ប្រភេទឆ្នោតជប៉ុន តើអ្នកចាក់ឆ្នោតដែលខ្លួនចូលចិត្តឬយល់សប្តិឃើញ?
នៅពេលដែលជំងឺរាតត្បាតបញ្ចប់មនុស្សជាច្រើនប្រាកដជាចង់ធ្វើដំណើរកម្សាន្ត។
ចំពោះអ្នកដែលចូលចិត្តដើរទិញឥវ៉ាន់តែមិនមានប្រាក់ច្រើន ក្នុងអត្តបទនេះ JAPO ចង់បង្ហាញអំពីវិធីជួយរកប្រាក់បន្ថែមពេលធ្វើដំណើរទៅប្រទេសជប៉ុន។
ជប៉ុនជាប្រទេសមានកន្លែងលេងល្បែងច្រើន មិនមែនសំដៅលើ “កាស៊ីណូ” នោះទេ។ ប៉ុន្តែតាមន័យចំជាទម្រង់ភ្នាល់ដូចជាប្រណាំងកង់ ប្រណាំងសេះ ប្រណាំងទូក ប្រណាំងរថយន្ត ឬរួមទាំងល្បែងសាធារណៈ។ ចង់ភ្នាល់ឈ្នះមិនងាយទេ អ្នកត្រូវតាមដានព័ត៌មានប្រណាំងរយៈពេលយូរ។
ល្បែងដែលត្រូវគេចាត់ទុកថាសាកសមសម្រាប់ជនបរទេសគឺឆ្នោត។ នេះជាល្បែងផ្សងសំណាងយុត្តិធម៌បំផុតសម្រាប់មនុស្សគ្រប់គ្នា។
ដោយហេតុថាមានឆ្នោតផ្សងសំណាងច្រើនប្រភេទខុសៗ ដូច្នេះ JAPO សូមណែនាំដូចខាងក្រោម។
ប្រសិនបើអ្នកចាក់លេខដែលខ្លួនយល់សប្តិឃើញ តើភាគរយឈ្នះអាចនឹងខ្ពស់ដែរទេ?
ឆ្នោត
រូបភាព https://www.takarakuji-official.jp/kuji/jumbo/
នេះជាឆ្នោតដែលមានប្រជាប្រិយភាពបំផុតនៅប្រទេសជប៉ុន ហើយមិនមែនចេញផ្សាយជារៀងរាល់ថ្ងៃនោះទេ។
រង្វាន់ធំជាងគេគឺឆ្នោត Jumbo ចុងឆ្នាំ អ្នកអាចទិញឆ្នោតតម្លៃ ៣០០ យ៉េនក្នុងមួយសន្លឹក ដែលរង្វាន់ទីមួយមានតម្លៃ ១ ពាន់លានយ៉េន។
រង្វាន់ធំទីពីរ និងទីបីមានទាក់ទងនឹងរង្វាន់ទីមួយ។ ដូច្នេះវិធីសាស្រ្តល្អបំផុតអ្នកគួរទិញឆ្នោតមានលេខស៊េរីជាប់គ្នា។ ប្រសិនបើអ្នកឈ្នះនឹងទទួលបានអ្វីៗទាំងអស់។
ឆ្នោតកោស
ឆ្នោតកោសមានតម្លៃ ២០០ យ៉េនក្នុងមួយសន្លឹក រង្វាន់ទីមួយចំនួន ១ លានយ៉េន។ ចំនួនទឹកប្រាក់នេះទាបជាងបន្តិចបើប្រៀបនឹងប្រាក់រង្វាន់ ១ ពាន់លានយ៉េន ប៉ុន្តែវាសមរម្យសម្រាប់ភ្ញៀវទេសចរណ៍។ គ្រាន់តែកោសឆ្នោតអ្នកនឹងដឹងភ្លាមថាខ្លួនឈ្នះឬអត់។ រង្វាន់ហាក់ដូចជាទាបបើប្រៀបនឹងឆ្នោតផ្សេង ប៉ុន្តែភ្លាមៗស្រាប់តែទទួលបាន ១ លានយ៉េនពិតជាច្រើន។
ប្រសិនបើអ្នកមានបំណងចង់បានរង្វាន់ធំជាងនេះ អ្នកអាចជ្រើសរើស “Triple scrach” ឆ្នោត ៣ សន្លឹក រង្វាន់ទីមួយនឹងទទួលបាន ៣ លានយ៉េន។
ប្រសិនបើអ្នកឈ្នះ អ្នកអាចញ៉ាំស៊ូស៊ីរាល់ថ្ងៃ និងដំឡើងជើងហោះហើរត្រឡប់ទៅវិញថ្នាក់ជំនួញ។
ប្រសិនបើអ្នកចង់បង្កើនឳកាសឈ្នះ សូមទិញ Apekado Match ។
រង្វាន់ទីមួយមានតម្លៃត្រឹមតែ ៨ ម៉ឺនយ៉េនប៉ុណ្ណោះ ប៉ុន្តែឳកាសឈ្នះច្រើនជាងទ្វេដង។
ប្រសិនបើអ្នកចង់ចាក់លេខដែលខ្លួនចូលចិត្ត ឬយល់សប្តិនោះ LOTO ជាល្បែងដែលសាកសមបំផុតសម្រាប់អ្នក។
LOTO មានពីរប្រភេទគឺ LOTO7 ជាជម្រើស ៧ ខ្ទង់ពីលេខ ១ ដល់លេខ ៣៧ ។ LOTO6 ជ្រើសរើស ៦ លេខពី ១ ដល់ ៤៥ ។ ចំពោះ LOTO7 ពី ១៧ រហូតដល់ ១ ពាន់លានយ៉េន ហើយចំពោះ LOTO6 ពី ១៦ ដល់ ៦០០ លានយ៉េន ។
ក្រៅពីនេះមាន Mini LOTO អ្នកអាចជ្រើសរើស ៥ លេខក្នុងចំណោមលេខចាប់ពីលេខ ១ ដល់លេខ ៣១ រង្វាន់ទីមួយអាចទទួលបានរហូតដល់ទៅ ១០ លានយ៉េន។
លេខដែលឈ្នះនឹងត្រូវបានប្រកាសប្រចាំសប្តាហ៍ ដូច្នេះសាកសមសម្រាប់អ្នកដែលស្នាក់នៅលើសពីមួយសប្តាហ៍។
រង្វាន់របស់ LOTO7 នឹងប្រកាសនៅថ្ងៃសុក្រ ចំណែកឯ LOTO6 នឹងប្រកាសនៅថ្ងៃច័ន្ទ រីឯ Mini LOTO ប្រកាសនៅថ្ងៃអង្គារ។
ប្រសិនបើអ្នកចង់ភ្នាល់លេខ នោះ Numbers ជាល្បែងដែលសាកសមសម្រាប់អ្នក។ អ្នកអាចកំណត់គោលដៅប្រហែល ១ លានយ៉េនសម្រាប់លេខ ៤ (ជាលេខ ៤ ខ្ទង់) និង ១០ ម៉ឺនយ៉េនសម្រាប់លេខ ៣ (ជាលេខ ៣ ខ្ទង់) ។
ល្បែងនេះចាប់ផ្តើមពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រហើយតែងតែមានអ្នកឈ្នះ។
ការចាប់រង្វាន់នឹងត្រូវចាក់ផ្សាយផ្ទាល់សម្រាប់ឆ្នោតគ្រប់ប្រភេទ។
https://www.takarakuji-dream.jp/takarakuji/
ផ្សងសំណាងចង់ក្លាយជាអ្នកមាន ទោះជាយ៉ាងណា JAPO មិនទទួលខុសត្រូវចំពោះការបាត់បង់ណាមួយឡើយ។ ព្រោះវាជាល្បែងសុីសង អ្នកអាចសាកល្បងក្នុងដែនកំណត់។
Kengo Abe