សង្គមដែលអោយតម្លៃទឹកប្រាក់បណ្តោយអោយ Yota Watanabe ធ្វើតាមអំពើចិត្ត

បុរសម្នាក់ឈ្មោះ Yota Watanabe គឺជាបេក្ខជនចូលរួមវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រុសសង្ហានៅសាកលវិទ្យាល័យ Keio ដែលជាសា​កល​វិទ្យា​ល័យឯកជនដ៏ល្បីល្បាញមួយក្នុងប្រទេសជប៉ុន។ សាកលវិទ្យាល័យ Keio ជាកន្លែងប្រមូលផ្តុំទៅដោយ Rich Kid “កូនអ្នកមាន” ប៉ុន្តែក្នុងចំណោមកូនអ្នកមានទាំងនោះ Yota Watanabe ជាមនុស្សលេចធ្លោ​ព្រោះមានជាងគេ។ ទ្រព្យសម្បត្តិក្នុងផ្ទះរបស់គាត់អាចមានចំនួនរាប់ពាន់លានយ៉េន។

ប៉ុន្តែនៅពីក្រោយមុខមាត់ និងប្រវត្តិគ្រួសារអ្នកមានជាមនុស្សឃោរឃៅម្នាក់។

រូបភាព https://gunosy.com/articles/a8ZpY?s=s

នៅខែកញ្ញា ឆ្នាំ ២០២០ បុរសឈ្មោះ Yota Watanabe ត្រូវចាប់ខ្លួនពីបទបង្កករណីធ្ងន់ធ្ងរ។ បុរសនោះនាំក្មេងស្រីស្រវឹង​ស្រាអាយុ ១៩ ម្នាក់ចូលសណ្ឋាគារក្បែរស្ថានីយ៍ Yokohama ហើយរំលោភនាង។ បន្ទាប់មកបង្ខំនាងអោយឡើង​​តាក់សុីជិះបានចម្ងាយ ១៥០ ម៉ែត្រក៏ធាក់ចូលពោះរបស់ជនរងគ្រោះ ហើយបង្ខំនាងអោយចុះពីរថយន្ត។ មិនត្រឹម​តែចាប់រំលោភក្មេងស្រីប៉ុណ្ណោះទេ ជននេះថែមទាំងថតសកម្មភាពទាំងអស់ផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយនិយាយ នៅក្នុងការជំនុំជម្រះនោះ Yota Watanabe មិនបានបង្ហាញវិប្បដិសារីអ្វីទេ គ្រាន់តែនិយាយថា “ខ្ញុំមិនចាំ​អ្វី​ទាំងអស់ ពេលនោះខ្ញុំស្រវឹង” ។

នេះមិនមែនជាលើកទីមួយទេដែល Yota Watanabe បានប្រព្រឹត្តអំពើហិង្សា។ មនុស្សនៅជុំវិញនិយាយថាបុរសនោះ​មិនមែនជាមនុស្សឡើយ។ Yota Watanabe តែងលួងលោមអ្នកដទៃអោយរួមភេទ ប្រសិនបើមិនយល់ព្រមនឹង​ច្របាច់កបង្ខំ។ ជននេះ​ធ្លាប់​លួង​លោមក្មេងស្រីឱ្យរួមភេទជាមួយខ្លួននៅចំពោះមុខមិត្តភក្តិប្រុសមួយក្រុម ក្មេង​ស្រីបានបដិសេធ ហើយត្រូវជននោះគប់ទូរស័ព្ទចូលមុខ។ មានម្តង Yota ណាត់អ្នកស្គាល់គ្នាតាម Twitter ដេកជាមួយខ្លួន បន្ទាប់មកប្រើកន្រ្តៃកាត់សក់របស់ជនរងគ្រោះ។

Yota Watanabe ក៏ធ្លាប់ត្រូវចាប់ខ្លួនពីបទផ្ញើសាររំខានស្រ្តីម្នាក់ដែលខ្លួនចូលចិត្ត ហើយជារឿយៗរង់ចាំនៅមាត់ទ្វាររហូតដល់ព្រឹក។ នៅពេលត្រូវប៉ូលីសព្រមានជននោះធ្វើជាមិនដឹង។

ឪពុកម្តាយរបស់ Yota Watanabe សុទ្ធតែជាអ្នកជំនួញជោគជ័យ សូម្បីតែ Yota ក៏ធ្លាប់ត្រូវបានតែងតាំងជាប្រធាន (ឥតបានការ) នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូច្នេះជននោះទទួលបានប្រាក់ច្រើនដោយមិនចាំបាច់ធ្វើការ។

ចំពោះមនុស្សជាច្រើនគ្មានប្រាក់គឺជាបញ្ហា ប៉ុន្តែចំពោះ Yota Watanabe មានប្រាក់ច្រើនទើបគ្រោះថ្នាក់។ ដោយសារកើតក្នុងគ្រួសារអ្នកមាន តាំងពីតូច Yota មានចរិកជាន់ខ្ពស់ ចូលចិត្តអ្នកដទៃចុះចូល។ Yota Watanabe បង្កើតក្រុមសម្លុតធ្វើបាបមិត្តភក្តិ ត្រូវគេអញ្ជើញឪពុកម្តាយម្តងហើយម្តងទៀតនៅតែខុស។ ពេលចូលរៀន​​វិទ្យាល័យ Yota ឈប់រៀនរយៈពេល ២ ខែ។ ក្រោយមកត្រូវឪពុកម្តាយបញ្ជូនអោយទៅសិក្សានៅប្រទេសស្វីស ប៉ុន្តែភ្លាមនោះត្រូវបណ្តេញចេញព្រោះជាប់ទាក់ទងនឹងសិស្សស្រីម្នាក់។ ជននោះត្រូវផ្ទេរទៅប្រទេស New Zealand ប៉ុន្តែនៅតែបង្កបញ្ហា នៅទីបំផុតឪពុកម្តាយត្រូវនាំកូនត្រឡប់មកប្រទេសវិញ។

នឹកស្មានថាបង្កបញ្ហាជាច្រើន Yota Watanabe នឹងត្រូវទទួលទោសតាមច្បាប់។ ប៉ុន្តែដោយសារប្រាក់ និងអំណាចគ្រួសារ ជននោះត្រូវបានធានាដោយបំបិទមាត់ក្រុមគ្រួសារជនរងគ្រោះ។

តើអំណាចទឹកប្រាក់ធំប៉ុណ្ណា?

ជនទាំងនោះប្រើអំណាច់បិទបាំងកំហុសរបស់ខ្លួន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: