កំពូលមេទ័ព និងដំណាក់ក្រោយជាកន្លែងដែលមានស្រីស្នំជាង ៣០០០ នាក់
Shogun ត្រូវបានជ្រើសរើសជាអ្នកស្នងតំណែងម្នាក់ ដូច្នេះគេបានសាងសង់វិមាន ដែលជាកន្លែងសម្រាប់ស្រីស្នំរបស់ Shogun រស់នៅ។ ហាក់ដូចជា Shogun នៅជាមួយស្រីស្អាតច្រើនគឺជារឿងល្អ ប៉ុន្តែផ្ទុយទៅវិញមិនមែនល្អទាំងអស់ឡើយ។ ចូរស្វែងយល់អំពីដំណាក់ក្រោយ ដែលជាកន្លែងសម្រាប់ស្រីស្នំជាង ៣០០០ នាក់ និងវិន័យតឹងរឹងនៅទីនោះ។
ត្រកូល Tokugawa សម័យអេដូបានកសាងយុគសម័យសន្តិភាពមានរយៈពេលជិត ៣០០ ឆ្នាំ ដែលជាសម័យកាលចុងក្រោយរបស់សាមូរ៉ៃ។ Tokugawa ជាត្រកូលសាមូរ៉ៃដែលមានអំណាចបំផុតបន្តកូនចៅគ្រប់គ្រងរហូតដល់ជំនាន់ទី ១៥ ។ ការជ្រើសរើសអ្នកស្នង Shogun បន្ទាប់ជារឿងសំខាន់ណាស់។
នៅសម័យនោះផ្នែកវេជ្ជសាស្រ្តមិនទាន់អភិវឌ្ឍនៅឡើយទេ ដូច្នេះកុមារងាយនឹងស្លាប់មុនពេលពួកគេធំដឹងក្តី។ ក្រៅពីនេះ ទោះបីជាអ្នកស្នងតំណែងមានតែម្នាក់ ប៉ុន្តែកូនៗផ្សេងទៀតរបស់ Shogun ក៏អាចពង្រីកអំណាចតាមរយៈអាពាហ៍ពិពាហ៍ជាមួយត្រកូលអភិជនផងដែរ។
សាមូរ៉ៃដែលមានឥទ្ធិពល
ការជ្រើសរើសអ្នកស្នងតំណែងជារឿងសំខាន់ណាស់ ដូច្នេះ Shogun ត្រូវមានកូនកាន់តែច្រើនកាន់តែល្អ។ ដូច្នេះដំណាក់ក្រោយ (大奥 Oo oku) ត្រូវបានបង្កើតឡើង។
នៅសម័យរុងរឿងដំណាក់ក្រោយមានស្រីស្នំជាង ៣០០០ នាក់ មានបុរសតែពីរនាក់ប៉ុណ្ណោះគឺ Shogun និងគ្រូពេទ្យផ្ទាល់ខ្លួនរបស់លោកត្រូវបានអនុញ្ញាតអោយចូល។ តើជីវិតដែលត្រូវហ៊ុំព័ទ្ធដោយនារីស្រស់ស្អាតមកពីគ្រប់ទិសទីទូទាំងប្រទេសជប៉ុនពិតជាមានក្តីសុខដែរទេ?
មិនមែនចូលបានគ្រប់ពេលនោះទេ
ទោះបីជាម្នាក់នោះជា Shogun ក៏មិនមែនគ្រប់ពេលដែលចង់ចូលដំណាក់ក្រោយសុទ្ធតែបាននោះទេ។ នៅពេលដែល Shogun និងសាច់ញាតិមុនៗទទួលមរណៈភាព ដូច្នេះ Shogun ត្រូវតមមិនបរិភោគ និងងូតទឹក ហើយមិនត្រូវបានអនុញ្ញាតឲ្យចូលដំណាក់ក្រោយឡើយ។ ដូច្នេះពួកគេត្រូវបានអនុញ្ញាតឲ្យចូលដំណាក់ក្រោយប្រហែល ១០ ថ្ងៃក្នុងមួយខែប៉ុណ្ណោះ។ ទោះជាយ៉ាងណា អាចនៅជាមួយស្រីស្អាតរយៈពេល ១០ ថ្ងៃក្នុងមួយខែក៏ធ្វើឲ្យមនុស្សជាច្រើនច្រណែនដែរមែនទេ?
ពេលឡើងគ្រែនៅតែត្រូវគេឃ្លាំមើល
នៅពេលដែល Shogun ឡើងគ្រែជាមួយស្រីស្អាតដែលលោកជ្រើសរើស។ ទោះជាយ៉ាងណា នៅលើគ្រែ Shogun មានភួយពីរ ហើយមនុស្សម្នាក់ដែលមិនបានអញ្ជើញនឹងចូលមកដេកជាមួយ។
Shogun គ្រាន់តែជាបុរសធម្មតាម្នាក់ប៉ុណ្ណោះ ដូច្នេះគាត់ងាយនឹងធ្វើតាមសំណូមពររបស់នារីដែលគាត់ស្រឡាញ់។ រឿងដែលស្រីស្អាតទាមទារបុរសគ្មានអ្វីចម្លែកឡើយ ប៉ុន្តែបារម្ភថារឿងនោះប៉ះពាល់ដល់ការសម្រេចចិត្តនយោបាយរបស់ Shogun ។
ដើម្បីប្រាកដថាស្រីស្អាតមិនស្នើរសុំអ្វីដែលគួរឲ្យសង្ស័យ មានស្រ្តីម្នាក់ដេកចាំឃ្លាំមើលក្នុងភួយក្បែរ Shogun និងមនុស្សស្រីដែលដេកជាមួយលោក។
ខ្មោចលង
នៅពេលដែលទទួលបានក្តីស្រលាញ់របស់ Shogun ស្ត្រីមានសំណាងម្នាក់នោះនឹងមានឱកាសក្លាយជាម្តាយរបស់អ្នកស្នងតំណែង បើសិនជានាងកើតបានកូនប្រុស។ មនុស្សជាច្រើនស្លាប់ក្នុងកំហឹង ភាពច្រណែន និងការឃុបឃិតគ្នាក្នុងដំណាក់ក្រោយ ជាកន្លែងដែលស្រ្តីដណ្តើមអំណាចគ្នាទៅវិញទៅមក។ នោះហើយជាមូលហេតុដែលមានរឿងខ្មោចរាប់មិនអស់ក្នុងដំណាក់ក្រោយ។
ដោយសារជីវិតបែបនោះធ្វើឲ្យ Shogun ខ្លះខ្លាចស្រ្តី រហូតដល់ថ្នាក់ Shogun មួយចំនួនថែមទាំងចូលចិត្តបុរស។
ដូចជា Shogun ជំនាន់ទី ៣ Tokugawa Iemitsu ចូលចិត្តបុរស។ គេនិយាយថាលោកណាត់ជួបប្រុសក្មេង ៦០ នាក់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅជុំវិញមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះនឹងមិនមានអ្នកស្នងតំណែងនោះទេ ដូច្នេះពួកគេប្រញាប់ប្រញាល់រៀបចំដំណាក់សម្រាប់លោក។
ពិតជាមិនត្រូវនោះទេដែល Shogun គិតថាខ្លួនជាមនុស្សមានអំណាចចង់ធ្វើអ្វីតាមអំពើចិត្ត។ ប្រហែលជាមានអំណាចពេកធ្វើឲ្យបាត់បង់ភាពរីករាយ។
Kengo Abe