ការព្រួយបារម្ភរបស់យុវជនជប៉ុន ២០ ឆ្នាំខាងមុខ និងភាពមិន​ទៀង​ទាត់​ក្នុងរបបការងារពេញមួយជីវិត

ប្រទេសជប៉ុនជាប្រទេសមួយដែលមានមនុស្សច្រើនចំណាយពេលមួយជីវិតធ្វើការក្នុងក្រុមហ៊ុន។ ទោះជាយ៉ាង​ណា​ប្រជាជនជប៉ុន​ភាគ​ច្រើន​បើកចិត្តគំនិតចំពោះការផ្លាស់ប្តូរការងារ ប៉ុន្តែកាលពី ២០ ឆ្នាំមុនការផ្លាស់ប្តូរការ​ងារ​ជា​ទង្វើ​ល្ងង់​ខ្លៅ។

ហេតុអ្វី?

នៅពេលដែលមនុស្សម្នាក់ធ្វើការឲ្យ​ក្រុមហ៊ុនដល់អាយុ ៦០ ឆ្នាំពួកគេនឹងទទួលបានប្រាក់សោធននិវត្តន៍។

ការរស់នៅដោយផ្អែកលើប្រាក់សោធននិវត្តន៍ពេលចាស់ទៅគឺជាគំរូជីវិតនៅប្រទេសជប៉ុន។

ចូរក្រឡេកមើលប្រភេទទូទៅនៃអត្ថប្រយោជន៍ប្រាក់ចូលនិវត្តន៍ខាងក្រោម។

អត្ថប្រយោជន៍សោធននិវត្តន៍មានបួនប្រភេទដូចតទៅ៖

  • ចូលនិវត្តន៍៖ ចូលនិវត្តន៍ធម្មតារហូតដល់អាយុ ៦០ ឆ្នាំ (ឬអាយុ ៦៥ ឆ្នាំអាស្រ័យលើក្រុមហ៊ុន)។
  • ស្ថានភាពក្រុមហ៊ុន៖ ចូលនិវត្តន៍ដោយសារមូលហេតុក្រុមហ៊ុន ឧទាហរណ៍ក្រុមហ៊ុនបិទទ្វារ។
  • មូលហេតុ​ផ្ទាល់ខ្លួន៖ ចូលនិវត្តន៍ដោយសារហេតុផលផ្ទាល់ខ្លួន
  • អត្ថប្រយោជន៍៖ ទទួលបានការលើកទឹកចិត្តប្រសិនបើអ្នកចូលនិវត្តន៍មុន ឧទាហរណ៍ក្រុមហ៊ុនដំណើរការមិន​ល្អ។

តើការអនុវត្តប្រភេទសោធននិវត្តន៍ចំពោះបុគ្គលម្នាក់ៗដូចម្តេច?

បញ្ចប់មហាវិទ្យាល័យ / អនុបណ្ឌិត

ប្រាក់និវត្តន៍៖ ១៩៨៣ លានយ៉េន

ដោយសារស្ថានភាពក្រុមហ៊ុន៖ ២១,៥៦ លានយ៉េន

ដោយសារមូលហេតុ​ផ្ទាល់ខ្លួន៖ ១៥,១៩ លានយ៉េន

អត្ថប្រយោជន៍៖ ២៣,២៦ លានយ៉េន

 

បញ្ចប់វិទ្យាល័យ / (អ្នកគ្រប់គ្រង / បុគ្គលិកការិយាល័យ)

ប្រាក់និវត្តន៍៖ ១៦,១៨ លានយ៉េន

ដោយសារស្ថានភាពក្រុមហ៊ុន៖ ១៩៦៩ លានយ៉េន

ដោយសារមូលហេតុ​ផ្ទាល់ខ្លួន៖ ១០,៧៩ លានយ៉េន

អត្ថប្រយោជន៍៖ ២០,៩៤ លានយ៉េន

 

បញ្ចប់អនុវិទ្យាល័យ (មុខតំណែងធម្មតា)

ប្រាក់និវត្តន៍៖ ១១,៥៩ លានយ៉េន

ដោយសារស្ថានភាពក្រុមហ៊ុន៖ ១១,១៨ លានយ៉េន

ដោយសារមូលហេតុ​ផ្ទាល់ខ្លួន៖ ៦,៨៦ លានយ៉េន

អត្ថប្រយោជន៍៖ ១៤,៥៩ លានយ៉េន។

 

ពេលវេលាធ្វើការក៏មានឥទ្ធពលចំពោះរបបនេះដែរ ប្រសិនបើមនុស្សម្នាក់ធ្វើការរយៈពេល ៣៥ ឆ្នាំឡើងអាចនឹងទទួលបានចំនួនទឹកប្រាក់ដូចខាងលើ។ ប៉ុន្តែប្រសិនបើពួកគេផ្លាស់ប្តូរការងារ នោះចំនួនទឹកប្រាក់នឹងថយចុះដោយ​សារ​រយៈ​ពេល​ធ្វើ​ការខ្លី។

ដោយសារមូលហេតុ​នេះ មនុស្សភាគច្រើននិយាយថា អ្នកមិនគួរផ្លាស់ប្តូរការងារពេលកំពុងធ្វើការនៅប្រទេស​ជប៉ុន​ឡើយ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ចំណែកឥរិយាបថរបស់មនុស្សចំពោះការងារក៏មានការផ្លាស់ប្តូរផងដែរ ចំនួនក្រុមហ៊ុនដែលមិនធានាផ្តល់សោធននិវត្តន៍កំពុងតែកើនឡើង ដូច្នេះមិនសូវមានមនុស្ស​យកចិត្តទុកដាក់ចំពោះរយៈពេលធ្វើការដូចមុននោះទេ។

លើសពីនេះ គោលការណ៍ប្រាក់សោធននិវត្តន៍អាស្រ័យលើក្រុមហ៊ុននីមួយៗ។

អាចនិយាយបានថា ចំនួនទឹកប្រាក់ចូលនិវត្តន៍ដែលត្រូវបានកំណត់សមហេតុផល ប៉ុន្តែជាក់ស្តែង តើជីវិតពេលចាស់ទៅលំបាកយ៉ាងណា? នៅពេលដែលគិតមកដល់រឿងនេះ មនុស្សជាច្រើននៅតែមានអារម្មណ៍គ្មានសុវត្ថិភាព។

ពិចារណាអំពីជីវិតរបស់គូស្វាមីភរិយាត្រូវការប្រាក់ពី ២០ ទៅ ៣០ លានយ៉េនសម្រាប់ការចូលនិវត្តន៍។ លើសពីនេះទៅទៀតអាយុជាមធ្យមបន្តកើនឡើង ព្រោះបច្ចេកវិទ្យាវេជ្ជសាស្ត្រជឿនលឿន។ ដូច្នេះហើយមានន័យថាមនុស្សត្រូវការប្រាក់បន្ថែមទៀត។

នៅប្រទេសជប៉ុនបើសិនមនុស្សម្នាក់សន្សំប្រាក់ចូលនិវត្តន៍ត្រឹម​ត្រូវ នោះគេនឹងសល់ប្រាក់ ប៉ុន្តែរឿងនេះមិនបង្ខំ ហេតុ​នេះយុវជនសព្វ​ថ្ងៃមិនធ្វើដូចនេះ។

តើនឹងមានអ្វីកើតឡើងនៅពេលយុវជនសព្វថ្ងៃនេះចាស់ទៅ? មានការព្រួយបារម្ភជាច្រើនដែលកើតមាននៅក្នុងប្រទេស​ជប៉ុននា ២០ ឆ្នាំខាងមុខ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: