ក្រុមហ៊ុន Screambulance បើកដំណើរការសេវាកម្មផ្ទះខ្មោចចលតដ៏គួរអោយរន្ធត់
Screambulance គឺជាផ្ទះខ្មោចចល័តដែលត្រូវបានរចនាឡើងសម្រាប់នាំមកនូវបទពិសោធថ្មីគួរឱ្យខ្លាច។ ប្រជាជនជប៉ុនអាចរីករាយនឹងអារម្មណ៍ភ័យរន្ធត់នៅផ្ទះ។
រូបភាព https://www.odditycentral.com/
ជំងឺរាតត្បាតកូវីដ១៩ បានបង្កការខូចខាតជាច្រើនមកលើវិស័យកំសាន្ត រួមទាំងអាជីវកម្មផ្ទះខ្មោចលងផងដែរ។ ដូចជាទម្រង់អាជីវកម្មផ្សេងទៀតដែរ ផ្ទះខ្មោចក៏អាចត្រូវបានបញ្ជូនដល់ផ្ទះ។
ដើម្បីទទួលបានបទពិសោធអ្នកលេងត្រូវកក់សេវាកម្មអនឡាញ បន្ទាប់មកជ្រើសរើសកន្លែង និងពេលវេលាលេង។
រូបភាព https://www.odditycentral.com/
អ្នកលេងអាចទទួលបានអារម្មណ៍ភ័យខ្លាចដោយមិនចាំបាច់ទៅណាឆ្ងាយឡើយ។
បន្ទាប់ពីកក់រួចរាល់ ក្រុមហ៊ុន Kowagarasetai ដែលជាក្រុមហ៊ុនជំនាញផ្នែកសេវាកម្មផ្ទះខ្មោចលងនឹងបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ទៅកាន់ទីតាំងដែលអតិថិជនបានស្នើ។
រូបភាព https://www.odditycentral.com/
នៅខាងក្នុងរថយន្តជាមួយនឹងបទពិសោធនៃការសម្តែងប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកក្រុមហ៊ុនផ្ទះខ្មោច Kowagarasetai ដែលស្លៀកសម្លៀកបំពាក់របស់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា អ្នកនឹងត្រូវបំភ័យអោយលោះព្រលឹង។ ផ្នែកខាងក្នុងរថយន្តសង្គ្រោះបន្ទាន់តូច ធ្វើអោយទៅជាលក្ខណៈ 3D គួរឱ្យខ្លាចដោយប្រើបច្ចេកទេសថតចុងក្រោយតាមរយៈឧបករណ៍ទំនើប KU100 ។
រូបភាព https://www.odditycentral.com/
សេវាកម្មផ្ទះខ្មោចចល័ត Seambulance ក៏ត្រូវបានបំពាក់ដោយវិធានការសុវត្ថិភាព ជួយធានាការចម្លងជំងឺក៏ដូចជាគោរពតាមគោលការណ៍ការពារការរីករាលដាលកូវីដ១៩ ។
បន្ទាប់ពីទទួលភ្ញៀវរួចរថយន្តសង្គ្រោះបន្ទាន់ត្រូវបានរមាប់មេរោគ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។
រូបភាព https://www.odditycentral.com/
គួរអោយស្តាយអ្នកត្រូវរង់ចាំរហូតដល់ថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០២១ ទើបសេវាកម្មផ្ទះខ្មោចចល័តថ្មីបើកដំណើរការជាផ្លូវការទាំង ២៣ ស្រុកនៃទីក្រុងតូក្យូ លក្ខណៈជាក្រុម ៦ នាក់ តម្លៃ ៩,០០០ យ៉េនក្នុងរយៈពេល ១៥ នាទី។ នេះជាបទពិសោធគួរឱ្យចាប់អារម្មណ៍សម្រាប់អតិថិជនមួយក្រុមដែលចូលចិត្តអារម្មណ៍ភ័យរន្ធត់។
Yuki