ពិធីបុណ្យ Isshou Mochi (一升餅) – កូនក្មេងស្ពាយនំ Mochi នៅថ្ងៃកំណើតមានអត្តន័យដូចម្តេច?

一升 (isshou) ពាក្យ Shou ក្នុង Isshou គឺជាឯកតាវាស់វែងដែលត្រូវគេប្រើតាំងពីបុរាណរបស់ជប៉ុន ស្មើនឹងទម្ងន់ ១ ប្រអប់អង្ករឬអំបិល។ Isshou = ១,៨ លីត្រ ដូច្នេះនំ Mochi ដែលឪពុកម្តាយឱ្យក្មេងស្ពាយក្រោយខ្នងមានទម្ងន់ជាង ១ គីឡូក្រាម។ ចំពោះក្មេងម្នាក់ស្ពាយប៉ុណ្ណឹងប្រហែលជាធ្ងន់ណាស់។

រូបភាព https://japaniseme.com/issho-mochi/

一升 (isshou) នៃឈ្មោះពិធីបុណ្យអានស្រដៀង 一生 (isshou) មានន័យថាមួយជីវិត។ ដូច្នេះអត្ថន័យពិធីបុណ្យនេះមានន័យថាពេញមួយជីវិតមិនខ្វះខាតអាហារ។

មនុស្សមួយចំនួននិយាយថារាងមូលរបស់នំ Mochi តំណាងអោយសន្តិភាព ដូច្នេះមានន័យថាពិធីនេះបួងសួងអោយក្មេងទទួលបានជីវិតប្រកបដោយសេចក្តីសុខ។

សព្វថ្ងៃអ្នកអាចរកទិញឈុត Mochi ដែលក្នុងនោះនំមានរូបរាងគួរអោយស្រលាញ់ គេក៏មានឈុត Mochi ៩០០ ក្រាម និងអង្ករ ៩០០ ក្រាមមានលក្ខណៈច្នៃប្រឌិត ប៉ុន្តែតាមប្រពៃណីស្មើ ១,៨ Shou ។

រូបភាព https://thatjapanlife.com/2021/02/17/japanese-traditions-on-babys-first-birthday/

យោងតាមប្រពៃណីគេតែងតែសរសេរថា 寿 (kotobuki) នៅលើនំតំណាងអោយអាយុយឺនយូរ និងគ្រប់គ្រាន់ ប៉ុន្តែក្រោយមកជនជាតិជប៉ុននិយមសរសេរឈ្មោះក្មេងលើនំ ដូចជាប្រភេទនំ Mochi មានរាងបេះដូងសម្រាប់កុមារី។ ចំពោះឈុត mochi ចែកជាពីរពាក់កណ្តាលអាចសរសេរទាំងឈ្មោះរបស់ក្មេង និង 寿 (kotobuki) លើនំប្រសិនបើចង់។

រូបភាព https://thatjapanlife.com/2021/02/17/japanese-traditions-on-babys-first-birthday/

កាលពីបុរាណគេខ្ចប់នំក្នុង 風呂敷 (furoshiki) កន្សែខ្ចប់បែបប្រពៃណីជប៉ុន ប៉ុន្តែនៅសម័យនេះមានជំរើសច្រើន ក្នុងឈុត Mochi គេទិញរួមទាំងថង់ដាក់នំ។ បន្ទាប់ពីដាក់នំក្នុងថង់ឪពុកម្តាយក្មេងទុកអោយកូនស្ពាយក្រោយខ្នងរួចវារពីរបីជំហាន។

នៅកន្លែងខ្លះគេជឿថាប្រសិនបើក្មេងអាចស្ពាយ Mochi រួចវារដោយរលូនមានន័យថាក្មេងមានសមត្ថភាពឯក​រាជ្យ។ ដូច្នេះហើយគ្រួសារមួយចំនួនមានចេតនាធ្វើអោយក្មេងស្ពាយមិនបានល្អ ដើម្បីកុំអោយកូនៗចាកចេញពីឪពុកម្តាយឆាប់ពេក។

លើសពីនេះទឹកមុខដែលបង្ហាញលើផ្ទៃមុខនៅពេលក្មេងស្ពាយនំ Mochi ក៏ត្រូវគេចាត់ទុកជាប្រផ្នូលល្អផងដែរ។

ជំហានបន្ទាប់នៅពេលក្មេងស្ពាយ Mochi រួចគឺ Mochi fumi (餅踏み) មនុស្សធំនឹងអោយក្មេងពាក់ waraji (草鞋) ស្បែកជើងចំបើងជាន់លើ Mochi ។

រូបភាព https://thewagamamadiaries.com/japans-spartan-baby-tradition-isshou-mochi/

ក្រៅពីនេះនៅថ្ងៃកំណើតដំបូងរបស់ក្មេងក៏មានពិធីមួយដែលមានឈ្មោះថា Erabitori (選び取り) ។ ឪពុកម្តាយអោយកូនរើសវត្ថុមួយក្នុងចំណោមវត្ថុផ្សេងៗគ្នាជាច្រើន ផ្អែកលើវត្ថុនោះទស្សន៍ទាយវិជ្ជាជីវៈនាពេលអនាគតរបស់កូន។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: