិសេសជាងគេ
នៅជប៉ុនមនុស្សជាច្រើនចូលចិត្តនំ Melon-pan (ប្រែថានំឪឡឹក ប៉ុន្តែនំ និងផ្លែឪឡឹកដូចជាមិនពាក់ព័ន្ធគ្នាទេ)។
បច្ចុប្បន្ននេះចេញទៅណាមកណាត្រូវពាក់ម៉ាស អ្នកមិនអាចដើរបណ្តើរញ៉ាំនំ Melon-pan បណ្តើរបានទេ។ តើដំណោះស្រាយជាអ្វី?
ថ្មីៗនេះ Goku no Kimochi The Labo ដាក់់ចេញប្រភេទម៉ាស Melon-pan និយាយអោយងាយយល់ជាម៉ាសនំឪឡឹក មានន័យថាយកនំឪឡឹកធ្វើជាម៉ាស។ ដោយសារវាធ្វើពីនំឪឡឹក ដូច្នេះអាចញ៉ាំបាន។
នេះជាផលិតផលច្នៃប្រឌិតរបស់បណ្តាញហាង Melon-pan ដែលមានឈ្មោះថា “Melon de Melon” ។
អាចនិយាយបានថានេះជាម៉ាសអាចបរិភោគដំបូងបំផុតនៅលើពិភពលោក ដែលត្រូវបានបំផុសគំនិតដោយក្រុមនិស្សិតសាកលវិទ្យាល័យ អ្នកដែលចូលចិត្តនំប៉័ង និងក្លិននំ។
ផ្នែកខាងក្នុងមា៉ស (ឬអ្នកក៏អាចហៅថា Melon-pan) ។
ប្រសិនបើអ្នកកំពុងព្រួយបារម្ភចំពោះប្រសិទ្ធភាពម៉ាស Melon-pan វាត្រូវបានធានាថាអាចការពារមិនចាញ់ម៉ាសធម្មតាឡើយឬអាចនឹងល្អជាងម៉ាសដែលគេលក់លើទីផ្សារ តាមរយៈការធ្វើតេស្តត្រួតពិនិត្យឃើញប្រសិទ្ធភាពការពារដំណក់ទឹក។
ប្រសិនបើអ្នកកំពុងរស់នៅប្រទេសជប៉ុន អ្នកអាចរកទិញផលិតផលតាមតំណភ្ជាប់ខាងក្រោម។
https://the-labo.net/SHOP/TL2006.html
Sacchan