ពិព័រណ៍សត្វសមុទ្រធ្វើចលនាដោយពឹងទៅលើខ្សល់នៅខេត្ត Yamanashi

ស្នាដៃរូបចម្លាក់ធំច្នៃពីវត្ថុធាតុដើមរួមមានបំពង់ប្លាស្ទិច ដប និងខ្សែកាបធ្វើចលនាដូចជាសត្វមានជីវិតត្រូវបាន​ដាក់បង្ហាញក្នុងពិព័រណ៍ Theo Jansen នៅសារមន្ទីរសិល្បៈខេត្ត Yamanashi តំបន់ទីប្រជុំជនប្រទេសជប៉ុន។

ស្នាដៃសិល្បៈបង្កើតឡើងដោយ Theo Jansen ជាសិប្បករជនជាតិហូឡង់ដែលមានចំណេះដឹងទូលំទូលាយផ្នែករូបវិទ្យា។ ស្នាដៃត្រូវបានគេដាក់ឈ្មោះថា “strandbeest” ភាសាហូឡង់មានន័យថា “សត្វសមុទ្រ” (beach animal) ។ “Strandbeests” ដើមឡើយបង្កើតឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីកម្ពស់ទឹកសមុទ្រកើននៅប្រទេសហូឡង់ ទន្ទឹម​នឹងនោះលោក Jansen ក៏បានបង្ហាញពីសារៈសំខាន់នៃការរស់នៅជាមួយធម្មជាតិ និងបង្ហាញពីសក្តានុពលធនធានថាមពល។

រូបភាព https://www.flickr.com/photos/de_buurman/25221004421

រូបចម្លាក់ដែលធំជាងគេក្នុងចំណោមរូបទាំង ១២ ដាក់តាំងមានប្រវែងជាង ១០ ម៉ែត្រ និងកម្ពស់ ២ ម៉ែត្រ។

ប្រើខ្សែពួរដែលមានរចនាសម្ព័ន្ធពិសេស នៅពេលក្តោងជួបជាមួយខ្សល់ នោះខ្សល់នឹងរត់ជុំវិញរូបរាងទាំងមូលឆ្លងកាត់បំពង់ ហើយធ្វើអោយវាមានចលនាដូចសត្វមានជីវិត។

ក្មេងមត្តេយ្យក្នុងតំបន់ត្រូវបាននាំអោយទៅមើលការតាំងពិព័រណ៍នេះ។ ដោយសារមិនមានខ្យល់ ដូច្នេះប្អូនៗ​តេស្ត​សាក​រូប​មួយ ហើយវាយតម្លៃថាវាស្រាលជាងអ្វីដែលប្អូនៗគិតទៅទៀត។

រូបភាព https://mainichi.jp/english/articles/20210528/p2a/00m/0et/023000c

ការតាំងពិព័រណ៍នេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ២២ ខែមិថុនា។ សារមន្ទីរបិទទ្វារថ្ងៃច័ន្ទលើកលែងតែថ្ងៃទី ២១ ខែមិថុនា។

ដើម្បីទស្សនាអ្នកត្រូវកក់សំបុត្រជាមុនតាមរយៈគេហទំព័រ (https://www.art-museum.pref.yamanashi.jp)

សំបុត្រចូលទស្សនា ១,០០០ យ៉េនសម្រាប់មនុស្សពេញវ័យ និង ៥០០ យ៉េនសម្រាប់និស្សិតមហាវិទ្យាល័យ។ ការតាំងពិព័រណ៍នេះអាចចូលរួមដោយសេរីសម្រាប់សិស្សវិទ្យាល័យចុះ និងអ្នកស្រុក Yamanashi ដែលមានអាយុចាប់ពី ៦៥ ឆ្នាំ​ឡើង​ទៅ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: