ផ្ទះនៅតំបន់ជនបទជប៉ុនលក់ក្នុងតម្លៃត្រឹមតែ ៥០០ ដុល្លារ

នៅប្រទេសជប៉ុនផ្ទះទុកចោលជាង ៨ លាននៅតំបន់ជនបទដែលកំពុងត្រូវបានដាក់លក់ដោយរដ្ឋាភិបាល​ក្នុងតម្លៃ ៥០០ ដុល្លារឬតិចជាងនេះ។

ដើម្បីទាក់ទាញអ្នកទិញផ្ទះ “akiya” កាន់តែច្រើនរដ្ឋាភិបាលជប៉ុនលើកទឹកចិត្តដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក៏ដូច​ជាប្រាក់ឧបត្ថម្ភជួសជុល។

ការស្ទង់មតិលំនៅដ្ឋាន និងដីធ្លីរបស់ជប៉ុនធ្វើឡើង ៥ ឆ្នាំម្តងបង្ហាញថាផ្ទះប្រហែល ៨,៤៩ លានខ្នងគ្មានមនុស្សរស់​នៅក្នុងឆ្នាំ ២០១៨ ។ ភាគច្រើនផ្ទះទាំងនោះត្រូវគេបោះបង់ចោលដោយសារសាច់ញាតិទទួលមរណភាពឬផ្លាស់ទីលំ​នៅ​កើន ៣,២% ធៀបនឹងឆ្នាំ ២០១៣ ។

រូបភាព https://www.insider.com/

ភាគច្រើនផ្ទះដែលត្រូវគេបោះបង់ចោលនៅតាមតំបន់ជនបទ មនុស្សរស់នៅតិចដូចជាស្រុក Wakayama, Tokushima, Kagoshima និង Kochi ។ ផ្ទះទាំងនោះកត់សម្គាល់អត្រាផ្ទះទំនេរ ១៨% ។

ការលើកកម្ពស់តំបន់ជនបទជប៉ុនជាផ្នែកសំខាន់នៃផែនការស្តារសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ។ រដ្ឋាភិបាលក្នុងតំបន់កំពុងលើកទឹកចិត្តប្រជាជនឱ្យទិញផ្ទះដែលគ្មានមនុស្សរស់នៅក្នុងតម្លៃថោកត្រឹមតែ ៥ ម៉ឺនយ៉េន។ រហូតនៅ Okutama កាត់បន្ថយសល់ត្រឹមសូន្យ។

អ្នកនាំពាក្យការិយាល័យរដ្ឋាភិបាល Okutama និយាយថា “កម្មវិធីលើកទឹកចិត្តនេះមិនត្រឹមតែជួយម្ចាស់កម្មសិទ្ធិចាស់ អ្នកជួបការលំបាកក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ និងបង់ពន្ធប៉ុណ្ណោះទេ ថែមទាំងជួយទីក្រុងកាត់បន្ថយផ្ទះត្រូវ​គេបោះបង់ចោលដែលអាចនឹង​ដួល​រលំ​ឬបង្កហានិភ័យនាពេលអនាគត” ។

រូបភាព https://www.insider.com/

កាលពីខែកញ្ញារដ្ឋាភិបាលក្នុងតំបន់ណែនាំផ្តល់ប្រាក់ចំនួន ១ លានយ៉េនដល់ពលរដ្ឋណាមួយនៅទីក្រុងតូក្យូយល់ព្រមធ្វើការនៅតំបន់ជនបទដាច់ស្រយាល។ ក្រុមមន្រ្តីក៏ផ្តល់ប្រាក់រង្វាន់ ៣ លានយ៉េនសម្រាប់អ្នកដែលមានបំណង​បង្កើតអាជីវកម្មបច្ចេកវិទ្យាព័ត៌មាននៅតាមជនបទជប៉ុនផងដែរ។

ការឧបត្ថម្ភរបស់រដ្ឋាភិបាលទទួលបានប្រសិទ្ធភាពខណៈចំនួនផ្ទះទំនេរនៅ Mikasa ខេត្ត Hokkaido ភាគខាងជើងប្រទេសជប៉ុនធ្លាក់ចុះ ១១% ។ ទីក្រុងក៏បានអនុវត្តជំនួយជាសាច់ប្រាក់សម្រាប់ការថែទាំកុមារ និងការតុបតែង​គ្រឿងសង្ហារឹម។

ស្រដៀងគ្នានេះដែរទីក្រុង Daisen ខេត្ត Tottori ប្រឈមនឹងតួលេខផ្ទះត្រូវគេបោះបង់ចោលធ្លាក់ចុះចំនួន ៧,៩ % នៅពេលដែលរដ្ឋាភិបាល​ក្នុង​តំបន់​សន្យាផ្តល់ប្រាក់ចំនួន ២ លានយ៉េនជួសជុលផ្ទះសម្រាប់អ្នកទិញថ្មី។

នាពេលថ្មីៗនេះការដាក់លក់ផ្ទះចាស់ក៏កំពុងកើតមាននៅទូទាំងពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងអុីតាលី កន្លែងដែលមានផ្ទះទ្រុឌទ្រោមច្រើនលក់ក្នុងតម្លៃត្រឹមតែ ១ អឺរ៉ូ។ នៅទីប្រជុំជន Locana ភាគខាងជើងប្រទេស​អុីតាលី​តម្លៃទាប ៩០០០ អឺរ៉ូប៉ុណ្ណោះ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: