អព្ភូតហេតុ “ដើមស្រល់អច្ឆរិយៈ” តែមួយគត់ដែលរួចផុតពីរលកយក្សស៊ូណាមិនៅប្រទេសជប៉ុន
ដើមស្រល់ប្រហែល ៧ ម៉ឺនដើមនៅតាមឆ្នេរ Rikuzentakata ត្រូវបោកបក់រសាត់តាមរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ ២០១១ ។ រឿងចម្លែកមានដើមស្រល់តែមួយគត់ដែលមិនអីហាក់ដូចជាផ្តល់ក្តីសង្ឃឹមដល់ប្រជាជននៅទីនោះ។
នៅមុនពេលរញ្ជួយដីកើតឡើងឆ្នេរសមុទ្រ Takata Matsubara ប្រវែងប្រហែល ២ គីឡូម៉ែត្រនៅទីក្រុង Rikuzentakata ខេត្ត Iwate ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដោយសារតែដើមឈើស្រល់ខ្ពស់ស្អាតចំនួន ៧ ម៉ឺនដើម។
រូបភាព https://lhprodblog.wordpress.com/2015/
បន្ទាប់ពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីកាលពីឆ្នាំ ២០១១ អ្វីៗទាំងអស់ត្រូវរលកបក់ទៅបាត់ ឆ្នេរសមុទ្រប្រហែលជា ៩០ % ក៏ត្រូវរលាយបាត់ដោយសាររលកយក្សស៊ូណាមិ បាក់ស្រុតដីដែលបណ្តាលមកពីរញ្ជួយដី។ ទោះយ៉ាងណាមានដើមស្រល់មួយដើមដែលមិនអីគេដាក់ឈ្មោះថា “ដើមស្រល់អច្ឆរិយៈ” លើឆ្នេរសមុទ្រ។
Seiko Handa អាយុ ៤៧ ឆ្នាំបានអោយដឹងថា “យើងគ្មានសង្ឃឹមអ្វីទេខណៈពេលនោះ ដូច្នេះមានអ្វីម្យ៉ាងនៅរស់ដូចជាពន្លឺបំភ្លឺភាពងងឹត” ។
បុ៉ន្តែពេលនេះដើមស្រល់អាយុ ២៥០ ឆ្នាំកំពុងតែងាប់ដោយសារទឹកប្រៃជ្រាបក្នុងដីកំឡុងពេលរលកយក្សស៊ូណាមិ។
មន្ត្រីក្នុងតំបន់លោក Kazunari Takahashi និយាយថា “ដើមឡើយពេលយើងទទួលបន្ទុកថែទាំដើមឈើ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថាវានឹងងាប់” ។
រូបភាព https://www.designboom.com/
ដំបូងដើមស្រល់ត្រូវគេដាំក្នុងគោលបំណងបាំងខ្យល់ ខ្សាច់ និងអំបិលសមុទ្រ។ ប្រជាជនហៅថា Takata-Matsubara ព្រៃស្រល់លាតសន្ធឹងប្រហែល ២ គីឡូម៉ែត្រតាមបណ្តោយឆ្នេរសមុទ្រ ហើយបានក្លាយជាកន្លែងមានប្រជាប្រិយបំផុតនៅភាគខាងជើងប្រទេសជប៉ុន។
រលកកម្ពស់ជិត ១០ ម៉ែត្រហូរចូលជន់លិចក្រោមទឹកបន្ទាប់ពីរញ្ជួយដីកម្រិត ៩,០ រិចទ័រកើតឡើងកាលពីថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ដោយបានបំផ្លាញកន្លែងដាំព្រៃស្រល់រួមជាមួយផ្ទះជាង ៣០០០ ខ្នងនៅក្នុងទីក្រុង។
រូបភាព https://www.designboom.com/
ប្រជាជនប្រមាណ ២៥.០០០ នាក់បានស្លាប់ដោយសារគ្រោះមហន្តរាយនៅភាគភាគឦសានប្រទេសជប៉ុន។
បច្ចុប្បន្នមន្រ្តីទីក្រុងបានលះបង់ក្តីសង្ឃឹមសង្គ្រោះដើមស្រល់អច្ឆរិយៈមួយដើមនេះទៅហើយ។
ការពិភាក្សាអំពីការថែរក្សាដើមស្រល់ជាកន្លែងដែលវាដុះចាត់ទុកជាការចងចាំ។ ទោះជាយ៉ាងណាក៏ដោយការថែរក្សាដើមស្រល់អាចចំណាយរហូតដល់ ៣០០ លានយ៉េន ខណៈដែលទីក្រុងកំពុងផ្តល់អាទិភាពដល់តម្រូវការកសាងឡើងវិញ។
រូបភាព https://www.tokyotimes.com/
នៅពេលដើមស្រល់ងាប់ មនុស្សជាច្រើនខំរកមធ្យោបាយស្រោចស្រង់ យ៉ាងហោចណាស់អាចរក្សាដើមឈើមួយផ្នែកសម្រាប់មនុស្សជំនាន់ក្រោយ។
Takahashi និយាយថា “យើងយកមែកស្រល់តូចដែលជាវិធីរក្សាដើមស្រល់អោយនៅរស់រហូត។ យើងក៏ប្រមូលផ្លែស្រល់ និងគ្រាប់ដែលនៅសល់សម្រាប់ដាំ” ។ ក្រុមហ៊ុនមួយប្រើគ្រាប់ស្រល់ដាំ រីឯមន្រ្តីទីក្រុងសង្ឃឹមថាថ្ងៃណាមួយវាក្លាយជាព្រៃស្រល់ថ្មី។
រូបភាព https://www.designboom.com/
លើសពីនេះដើមស្រល់ជានិមិត្តរូបលើកាក់រំលឹកពីរលកយក្សស៊ូណាមិដែលរដ្ឋាភិបាលហៀបនឹងដាក់អោយប្រើដើម្បីរៃអង្គាសថវិកាសម្រាប់ការកសាងឡើងវិញ។
កាក់ ១,០០០ យ៉េន និង ១០,០០០ យ៉េនមានរូបភាពដើមស្រល់ជាមួយនឹងហ្វូងព្រាបហើរពីលើ។
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន Jun Azumi បកស្រាយនៅពេលប្រកាសប្រាក់កាក់ថ្មីថា “យើងសម្រេចប្រើការរចនានេះដោយសង្ឃឹមថាអាចស្តារភាគខាងកើតប្រទេសជប៉ុន សត្វព្រាបតំណាងអោយសន្តិភាពនៅកន្លែងរងការខូចខាត” ។
ដើមស្រល់ Rikuzentakata មិនមែនជានិមិត្តរូបតែមួយគត់នៃការរស់ឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយនោះទេ។
រូបភាព Tokyoweekender.com/
នៅភាគខាងត្បូងទីក្រុង Kesennuma រងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដើមស្រល់មួយចាប់ផ្តើមដុះតាមស្នាមប្រេះបេតុង លូតលាស់កណ្តាលផ្ទះដែលត្រូវបំផ្លិចបំផ្លាញ មិនឆ្ងាយពីតំបន់ព្រៃស្រល់ដែលត្រូវរលកបក់ប៉ុន្មានទេ។
Japo Cambodia