ដោយសាររឿងគំនូរជីវចល Kimetsu no Yaiba រដ្ឋាភិបាលតំបន់ជម្រុញការបរិច្ចាគឈាម
នៅ Tokushima កាកបាទក្រហមបានដាក់បញ្ចូលរូបភាពតួអង្គ Kimetsu no Yaiba ក្នុង Poster ទំហំ A3 ដើម្បីអំពាវនាវរកការបរិច្ចាគឈាម។ ប្រសិនបើអ្នកចុះឈ្មោះបរិច្ចាគឈាមនឹងទទួលបាន Poster ទុកជាកាដូ។ អ្នកគាំទ្រ Manga/Anime ទាំងនេះនាំគ្នាបរិច្ចាគឈាមដោយភាពរីករាយ។
ផ្ទាំង Poster មានពីរប្រភេទក្នុងនោះ Poster ទីមួយមានរូបតួអង្គឯក Tanjirou រីឯ Poster មួយទៀតមានរូបតួអង្គ Kimetsu no Yaiba (Mugen Ressha Hen គឺ Rengoku Kyoujurou) ។
រូបភាព https://news.livedoor.com/article/image_detail/20279017/?img_id=29403647
គោលបំណងនៃយុទ្ធនាការនេះសម្រាប់ទាក់ទាញយុវជនដែលមិនសូវចូលរួមបរិច្ចាគឈាម។ លើសពីនេះយុទ្ធនាការក៏ជួយបន្ធូរបន្ថយសម្ពាធចំពោះមជ្ឈមណ្ឌលបរិច្ចាគឈាមផងដែរ ព្រោះមានតែអ្នកដែលណាត់ជួប ៣០ ថ្ងៃមុនប៉ុណ្ណោះទើបទទួលបាន Poster ។
យោងតាមសារព័ត៌មាន Livedoor បានអោយដឹងកាលពីខែមេសា នៅក្នុងតំបន់អ្នកផ្តល់ឈាមចំនួន ៤៦៤ នាក់ ដែលសម្រេចបាន ៧៧% នៃគោលដៅ។ កាលពី ៥ ឆ្នាំមុនខេត្តតែងតែឈានដល់ ៨០% ប៉ុន្តែដោយសារជំងឺកូវីដ១៩ ចំនួនអ្នកផ្តល់ឈាមធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណានៅក្នុងខែនេះចំនួនអ្នកបរិច្ចាគឈាមបានកើនឡើងដល់ ១.៧០១ នាក់ បន្ទាប់ពីផ្ទាំងរូបភាពចេញផ្សាយ។
Machi Asobi ដែលជាព្រឹត្តិការណ៍ Anime និង Manga ប្រចាំឆ្នាំត្រូវបានលុបចោលនៅឆ្នាំនេះ ហើយក៏លើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងការបរិច្ចាគឈាមផងដែរ។
នៅឆ្នាំ ២០១៩ ពេលដែលរឿង Kimetsu no Yaiba ចេញផ្សាយ ហើយមិនទាន់ល្បីដូចសព្វថ្ងៃ តួអង្គក៏ធ្លាប់បង្ហាញខ្លួនក្នុងផ្ទាំងរូបភាពយុទ្ធនាការបរិច្ចាគឈាមពីមុនដែរ។
រូបភាព http://www.machiasobi.com/events/kenketsu.html
នោះហើយជាកម្លាំងអូសទាញនៃប្រទេសផលិតរឿង Anime ។
Sacchan