ផលិតថាមពលអគ្គីសនីសាកថ្មទូរស័ព្ទដោយគ្រាន់តែយោលទោងលេង
ថ្វីត្បិតពេលខ្លះធ្វើដំណើរលើរថភ្លើងក៏ទំនេរច្រើន ប៉ុន្តែរយៈពេលរង់ចាំរថភ្លើងទើបធ្វើអោយមនុស្សមានអារម្មណ៍អផ្សុកជាងគេ។ ប្រសិនបើអ្នកឡើងខ្សែរថភ្លើង Yamanote នៅតូក្យូ ហាក់ដូចជាមិនចាំបាច់រង់ចាំទេ ព្រោះប្រហែលប៉ុន្មាននាទីនឹងមានរថភ្លើងម្តង។ ទោះជាយ៉ាងណាក៏ដោយនៅពេលធ្វើដំណើរតាមខ្សែរថភ្លើងផ្សេង អ្នកត្រូវរង់ចាំប្រហែល ១៥-២០ នាទីសម្រាប់ការធ្វើដំណើរនៅកន្លែងស្ងាត់។
ក្នុងកំឡុងពេលរង់ចាំរថភ្លើងមនុស្សភាគច្រើនមានទម្លាប់លេងទូរស័ព្ទ មើលវីដេអូលើអុីនធឺណេត អានសៀវភៅរឿង Manga លេងហ្គេម ។ល។ មួយប៉ប្រិចភ្នែកថ្មទូរស័ព្ទក៏អស់។ ក្រោយពេលឡើងរថភ្លើងបើអ្នកនៅតែចង់ប្រើទូរស័ព្ទហើយអស់ថ្ម តើត្រូវធ្វើយ៉ាងណា?
ចាប់ពីថ្ងៃទី ២៩ ទោងយោលមួយត្រូវបានតំឡើងនៅស្ថានីយ៍ Kashiwa នៅទីប្រជុំជនក្រុង Kashiwa ខេត្ត Chiba ។ កាលពីមុនទោងយោលត្រូវគេដាក់នៅជិតប្រាសាទមួយ ប៉ុន្តែត្រូវបានប្តូរទៅស្ថានីយ៍។
ជាទូទៅទោងយោលសម្រាប់ក្មេងៗលេងនៅសួនច្បារ មានទំហំតូច ដូច្នេះមនុស្សធំអង្គុយមិនល្មមឡើយ។ ប៉ុន្តែទោងយោលដែលដាក់នៅស្ថានីយ៍មានទំហំធំសម្រាប់មនុស្សធំ។
អ្នកអាចអង្គុយលើទោងយោលត្រឡប់ទៅវ័យកុមារភាព ក្រៅពីនេះនៅមានមូលហេតុផ្សេងទៀត។
ទោងយោលនេះអាចបង្កើតចរន្តអគ្គិសនីនៅពេលអ្នករុញវា។ ដូច្នេះអ្នកអាចយោលទោងយ៉ាងសប្បាយរីករាយ និងបញ្ចូលថ្មទូរស័ព្ទផងដែរ។
ពេលលេងយោលទោងក្នុងមួយនាទីអ្នកអាចបញ្ចូលថ្មទូរស័ព្ទប្រហែល ៣ % ។ ដូច្នេះមានន័យថាប្រសិនបើអ្នកអង្គុយលេងប្រហែល ៤០ នាទីអ្នកនឹងសាកថ្មបាន ១០០ % ។
លេងយោលទោងផងផលិតថាមពលអគ្គិសនីផង ពិតជាគួរអោយចាប់អារម្មណ៍ណាស់។ ប្រសិនបើកន្លែងយោលទោងអាចតំឡើងនៅគ្រប់ទីកន្លែងក្នុងក្រុងនឹងផ្តល់ភាពងាយស្រួល។
ម្យ៉ាងនៅទូទាំងប្រទេសជប៉ុនមានប្រហែល ៧០ ម៉ឺនទោងយោល។ ប្រសិនបើរាល់ថ្ងៃប្អូនៗអង្គុយលេងទោងយោលអាចផលិតចរន្តអគ្គិសនីដូចនេះមិនដឹងថាល្អយ៉ាងណានោះទេ។
ថាមពល និងមិនប៉ះពាល់បិរស្ថានកំពុងទទួលការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ការផលិតថាមពលអគ្គិសនីបែបនេះគួរតែត្រូវបានលើកទឹកចិត្ត។
Kengo Abe