ផលិតករភាពយន្ត Mikros MPC បញ្ចូលសិល្បៈ Ukiyo-e និង​តួអង្គ​ស៊ូម៉ូក្នុងវីដេអូផ្សព្វផ្សាយកីឡាអូឡាំពិកតូក្យូ

Sumo គឺជាកីឡាកំសាន្តនៅសម័យអេដូដែលសព្វថ្ងៃជាទីក្រុងតូក្យូ និង​ឆាកល្ខោនដូចជា Kabuki ។ ជាទូទៅសិល្ប​ករ Ukiyo-e ដែលល្បីតែងជ្រើសយកប្រធានបទ Sumo មកបង្ហាញក្នុងគំនូររបស់ពួកគេ។

រូបភាព https://www.moving-picture.com/

កាលពីខែមីនាឆ្នាំ ២០២០ ពេលដែលរោគរាតត្បាតកូវីដ១៩ បានផ្ទុះឡើងពាសពេញពិភពលោក គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានប្រកាសពន្យារព្រឹត្តិការណ៍កីឡាអូឡាំពិកលើកទី XXII នៅទីក្រុងតូក្យូនាខែមេសាមុន​បើក​សម្ភោធ។

រូបភាព https://www.moving-picture.com/

នៅពេលនោះអ្នកផលិត Mikros MPC បានបង្កើតស្នាដៃគំនូរជីវចល “Sumo” ថ្មីសម្រាប់ទូរទស្សន៍បារាំង ចាក់ផ្សាយ​លើប៉ុស្តិ៍ទុកដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក។

វីដេអូផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០២១ ត្រូវបានបង្ហាញលើកញ្ចក់ទូរទស្សន៍បារាំង។ អ្នកផលិតខ្សែភាព​យន្តរួមបញ្ចូលកីឡាសព្វថ្ងៃជាមួយនឹងសិល្បៈរបស់ Ukiyo-e ដើម្បីបង្កើតវីដេអូរឿងគំនូរជីវចលគួរឱ្យទាក់ទាញលក្ខណៈជប៉ុន។

រូបភាព https://www.moving-picture.com/

នៅក្នុងវីដេអូនោះ Sumo បង្ហាញខ្លួនក្រោមទិដ្ឋភាពគំនូរ Ukiyo-e ប្រពៃណី គាត់ជិះស្គីទឹកឆ្លងរលក Kanagawa ចុងក្រោយលោតឆ្លងកាត់ច្រកទ្វារ Tori ដែលជានិមិត្តរូបរបស់ស៊ីនតូ និងចុះចតនៅពហុកីឡាដ្ឋានធំ។

រូបភាព https://www.moving-picture.com/

វីដេអូនេះត្រូវបានផលិតឡើងដោយ Geoffroy Barbet Massin និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម Mikros MPC Advertising ។ អ្នកដឹកនាំគម្រោង និងអ្នកផលិតលោក Hugues Allart នៃ Mikros MPC មានប្រសាសន៍ថា៖

រូបភាព https://www.moving-picture.com/

“គោលដៅរបស់យើងដើម្បីលើកកម្ពស់វប្បធម៌ជប៉ុន គុណតម្លៃនៃកីឡាអូឡាំពិក និងកីឡាថ្មីដែលចេញផ្សាយនៅរដូវក្តៅនេះដូចជា៖ ជិះស្គី ឡើងភ្នំ បាល់បោះ ជិះបន្ទះក្តារលើទឹក” ។

កត្តាទាំងនេះនឹងត្រូវបានបង្ហាញនៅក្នុងគំនូររឿងជីវចល 2D ដោយប្រើព្រីនឈើរបស់ជប៉ុន។

រូបភាព https://www.moving-picture.com/

រឿងគំនូរជីវចល 2D នេះរស់រវើកដែលក្នុងនោះ Sumotori ជាតួអង្គចំបង។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: