លោក Takashi Kotegawa អ្នកមានទេពកោសល្យផ្នែកភាគហ៊ុនជប៉ុន
ជួបជាមួយលោក Takashi Kotegawa (ឈ្មោះហៅក្រៅ BNF / J-Com man) ដែលជាពាណិជ្ជករល្បីឈ្មោះនៅជប៉ុន។
លោក Takashi Kotegawa គឺជាអ្នកបង្កើនភាគហ៊ុនរបស់ខ្លួនពី ១,៦ លានយ៉េនឡើង ១៨ ពាន់លានយ៉េនក្នុងរយៈពេល ៨ ឆ្នាំ។
ដំបូងលោក Takashi Kotegawa ទិញអាផាតមិនតម្លៃ ៤០០ លានយ៉េន។ នៅថ្ងៃទី ១៧ ខែសីហាស្របពេលទីផ្សារតូក្យូធ្លាក់ចុះ គាត់សម្រេចចិត្តសង្កេតមើល និងរង់ចាំឱកាសត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយក្រោយមកគាត់សោកស្តាយ ហើយបានអោយដឹងថានោះជាការសម្រេចចិត្តមិនល្អបំផុតក្នុងឆ្នាំ តាមត្រូវពេលនោះគាត់អាចរកប្រាក់បាន ៥០០ លានយ៉េន។
រូបភាព Pinterest
លោក Takashi Kotegawa បានអោយដឹងថាបន្ទាប់ពី FOMC កាត់បន្ថយអត្រាការប្រាក់ គាត់លក់ភាគហ៊ុនទាំងអស់របស់ខ្លួនរួមទាំងភាគហ៊ុនហិរញ្ញវត្ថុ។ គាត់រកបានប្រាក់ ៤០០ លានយ៉េននៃជំនួញផ្សារហ៊ុនចុងក្រោយ។
“ខ្ញុំមិនដឹងពីអនាគតទីផ្សារភាគហ៊ុនជប៉ុនឡើយ។ ខ្ញុំមិនមើលទីផ្សារក្រោមទស្សនៈរយៈពេលវែងនោះទេ” ។
របៀបរស់នៅ?
អ្វីដែលគាត់បានទិញនាពេលថ្មីៗនេះគឺម៉ាសុីនហ្គេម Nintendo Wii ចំនួនពីរ។
រូបភាព http://themarketoracle.blogspot.com/2010/10/who-is-this-stock-oracle-that-earn.html
ជារៀងរាល់ថ្ងៃអាហាររបស់លោក Takashi ស្ទើរតែជាមីកញ្ចប់ទាំងស្រុង មិនត្រឹមតែសន្សំពេលវេលាប៉ុណ្ណោះទេ គាត់ថែមទាំងនិយាយថារបបអាហារបែបនេះសមស្របបំផុត ព្រោះការពារមិនអោយងងុយគេងដោយសារទទួលទានច្រើន។
ពេលក្រឡេកមើលរូបរាងខាងក្រៅពិតជាមិនជឿថាគាត់មានទ្រព្យសម្បត្ដិច្រើននោះទេ។ រូបរាងស្គម ចូលចិត្តស្លៀកអាវយឺតពណ៌ប្រផេះ និងខោខូវប៊យមើលទៅសាមញ្ញ។
រូបភាព http://themarketoracle.blogspot.com/2010/10/who-is-this-stock-oracle-that-earn.html
ទោះយ៉ាងណាលោក Takashi Kotegawa បានក្លាយជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមពាណិជ្ជករជប៉ុន អ្នកដែលមានមោទនភាពចំពោះការងារក្នុងទីផ្សារមានភាពបត់បែនបំផុតនៅលើពិភពលោក។
របៀបវិនិយោគ
របៀបវិនិយោគរបស់លោក Takeshi Kotegawa ច្រើនផ្តោតសំខាន់លើការដោះដូរបែបវិលជុំ។ គាត់ប្រើការវិភាគបច្ចេកទេសដើម្បីកំណត់ចំណុចទាបបំផុត ហើយរកប្រាក់ចំណេញពីការវិនិយោគដែលមានតម្លៃទាបឬគ្មានប្រយោជន៍។
លោក Takeshi Kotegawa ក៏ស្វែងរកវិធីទិញទ្រព្យសម្បត្តិដែលត្រូវបានជួញដូរក្នុងតម្លៃទាបផងដែរ ដោយគោលបំណងទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរទិសដៅបង្កើនតម្លៃ។
រូបភាព https://www.youtube.com/watch?v=H1rdtniStf8
លោក Takeshi Kotegawa មិនចូលចិត្តដាក់ “ស៊ុត” ទាំងអស់របស់ខ្លួនក្នុង “កន្ត្រកមួយ” ទេ។ គាត់ចូលចិត្តការធ្វើវិនិយោគមានលក្ខណៈចម្រុះ។
តើអាថ៌កំបាំងនៃការរកប្រាក់ចំណេញជាប់លាប់គឺមិនគួរតាមដានប្រាក់ឬ?
លោក Takeshi Kotegawa មិនចូលចិត្តមើលគណនីសន្សំប្រាក់ ព្រោះគាត់ជឿថាវារំខានដល់ការធ្វើប្រតិបត្តិការ។ គាត់ក៏មិនយកសាច់ប្រាក់ច្រើនតាម ព្រោះគិតថារឿងនេះក៏ជះឥទ្ធិពលលើសមត្ថភាពវិនិច្ឆ័យក្នុងការជួញដូរផងដែរ។
និយាយម៉្យាងទៀតលោក Takashi Kotegawa ចាត់ទុកការធ្វើពាណិជ្ជកម្មដូចជាលេងហ្គេម ល្បែងដែលមានផលបូកស្មើសូន្យ។
Sacchan