ចិនជំទាស់ប្រទេសជប៉ុនដែលបានផ្តល់វ៉ាក់សាំងដល់​តៃ​វ៉ាន់

រដ្ឋាភិបាលចិនបានជំទាស់នឹងការពិចារណារបស់ជប៉ុនក្នុងការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់តៃវ៉ាន់ដោយមូលហេតុ​ថា “វ៉ាក់សាំងនេះមិនគួរប្រើជាឧបករណ៍សម្រាប់ចំណេញនយោបាយនោះទេ” ។

រូបភាព https://news.tbs.co.jp/newseye/tbs_newseye4278831.html

ថ្មីៗនេះរដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu បានអោយដឹងថារដ្ឋាភិបាលកំពុងពិចារណាការផ្តល់វ៉ាក់សាំង​បន្ថែម​ដល់ប្រទេស និងតំបន់ផ្សេងទៀតរួមទាំងតៃវ៉ាន់។

ចំពោះទង្វើនេះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានអោយដឹងក្នុងសន្និសីទកាសែតថាជប៉ុនមិនអាចធានាវ៉ាក់សាំងគ្រប់សម្រាប់ប្រជាជនខ្លួនពេលនេះផង។ 

លោក Wang Wenbin បានបន្ថែមថាការជំនួយវ៉ាក់សាំងគួរតែវិលត្រឡប់ទៅរកគោលបំណងដើមជួយសង្គ្រោះជីវិត មិនមែនជាឧបករណ៍សម្រាប់ផលប្រយោជន៍នយោបាយទេ។

ជាការឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលថាប្រទេសចិនបានរារាំងការលក់របស់តៃ​វ៉ាន់​ជា​មួយក្រុមហ៊ុនផលិតវ៉ាក់សាំងបរទេស លោក Wang និយាយថាទីក្រុងប៉េកាំងបានខិត​ខំ​ប្រឹងប្រែងជួយតៃវ៉ាន់។ លោកបានបន្តទៀតថាគណបក្ស​ចំរើន​ប្រជាធិបតេយ្យ​តៃវ៉ាន់យបដិសេធចំពោះ​ការ​ចែក​ចាយ​វ៉ាក់​សាំងដែលផលិតនៅប្រទេស​ចិន។

ខាងភាគីជប៉ុនកំពុងពិចារណាផ្គត់ផ្គង់ជូនតៃវ៉ាន់នូវវ៉ាក់សាំង AstraZeneca មួយផ្នែកនៃចំនួន ១២០ លានដូស។

រូបភាព https://www.sankei.com/article/20210528-SV4CNQSITBI67BEG3PAQBNROFI/

មតិយោបល់មួយចំនួនរបស់ប្រជាជនជប៉ុនចំពោះព័ត៌មាននេះដូចតទៅ៖

  • ព័ត៌មាននិយាយពីជប៉ុនផ្គត់ផ្គង់វ៉ាក់សាំងដល់តៃវ៉ាន់គឺជាប្រធានបទភ្លឺស្វាងសម្រាប់ជប៉ុន និងតៃវ៉ាន់ ហើយប្រជាជនជប៉ុនទទួលស្វាគមន៍។ ខ្ញុំដឹងមុនថាបក្សកុម្មុយនីស្តចិននឹងត្អូញត្អែរ។ យើងក៏ចង់បញ្ចប់វ៉ាក់សាំងក្នុងស្រុកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ផ្គត់ផ្គង់ដល់បណ្តាប្រទេសអាស៊ីដែលមានតម្រូវការ។
  • តៃវ៉ាន់បានជំនួយជប៉ុនយ៉ាងច្រើន ខ្ញុំអាចមានអារម្មណ៍ច្បាស់ពីទំនាក់ទំនងរវាងភាគីទាំងពីរ។ ខ្ញុំមិនប្រកាន់​ទេ​ប្រសិនបើតៃវ៉ាន់ជាភាគីទទួលបានវ៉ាក់សាំង សូម្បីតែក្នុងស្ថានភាពជប៉ុនជួបការលំបាក។
  • តើ​នេះ​ជា​អ្វី? ចិននិយាយថា “ការជំនួយវ៉ាក់សាំងគួរតែវិលត្រឡប់ទៅរកគោលបំណងដើមសង្គ្រោះជីវិតមនុស្ស​មិនមែនជាឧបករណ៍សម្រាប់ចំណេញនយោបាយទេ។ រីឯភាគីតៃវ៉ាន់និយាយថា “ចិនរារាំងតៃវ៉ាន់នាំចូល​វ៉ាក់សាំង” ???

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: