មានតែជប៉ុនទេទើបគិតឃើញផលិតរថយន្តក្បាលពីរបែបនេះ

យន្តហោះត្រូវបានបំពាក់ដោយម៉ាសុីនចម្រុះសម្រាប់ដឹកទំនិញកាន់តែច្រើន និងធ្វើដំណើរក្នុងល្បឿនលឿន។ រថយន្ត​អគ្គិសនីក៏មានម៉ូទ័រកង់ដើម្បីធ្វើឱ្យប្រសើរឡើងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាឡានមានម៉ាស៊ីនតែមួយ ឡាន​ដឹកទំនិញធុនធំ និងឡានក្រុងក៏មានម៉ាស៊ីនតែមួយដែរ។ ដូច្នេះប្រសិនបើអ្នកបន្ថែមម៉ាស៊ីនក្នុងឡាននឹងទៅ​ជាយ៉ាងណា? គំនិតនេះផ្តើមដោយជនជាតិជប៉ុនមួយក្រុម។

តើរថយន្តនេះធ្វើដំណើរក្នុងល្បឿនប៉ុន្មាន?

ដំបូងយើងមិននិយាយពីល្បឿននោះទេ ព្រោះក្រែងលោនេះជារថយន្តមើលទៅប្លែកបំផុតដែលមិនធ្លាប់មាន។

រូបភាព https://option.tokyo/2021/02/11/93287/

ជាការពិតរថយន្តនេះមានម៉ាសុីនពីរ ប៉ុន្តែខ្ញុំមិននឹកស្មានថាវានឹងមើលទៅដូចនេះឡើយ។

ពួកគេដំឡើងរថយន្តពិតជំនួសដោយគំរូជ័រ ពិតជាគួរអោយសរសើរ។ ខ្សែរូតធំនៅកណ្តាលរថយន្តមើលទៅគួរអោយ​ស្រលាញ់ណាស់។

ប្រសិនបើអ្នកឆ្លៀតពេលស្វែងយល់បន្តិច រថយន្តនេះក៏គួរអោយចាប់អារម្មណ៍ណាស់ដែរ សូមតាមដានអត្តបទរហូត​ដល់​ចប់។

រថយន្តនេះជាស្នាដៃរបស់និស្សិតសាកលវិទ្យាល័យ Toyota Jidosha ។ នៅក្នុងគម្របរថយន្តនីមួយៗមានម៉ា​ស៊ីន​មួយ។

រថយន្តតែមួយប៉ុន្តែមានម៉ាស៊ីន ២ ផ្សេងគ្នាដែលបែងចែកម្ខាងពណ៌ក្រហម និងម្ខាងទៀតពណ៌ខៀវ។ ដំបូងនិយាយ​ពី​ចំហៀង​ពណ៌ក្រហម។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងមើលទៅដូចជារថយន្តប្រណាំង។ ទន្ទឹមនឹងនេះមិនដំឡើងកៅអីបន្ថែមសម្រាប់អ្នកដំណើរនោះទេ ដូច្នេះអ្នកបើកបរអាចផ្តោតអារម្មណ៍ទាំងស្រុងលើការបើកបរ។

ប៉ុន្តែអ្នកដែលផ្តោតលើការបើកបរប្រហែលជាមិនជ្រើសរើសឡានប្រភេទនេះទេ តើធ្វើយ៉ាងណាអាចផ្តោតលើការ​បើក​បរបើដឹងថាម្ខាងក៏មានមនុស្សម្នាក់កំពុងបើករថយន្តដែលនោះ។ (នឹងពន្យល់នៅផ្នែកក្រោយ) ។

ចូរក្រឡេកមើលផ្នែករថយន្តពណ៌ខៀវ។

ផ្នែកនេះត្រូវបានរចនាឡើងសម្រាប់អ្នកបើកបរជុំវិញទីក្រុង។ ក្រៅពីនេះក៏មានកៅអីសម្រាប់អ្នកដំណើរផងដែរ ដូច្នេះអ្នកអាចហៅមនុស្សម្នាក់ទៀតទៅជាមួយ។

អ្នកអាចជ្រើសកៅអីអង្គុយបើកបរអាស្រ័យលើអារម្មណ៍របស់អ្នក។

រីឯខ្សែរូតធំនៅកណ្តាលមិនមែនប្រើសម្រាប់ភ្ជាប់រថយន្តទាំងពីរនោះទេ។

ប៉ុន្តែការរចនានេះសង្កត់ធ្ងន់ទៅលើប្រធានបទពីរផ្នែកឆ្លាតវៃ និងស្អាត។

មែនហើយមនុស្សពីរនាក់អាចបើកបរក្នុងពេលតែមួយទាំងសងខាង។

រថយន្តអាចដំណើរការធម្មតាប្រសិនបើមនុស្សម្នាក់ចាប់ហ្គែរ neutral gear (កំណើតបើកបរសេរី) ឬ back gear (ដាក់លេខថយក្រោយ) ។ ទោះយ៉ាងណាទាំងសងខាងមានដៃចង្កូត ដូច្នេះពិបាកធ្វើដំណើរប្រសិនបើមិនស្របគ្នា។ 

ជាការពិតអ្នកមិនអាចបើកបររថយន្តនេះនៅលើផ្លូវហាយវេបានទេ។ រថយន្តមានម៉ាសុីនពីរខុសពីអ្វីដែលខ្ញុំបានគិត។

បុរសទាំងនេះនឹងផ្លាស់ប្តូរអនាគតរបស់ Toyota និងសង្គមយានយន្តទាំងមូលនៅជុំវិញពិភពលោក។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: