បច្ចេកទេសពិសេសរបស់ជប៉ុនក្នុងការឆ្លាក់រូបលើសំបកផ្លែប៉ោម

ពាក្យ Mojie Ringo គឺជាបច្ចេកទេសពិសេសរបស់ជប៉ុនក្នុងការឆ្លាក់នៅលើសំបកផ្លែប៉ោមដើម្បីបង្កើនគុណភាពផ្លែ​ឈើ។

រូបភាព https://www.odditycentral.com/

រាប់សតវត្សរ៍កន្លងមកអ្នកដាំផ្លែប៉ោមក្នុងខេត្ត Aomori ប្រទេសជប៉ុនប្រើបច្ចេកទេស Mojie Ringo ដើម្បីឆ្លាក់​លើ​សំបក​ផ្លែប៉ោមយ៉ាងស្អាត។

រូបភាព https://www.odditycentral.com/

ខេត្ត Aomori មានទីតាំងស្ថិតនៅភាគខាងជើងប្រទេសជប៉ុន តាំងពីយូរយារណាស់មកហើយល្បីដោយសារយីហោផ្លែប៉ោម Aomori ។ ជាមួយនឹងបច្ចេកទេស Mojie Ringo កសិករជប៉ុនប្រើពន្លឺព្រះអាទិត្យដើម្បីបង្កើតផ្លែប៉ោម​ស្រស់​ស្អាតដោយមិនចាំបាច់ប្រើសារធាតុគីមី។

ជាទូទៅអ្នកដាំផ្លែប៉ោមទុកអោយផ្លែឈើត្រូវពន្លឺព្រះអាទិត្យមួយរយៈពេល បន្ទាប់មកបោះពុម្ពដោយប្រើស្តង់សុីលអាចបង្កើតរូបរាងតាមចិត្ត និងរក្សាពណ៌មិនផ្លាស់ប្តូរ។

រូបភាព https://www.ringodaigaku.com/

កសិករនឹងប្រើ Mojie Ringo សម្រាប់តុបតែផ្លែប៉ោមជាមួយនឹងខ្លឹមសារ និងនិមិត្តសញ្ញានៃសំណាង ភាពរុងរឿងដែល​គេប្រើធ្វើជាអំណោយ។

ពូជផ្លែប៉ោមធំៗដូចជា Mutsu ឬ Stark Jumbo សាកសមបំផុតក្នុងការប្រើបច្ចេកទេស Mojie Ringo នេះ។ ដោយ​សារ​ផ្លែ​ប៉ោមធំកសិករអាចបង្កើតការរចនាប្លែកៗ។

រូបភាព https://www.ringodaigaku.com/

ដោយប្រើបច្ចេកទេសដែលមានអាយុកាលយូរឆ្នាំនេះ អ្នកដាំផ្លែប៉ោមចាប់ផ្តើមរៀបចំនៅខែមករា ពួកគេកាត់​មែក​ឈើដើម្បីធានាថាផ្កាទទួលបានពន្លឺថ្ងៃច្រើន។ 

បន្ទាប់មកកសិករប្រើចង្កឹះមានរោមទន់ៗសម្រាប់រោយលំអងផ្កាទៅលើផ្កាប៉ោមនីមួយៗដោយប្រើដៃ។ នៅពេលចេញ​ផ្លែពួកគេរុំផ្លាស្ទិចច្រើនជាន់ដើម្បីការពារផ្លែប៉ោមពីសត្វល្អិតព្រមទាំងបិទបាំងពន្លឺព្រះអាទិត្យ។

រូបភាព https://www.ringodaigaku.com/

រក្សាផ្លែប៉ោមមិនអោយត្រូវពន្លឺក្នុងរយៈពេលយូរងាយទទួលពន្លឺព្រះអាទិត្យ ដូច្នេះនៅពេលយកថង់ផ្លាស្ទិចចេញផ្លែប៉ោមផលិតជាតិ anthocyanin ដែលជាសារធាតុធ្វើអោយសំបកក្រហម។

រូបភាព https://www.ringodaigaku.com/

ក្នុងដំណាក់កាលចុងក្រោយនៃ Mojie Ringo គេបោះពុម្ពដោយប្រើស្តង់សុីលឆ្លាក់រូបលើសំបកផ្លែប៉ោម ហើយដើម្បីធានាថាមានតែសំបកក្រដាសប្រែពណ៌ក្រហម។

ក្រដាសត្រូវគេយកចេញនៅពេលប្រមូលផលធ្វើអោយសំបកប្រែជាស ដាក់ក្រដាសត្រូវតែមានភាពបត់បែនព្រោះផ្លែឈើបន្តលូតលាស់ហើយអាចប៉ះពាល់ដល់រូបរាង។

រូបភាព https://www.ringodaigaku.com/

យោងតាម Culture Trip បច្ចេកទេស Mojie Ringo ត្រូវបានបង្កើតឡើងដោយកសិករ Aomori ឈ្មោះ Haruo Iwasaki ដែលត្រូវគេចាត់ទុកជាសិប្បករដាំផ្លែប៉ោមម្នាក់ដែលមានទេពកោសល្យបំផុតនាពេលបច្ចុប្បន្ននេះ។

ទោះបីជាបច្ចេកទេស Mojie Ringo ហាក់ដូចជាមានលក្ខណៈសាមញ្ញក៏ដោយ ប៉ុន្តែត្រូវឆ្លងកាត់ដំណាក់កាលច្រើន និង​ភាពអត់ធ្មត់។

នោះក៏ជាមូលហេតុ​ភាគច្រើនអ្នកដាំផ្លែប៉ោមលែងធ្វើតាមបច្ចេកទេសនេះទៀត។ បច្ចុប្បន្នចំការ Aomori នៅ​សល់​តែ​មួយ​ចំនួនប្រើបច្ចេកទេសនេះប៉ុណ្ណោះ។

បច្ចេកទេស Mojie Ringo ក៏មានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន និងបណ្តាប្រទេសអាស៊ីផ្សេងទៀតផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: