ជាងគំនូរស្រីវ័យ ១៨ ឆ្នាំបង្ហាញស្នាដៃគូរលើស្មាតហ្វូនដោយគ្រាន់តែប្រើម្រាមដៃ

Mejiro ជាវិចិត្រការនីថ្មីម្នាក់អាយុ ១៨ ឆ្នាំរស់នៅប្រទេសជប៉ុន ថ្មីៗនេះត្រូវគេណែនាំលើកញ្ចក់ទូរទស្សន៍ជាតិដោយផ្អែក​លើស្នាដៃគំនូរដ៏អស្ចារ្យលើស្មាតហ្វូនរបស់ខ្លួន។

នាងនិយាយផងអួតគំនូរក្នុងទូរស័ព្ទរបស់ខ្លួនថា “ខ្ញុំគូរវាលើស្មាតហ្វូន” ។ Mejiro មិនបានប្រើប៊ិចទេ ប៉ុន្តែប្រើម្រាម​ដៃ​គូរផ្ទាល់លើអេក្រង់​ជាមួយនឹងកម្មវិធី Ibis Paint ។ 

បណ្តាញសារព័ត៌មានជប៉ុនចាត់ទុកនាងដូចជា “sumaho gaka” ឬ “ជាងគំនូរស្មាតហ្វូន” ។

បច្ចុប្បន្នការនិយម digital Art (សិល្បៈឌីជីថល) ដែលធ្វើឡើងតាមរយៈថេប្លេត និងឧបករណ៍យួរដៃកំពុងពេញនិយម​ក្នុងវិស័យវិចិត្រករ​ជា​ច្រើនឆ្នាំមកហើយ។ មាន Digital Artist ល្បីជាច្រើន ប៉ុន្តែ Mejiro ល្បីទាំងវ័យក្មេង និងជំនាញ​ដ៏អស្ចារ្យ ដោយគ្រាន់តែប្រើម្រាម​ដៃ​របស់ខ្លួនលើទូរស័ព្ទ។

ដំបូងនាងគូរព្រៀងរួចបន្ថែមពណ៌ច្រើនស្រទាប់លើគំនូរ។

តោះចូរក្រឡេកមើលដំណើរការគូរក្នុងកម្មវិធីរបស់វិចិត្រការនីវ័យក្មេងដែលមានទេពកោសល្យស្រស់ស្អាតម្នាក់នេះ។

អ្នកអាចសង្កេតមើលស្នាដៃស្អាតៗរបស់នាងលើ Twitter និង Instagram

លើសពីនេះប្រសិនបើអ្នកចង់ស្វែងយល់អំពីកម្មវិធីទូរស័ព្ទវេទមន្តដែល Mejiro បានប្រើ អ្នកអាចស្វែងរកពាក្យគន្លឹះ Ibis Paint ជាកម្មវិធីឥតគិតថ្លៃមានស្រាប់លើ Apps Store និង Google Play ។

ក្រៅពីនេះ Youtube និង Instagram នៃកម្មវិធីនេះក៏មានវីដេអូបង្រៀនគូរបែប Manga គួរឱ្យចាប់អារម្មណ៍ផង​ដែរ។

ប្រហែលជាអ្នកមិនអាចគូរស្អាតដូចជា Mejiro ប៉ុន្តែប្រើតែម្រាមដៃអាចគូរចេញជារូបស្អាតក៏ពិសេសណាស់ដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: