គណនេយ្យគណៈកម្មាធិការអូឡាំពិកធ្វើអត្តឃាតជុំវិញបញ្ហាប្រាក់មិនច្បាស់លាស់

ព័ត៌មានស្តីពីព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូត្រូវបានចុះផ្សាយលើគេហទំព័រ JAPO ច្រើនដងមកហើយ។ ប្រឆាំង​នឹងការជំទាស់របស់ប្រជាជន ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅតែបន្តរៀបចំទាំងបង្ខំ។ លទ្ធផលរដ្ឋាភិបាលជប៉ុនធ្លាក់ក្នុងស្ថានភាពបុគ្គលិកមន្ត្រីម្នាក់ធ្វើអត្តឃាត។

នៅវេលាម៉ោងប្រមាណ ៩ៈ២០ នាទីព្រឹកថ្ងៃទី ៧ មិថុនា នាយកប្រតិបត្តិម្នាក់មានអាយុប្រហែល ៥០ ឆ្នាំដែលទទួលបន្ទុកគណ​នេយ្យ​នៅ JOC (គណៈកម្មាធិការអូឡាំពិកជប៉ុន) បានលោតចូលផ្លូវដែកនៅស្ថានីយ៍ Nakanobu ខ្សែរថភ្លើង Toei Asakusa ធ្វើអត្តឃាត។

មិនទាន់រកឃើញកំណត់ត្រាធ្វើអត្តឃាតឬព័ត៌មានស្រដៀងគ្នានោះទេ។

ការព្រួយបារម្ភជំុវិញបញ្ហាប្រាក់នៃព្រឹត្តិការណ៍អូឡាំពិកកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅពហុកីឡដ្ឋានជាតិមានតម្លៃ ១៥៦,៩ ពាន់លានយ៉េន រីឯបំពង់បង្ហូរមិនទាន់រួចរាល់នៅឡើយទេ។ ដោយទំហំប្រហាក់​​ប្រហែល​ពហុកីឡ​ដ្ឋាន Nissan ខេត្ត Kanagawa មានតម្លៃ ៦០ ពាន់លានយ៉េន និងពហុកីឡដ្ឋាន Saitama Super Arena មានតម្លៃ ៦៥ ពាន់លានយ៉េន កន្លែងទាំងពីរនេះចំណាយតិចជាងពាក់កណ្តាលតែត្រូវបាន​សាង​សង់​យ៉ាង​ល្អ។

ខណៈពេលដែលមនុស្សរាល់គ្នាងឿងឆ្ងល់ និងសង្ស័យចំពោះបញ្ហាប្រាក់ នាយកប្រតិបត្តិទទួលបន្ទុកគណ​នេយ្យ​អូឡាំពិក​បានធ្វើអត្ត​ឃាត។ មតិយោបល់ជាច្រើនបានលើកឡើងថា។

តើបុគ្គលរូបនោះជាជនរងគ្រោះនៃករណីបំបិទមាត់ដែរឬទេ?

ទន្ទឹមនឹងនេះកំហឹងរបស់ប្រជាជនចំពោះភាពផ្ទុយគ្នារបស់រដ្ឋាភិបាលក្នុងការអំពាវនាវឱ្យប្រជាជនគ្រប់គ្រងខ្លួន​ឯង ប៉ុន្តែបែរជាអនុញ្ញាតអោយជនបរទេសចូលប្រទេស។

ទោះបីជាប្រជាពលរដ្ឋប្រមូលហត្ថលេខាគ្រប់ចំនួន ៣៥ ម៉ឺន ដើម្បីស្នើអោយរដ្ឋាភិបាលលុបចោលព្រឹត្តិការណ៍អូឡាំ​ពិក ប៉ុន្តែរដ្ឋាភិបាលនៅតែមិនអើពើ និងបន្តរៀបចំ។ ប្រធាន Omi នាយកដ្ឋានជំនាញខាងដោះស្រាយចំពោះបញ្ហាជំងឺ​កូវីដ១៩ ជិតបាត់បង់ការងារដោយសារជំហររបស់គាត់ជំទាស់ព្រឹត្តិការណ៍អូឡាំពិក។

ក្នុងស្ថានភាពនេះតើជប៉ុននៅតែជាប្រទេសប្រជាធិបតេយ្យដែលគោរពសិទ្ធិសាធារណៈក្នុងការបញ្ចេញមតិដែរឬទេ?

លោកនាយករដ្ឋមន្រ្តី Suga ដែលជាតំណាងរដ្ឋាភិបាលជប៉ុន កំពុងខិតខំជម្រុញព្រឹត្តិការណ៍កីឡាអូឡាំពិកយ៉ាងខ្លាំង បានចាប់ផ្តើមបដិសេធការទទួលខុសត្រូវ ដោយនិយាយថាលោកមិនមែនជាអ្នកទទួលខុសត្រូវព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ។

ព្រឹត្តិការណ៍កីឡាអូឡាំពិកគ្រោងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា តើនឹងមានអ្វីកើតឡើង?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: